យោងតាមឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអោយដឹងថា នៅពេលដែលប្រទេសវៀតណាមត្រូវបានជាប់ឆ្នោតជាសមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ការងាររៀបចំសម្រាប់តួនាទីនេះត្រូវបានធ្វើភ្លាមៗ។

leftcenterrightdel
ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ vnanet.vn)

 

នៅពេលនេះការងាររៀបចំត្រូវបានបញ្ចប់។ ស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិត្រូវបានបន្ថែមបុគ្គលិក និងរៀបចំឡើងវិញនូវក្បាលម៉ាស៊ីនដើម្បីផ្តោតសំខាន់ទៅលើរាល់សកម្មភាពរបស់ក្រុមប្រឹក្សាសន្តិសុខក្នុងឆ្នាំខាងមុខដោយផ្លាស់ប្តូរពីការផ្តោតលើមហាសន្និបាតទៅផ្តោតសំខាន់លើក្រុមប្រឹក្សាសន្តិសុខ។

យន្តការសម្របសម្រួលរវាងស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិនៅញូវយ៉កនិងយន្តការអន្តរក្រសួងនៅហាណូយបានចាប់ផ្តើមដំណើរការអស់រយៈពេលជាងមួយខែហើយ។ ចាប់ពីថ្ងៃទី ១ ខែតុលាឆ្នាំ ២០១៩ ប្រទេសនីមួយៗដែលត្រូវបានជ្រើសរើសជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមានសិទ្ធិទទួលបានកៅអីចំនួន ១ ដើម្បី​​ចូលរួមកិច្ចប្រជុំទាំងអស់របស់ក្រុមប្រឹក្សាសន្តិសុខ។ នេះគឺជាឱកាសមួយសម្រាប់ស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិដំណើរការសាកល្បងក្បាលម៉ាស៊ីន តាមរយៈនោះជួយលើកកំពស់សមត្ថភាព ធ្វើឲ្យប្រសើរឡើងនូវរាល់ចំណុចដែលនៅមានកម្រិត។

បើនិយាយអំពីរបៀបវារ ជាជំហានដំបូងបានឯកភាពគ្នាលើសេចក្តីព្រាងកម្មវិធីការងារខែមករា ឆ្នាំ ២០២០ ដោយក្នុងនោះរួមទាំងបណ្តាកម្មវិធីដែលត្រូវធ្វើជាប្រចាំ ព្រមទាំងមានព្រឹត្តិការណ៍ជាក់លាក់ ដាច់ដោយឡែកនានារបស់វៀតណាមដើម្បីធ្វើជាសញ្ញាសំគាល់នៅខែមករានេះ .. អាចនិយាយបានថា វៀតណាមបានត្រៀមរួចរាល់ហើយ។

យោងតាមលោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានឲ្យដឹងថា ប្រទេសវៀតណាមមានឧត្តមភាពនៅពេលទទួលតួនាទីនេះ នោះគឺជាបទពិសោធន៍ ការគាំទ្រពីគ្រប់ភាគីនៃប្រទេសទាំង១៥ នៃក្រុមប្រឹក្សាសន្តិសុខ។ ប្រទេសជាសមាជិកអចិន្រ្តៃយ៍ចំនួន ៥ និងប្រទេសជាសមាជិកមិនអចិន្ត្រៃយ៍ចំនួន ៩ ដែលសុទ្ធតែមានទំនាក់ទំនងល្អជាមួយវៀតណាម។ បណ្តាប្រទេសនានាមានការសហការគ្នាដើម្បីផលប្រយោជន៍រួមក្នុងការការពារសន្តិភាពនិងសន្តិសុខអន្តរជាតិ។ ថ្វីត្បិតតែនៅមានភាពខុសគ្នាអំពីអត្ថប្រយោជន៍ក្តី ប៉ុន្តែបញ្ហាគឺស្ថិតនៅត្រង់ វិធីដោះស្រាយយ៉ាងដូចម្តេច។ នៅក្នុងវិស័យនេះ ប្រទេសវៀតណាមធ្លាប់មានបទពិសោធន៍ ប៉ុន្តែនៅពេលអនុវត្តជាក់លាក់នោះអ្វីៗទាំងអស់អាចត្រូវបាន“ធ្វើឲ្យសមហេតុសមផល” ។

ប្រទេសវៀតណាមមានជួរកម្មាភិបាលនៅស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ ក៏ដូចជាមានយន្តការនៃកិច្ចសហប្រតិបត្តិការអន្តរវិស័យដែលមានបទពិសោធន៏ពីលើកមុនមក (នៅពេលដែលវៀតណាមចូលកាន់តំណែង ជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខសម្រាប់អាណត្តិ២០០៨-២០០៩) ដូច្នេះយកមកសម្រាប់អនុវត្តចំពោះការងារថ្មីៗទាំងនោះក្នុងស្ថានភាពបច្ចុប្បន្នពិតជាមានតម្លៃណាស់។

ដោយចែករំលែកពីបញ្ហាប្រឈមសម្រាប់សមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងបរិបទបច្ចុប្បន្ន ឯកអគ្គរដ្ឋទូត Dang Dinh Quy បានមានប្រសាសន៍ថា មានបញ្ហាថ្មីៗដែលកើតឡើងជាយថាហេតុដោយមិនបានមើលឃើញទុកជាមុនឡើយ។ សូម្បីតែនៅខែមករាឆ្នាំ ២០២០ តែម្តង ក៏មានបញ្ហាដែលទំនងជាផ្ទុះឡើងជាចំណុចក្តៅផងដែរ។

ប្រសិនបើបញ្ហានោះកើតមានឡើង ក្រុមប្រឹក្សាសន្តិសុខត្រូវតែប្រជុំដើម្បីធ្វើការសម្រេចចិត្ត។ ក្នុងស្ថានភាពបែបនេះ តួនាទី ប្រតិបត្តិរបស់ប្រធានក៏ដូចជាតួនាទីរបស់រដ្ឋជាសមាជិកគឺធំធេងណាស់។ វៀតណាមត្រូវតែប្តេជ្ញាការពារទាំងសន្តិភាព សន្តិសុខពិភពលោក និងការពារផលប្រយោជន៍របស់ខ្លួន ប៉ុន្តែទន្ទឹមនឹងនោះនៅតែរក្សាបានទំនាក់ទំនងល្អជាមួយគ្រប់ភាគី៕

បកប្រែដោយ Minh Trung