នៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំនៃបណ្ដាប្រទេស និងអង្គការអន្តរជាតិបានលើកឡើងពីស្ថានភាពបច្ចុប្បន្ន និងវាយតម្លៃជារួមអំពីវឌ្ឍនភាព និងសកម្មភាពសម្រេចបានចំពោះអាកាសធាតុពិភពលោក។ បញ្ហាប្រឈមអាកាសធាតុពិភពលោកបច្ចុប្បន្ន; លើកដំណោះស្រាយថ្មី និងការសន្យា ការរួមចំណែកអំពីហិរញ្ញវត្ថុ បច្ចេកវិទ្យា និងការកាត់បន្ថយបំភាយឧស្ម័នឆ្ពោះទៅសម្រេចបាននូវគោលដៅនៃកិច្ចព្រមព្រៀក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ។ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសជាច្រើន និងអង្គការអន្តរជាតិបានវាយតម្លៃខ្ពស់ចំពោះសុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ព្រមទាំងបានអះអាងពីការត្រៀមខ្លួនសហប្រតិបត្តិការ គាំទ្រនិងរួមដំណើរជាមួយវៀតណាមក្នុងដំណើរការអនុវត្តគោលដៅអាកាសធាតុ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ vnanet.vn)

* ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានជួបទ្វេភាគីជាមួយលោក Emmanuel Macron ប្រធានាធិបតីបារាំង។ នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើថា ប្រទេសទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងអនុវត្តខ្លឹមសារដែលបានព្រមព្រៀងក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោកអគ្គលេខាបក្ស Nguyen Phu Trong និងលោកប្រធានាធិបតី  Emmanuel Macron កាលពីថ្ងៃទី ២០ តុលា ជាពិសេសគឺជំរុញការផ្លាស់ប្តូរគណប្រតិភូជាន់ខ្ពស់ គ្រប់លំដាប់ថ្នាក់ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ការពារជាតិ សន្តិសុខ ពាណិជ្ជកម្ម ការវិនិយោគ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការអប់រំ-បណ្តុះបណ្តាល នវានុវត្តន៍ ការធ្វើបរិវត្តកម្មឌីជីថល ការផ្លាស់ប្តូរបៃតង វប្បធម៌ និងការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មានបំណងថា បារាំងបន្ដជួយ​វៀតណាមក្នុងការស្តារ និងអភិរក្សកេរ្ដិ៍ដំណែលប្រវត្តិសាស្ត្រដើម្បីរួមចំណែកលើកកម្ពស់តម្លៃវប្បធម៌ និងស្នើឱ្យបារាំងជំរុញដំណើរការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA)។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh​ និងលោកប្រធានាធិបតី Emmanuel Macron (រូបថត៖ vnanet.vn)

លោកប្រធានាធិបតី Emmanuel Macron បានលើកឡើងថា ភាគីទាំងពីរគប្បីសហការគ្នាឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀតលើវិស័យដែលមានសក្តានុពល។ លោកប្រធានាធិបតី Emmanuel Macron បានបន្ថែមថា បារាំងនឹងចាត់បញ្ជូនរដ្ឋមន្ត្រីមួយចំនួនទៅបំពេញទស្សនកិច្ចនៅវៀតណាមដើម្បីពិភាក្សា និងសម្របសម្រួលជាមួយដៃគូវៀតណាម ដើម្បីជំរុញសកម្មភាពសហប្រតិបត្តិការជាក់លាក់ ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ទន្ទឹមនឹងនោះ លោកបានបញ្ជាក់ថា រដ្ឋាភិបាលបារាំង មានផែនទីបង្ហាញផ្លូវក្នុងការផ្តល់សច្ចាប័នលើ EVIPA។

* នាព្រឹកថ្ងៃទី២ ខែធ្នូ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចូលរួមវេទិកាធុរកិច្ចវៀតណាមក្រោមប្រធានបទ “ការប្រមូលផ្តុំធនធានសម្រាប់ការផ្លាស់ប្តូរបៃតង” ដែលរៀបចំដោយក្រសួងផែនការ និងវិនិយោគស្ថានទូតវៀតណាមប្រចាំនៅ UAE និងក្រុមប្រឹក្សាថាមពលខ្យល់សកល។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងក្នុងវេទិកាធុរកិច្ចវៀតណាម (រូបថត៖ vnanet.vn)

* នាព្រឹកថ្ងៃដដែល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទទួលជួបថ្នាក់ដឹកនាំសាជីវកម្មសេដ្ឋកិច្ចក្នុងវិស័យថាមពល ហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យា។

សូមបញ្ជាក់ថា នាថ្ងៃទី ១ ខែធ្នូ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃបណ្តាប្រទេស៖ ហុងគ្រី ឥណ្ឌូនេស៊ី ហ្វាំងឡង់ និងប្រធាន EC ។

ក្នុងជំនួបជាមួយលោកស្រី Katalin Novak ប្រធានាធិបតីហុងគ្រី  លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើថា ហុងគ្រីជំរុញបណ្ដាប្រទេសសមាជិកសហភាពអឺរ៉ុប ( EU) ដែលនៅសេសសល់ឆាប់ផ្តល់សច្ចាប័ន EVIPA និងដក "កាតលឿង" IUU លើវិស័យជលផលរបស់វៀតណាម  ទន្ទឹមនឹងនោះ គាំទ្រយ៉ាងសកម្មនូវគោលជំហររបស់អាស៊ាន និង​វៀត​ណាមលើបញ្ហាសមុទ្រខាងកើត។ លោកស្រី Katalin Novak បានអះអាងថា ហុងគ្រី ជានិច្ចកាលវាយតំលៃខ្ពស់ចំពោះតួនាទី និងកិត្យានុភាពរបស់វៀតណាម និងមានបំណងចង់មកបំពេញទស្សនកិច្ចនៅវៀតណាមនាពេលឆាប់ៗ។ ទន្ទឹមនឹងនោះ លោកស្រីបានសង្កត់ធ្ងន់ថា នឹងទន្ទឹងរង់ចាំស្វាគមន៍លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មកបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រីនៅឆ្នាំ ២០២៤។

ភាគីទាំងពីរបានឯកភាពនឹងបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ និងកិច្ចសហប្រតិបត្តិការរវាងបណ្ដាមូលដ្ឋាន ការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជននៅពេលខាងមុខ  រួមចំណែកលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យស៊ីជម្រៅ និងជាក់ស្តែង ព្រមទាំងលើកកម្ពស់តួនាទីជាស្ពាននៃកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហភាពអឺរ៉ុប។

ក្នុងជំនួបជាមួយលោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តកិច្ចសហប្រតិបត្តិការក្នុងអាស៊ាន និងវេទិកាអន្តរជាតិ រួមទាំងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការធ្វើបរិវត្ដកម្មថាមពល។

ក្នុងជំនួបជាមួយលោក Sauli Niinisto ប្រធានាធិបតីហ្វាំងឡង់ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម-វិនិយោគ ទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀង EVFTA ដើម្បីបង្កើនទំហំពាណិជ្ជកម្មឱ្យសក្ដិសមទៅនឹងសក្តានុពលនៃភាគីទាំងពីរ។

ក្នុងជំនួបជាមួយលោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានពាំនាំនូវការគោរពអញ្ជើញលោកស្រីមកបំពេញទស្សនកិច្ចនៅវៀតណាមពីលោកអគ្គលេខាបក្ស Nguyen Phu Trong និងលោកប្រធានរដ្ឋ Vo Van Thuong ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh សង្ឃឹមថា EC នឹងជំរុញបណ្ដាប្រទេសសមាជិក EU ដែលនៅសេសសល់ដើម្បីផ្តល់សច្ចាប័នលើ EVIPA ក្នុងពេលឆាប់ៗនេះ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ស្នើថា EC ពិចារណាឆាប់ដក "កាតលឿង" IUU សម្រាប់ការនាំចេញជលផលរបស់វៀតណាម។

លោកស្រី Ursula von der Leyen វាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការអនុវត្តអនុសាសន៍របស់ EC ស្តីពី IUU ហើយមានបំនងចង់ឲ្យបញ្ហានេះនឹងត្រូវបានដោះស្រាយនាពេលខាងមុខ។ ភាគីទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការជិតស្និទ្ធនៅវេទិកាតំបន់ និងអន្តរជាតិ។

* នាល្ងាចថ្ងៃទី ១ ខែធ្នូ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទទួលជួបលោក Abdulrahman Abdul Mannan Al-Awar រដ្ឋមន្ត្រីក្រសួងធនធានមនុស្ស UAE ។

* នាយប់ថ្ងៃទី ១ ខែធ្នូ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកជំទាវ បានជួបសំណេះសំណាលជាមួយកម្មាភិបាលនិងបុគ្គលិកនៃស្ថានទូត និងសហគមន៍ជនជាតិវៀតណាមនៅ UAE៕

បកប្រែដោយ Pham Diep