នៅក្នុងជំនួបនេះ ក្នុងបរិយាកាសមិត្តភាពដ៏កក់ក្តៅ ភាគីទាំងពីរមានសេចក្តីសោមនស្សរីករាយដោយមើលឃើញទំនាក់ទំនងមិត្តភាពប្រពៃណីពិសេស ការគាំទ្រ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបងប្អូនវៀតណាម និងគុយបាត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ យ៉ាងទូលំទូលាយ។ លោក Pham Minh Chinh បានអះអាងថា បក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា និងប្រជាជនវៀតណាម ជានិច្ចកាលឲ្យតម្លៃ ថែរក្សា និងប្តេជ្ញាបន្តធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-គុយបា ដោយប្រកៀកស្មាគ្នាគាំទ្របុព្វហេតុបដិវត្តន៍ត្រឹមត្រូវរបស់ប្រជាជនគុយបា។ លោកនាយករដ្ឋមន្ត្រីបានអះអាងជាថ្មីនូវគោលជំហរជាប់លាប់របស់ វៀតណាម គឺជំទាស់នឹងរាល់វិធានការដាក់ទណ្ឌកម្មជាឯកតោភាគីប្រឆាំងនឹងគុយបា។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ជួបពិភាក្សាជាមួយលោក Miguel Díaz-Canel Bermúdez ប្រធានរដ្ឋគុយបា

លោក Miguel Díaz-Canel Bermúdez ប្រធានរដ្ឋគុយបាបានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការគាំទ្រដ៏មានតម្លៃរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលតែងតែជាមិត្តដ៏គួរឱ្យទុកចិត្តជានិច្ចកាលជួយឧបត្ថម្ភគុយបាឆ្លងផុតការលំបាកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ លោក Miguel Díaz-Canel Bermúdez បានវាយតម្លៃថា ទំនាក់ទំនងគុយបា-វៀតណាម គឺជានិមិត្តសញ្ញាដ៏ល្អមួយ ដែលត្រូវបានពូនជ្រំដាក់គ្រឹះដោយលោកប្រធាន Fidel Castro និងលោកប្រធានហូជីមិញ និងថ្នាក់ដឹកនាំគ្រប់ជំនាន់ នៃប្រទេសទាំងពីរ។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរ និងទំនាក់ទំនងនៅវេទិកាពហុភាគី។ ភាគីទាំងពីរបានឯកភាពសម្របសម្រួលយ៉ាងជិតស្និទ្ធថែមទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្ម រួមទាំងកិច្ចសហប្រតិបត្តិការកសិកម្ម និងធានាសន្តិសុខស្បៀង។

* នាថ្ងៃទី ២ ខែធ្នូ ក្នុងឱកាសចូលរួម COP28 លោក Pham Minh Chinh បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីស៊ុយអែត Ulf Kristersson។ នៅក្នុងជំនួបនេះ លោក Pham Minh Chinh បានស្នើឱ្យ ភាគីទាំងពីរជំរុញសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ខ្ពស់នៅឆ្នាំ ២០២៤ នៅពេលដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូត។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរ នៅតែមានសក្ដានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ ដើម្បីបំពេញបន្ថែមគ្នាទៅវិញទៅមក។ ដូច្នេះលោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ប្រទេសទាំងពីរគប្បីតែជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យបន្ថែមទៀត។

leftcenterrightdel
លោក Pham Minh Chinh ជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីស៊ុយអែត Ulf Kristersson

នាយករដ្ឋមន្ត្រីស៊ុយអែត Ulf Kristersson បានឯកភាពចំពោះរាល់ការលើកឡើង របស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ហើយមានបំណងចង់ទៅបំពេញទស្សនកិច្ចនៅវៀតណាមក្នុងពេលឆាប់ៗនេះ ដើម្បីជំរុញទំនាក់ទំនងសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ។ នាយករដ្ឋមន្ត្រីស៊ុយអែតបានវាយតម្លៃខ្ពស់ចំពោះគោលជំហររបស់វៀតណាមក្នុងការដោះស្រាយវិវាទ និងជម្លោះអន្តរជាតិដោយសន្តិវិធី ដោយឈរលើមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។

* នារសៀលថ្ងៃទី២ ខែធ្នូ លោក Pham Minh Chinh បានទទួលជួបប្រធានធនាគារពិភពលោក (WB) Ajay Banga ។ នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការរបស់ធនាគារពិភពលោកសម្រាប់វៀតណាមនាពេលថ្មីៗនេះ ជាពិសេសលើការផ្តល់យោបល់គោលនយោបាយ ការផ្តល់ហិរញ្ញវត្ថុ ការអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាពជាច្រើន រួមវិភាគទានជាវិជ្ជមានដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រនៅវៀតណាម។ ប្រធាន WB បានសង្កត់ធ្ងន់ថា WB បន្តចាត់ទុកវៀតណាមជាដៃគូសំខាន់ ហើយអះអាងថានឹងបន្តរួមដំណើរជាមួយនិងគាំទ្រវៀតណាម។

ដើម្បីបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ លោកនាយករដ្ឋមន្ត្រី និងប្រធានធនាគារពិភពលោក បានព្រមព្រៀងគ្នាក្នុងការពន្លឿនដំណើរការនៃគម្រោងដែលមានស្រាប់ និងជំរុញគម្រោងយុទ្ធសាស្ត្រទ្រង់ទ្រាយធំៗ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យធនាគារពិភពលោកបង្កើតមជ្ឈមណ្ឌលប្រចាំតំបន់មួយដោយដាក់ការិយាល័យនៅវៀតណាម។

* ក្នុងកម្មវិធីការងារ COP28 និងសកម្មភាពទ្វេភាគីនៅ UAE នាព្រឹកថ្ងៃទី៣ ខែធ្នូ លោក Pham Minh Chinh បានទទួលជួបលោក Thani bin Ahmed Al Zeyoudi រដ្ឋលេខាធិការទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ ក្រសួងពាណិជ្ជកម្មបរទេស UAE និងតំណាងនៃក្រុមសេដ្ឋកិច្ចសំខាន់ៗរបស់ UAE រួមមានៈ Mubadala Group, Masdar Energy Group, Abu Dhabi Development Fund...។

* នាព្រឹកថ្ងៃទី៣ ខែធ្នូ លោក Pham Minh Chinh បានទទួលជួបថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន Copenhagen Infrastructure Partner (CIP) នៃប្រទេសដាណឺម៉ាក និងថ្នាក់ដឹកនាំក្រុមហ៊ុន Enteprize Energy Group (EE) នៃចក្រភពអង់គ្លេស។

បកប្រែដោយ Minh Trung