អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានថ្នាក់ដឹកនាំ និងតំណាងនៃភាគីទាំង ១៩៧ ដែលចូលរួមអនុសញ្ញា រួមទាំងប្រមុខរដ្ឋាភិបាល និងនាយករដ្ឋមន្រ្តីនៃប្រទេសចំនួនជាង ១៤០ អគ្គលេខាធិការអង្គការសហប្រជាជាតិ មេដឹកនាំនៃអង្គការអន្តរជាតិ និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗជាច្រើនលើពិភពលោក សាជីវកម្មពហុជាតិ និងអង្គការមិនមែនរដ្ឋាភិបាលជាច្រើន។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមចូលរួមកិច្ចប្រជុំ និងចូលរួមពិធីបើក។

leftcenterrightdel
លោក Antonio Guterres និងលោក Sheikh Mohamed bin Zayed Al Nahyan ទទួលស្វាគមន៍លោក Pham Minh Chinh (រូបថត៖ vnanet.vn)

នៅក្នុងពិធីបើក លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Sheikh Mohamed bin Zayed Al Nahyan ប្រធានាធិបតីនៃប្រទេសម្ចាស់ផ្ទះ UAE ស្តេចអង់គ្លេស Charles III និងលោក Luiz Inacio Lula da Silva ប្រធានាធិបតីប្រេស៊ីល បានសង្កត់ធ្ងន់លើភាពបន្ទាន់ក្នុងការឆ្លើយតបទៅនឹងវិបត្តិអាកាសធាតុ ហើយរំពឹងថា សន្និសីទ COP28 នឹងរៀបចំសកម្មភាពអាកាសធាតុច្រើនថែមទៀត ដោយផ្អែកលើការពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

leftcenterrightdel
ប្រតិភូដែលចូលរួមកិច្ចប្រជុំថតរូបជាមួយគ្នា (រូបថត៖ vnanet.vn)

លោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានអះអាងថា គោលដៅរក្សាការកើនឡើងសីតុណ្ហភាព ១.៥ អង្សាសេ អាចសម្រេចបាននៅពេលពិភពលោកឈប់ប្រើប្រាស់ឥន្ធនៈហ្វូស៊ីលទាំងស្រុង និងអំពាវនាវឲ្យប្រទេសទាំងឡាយបង្កើនការប្រើថាមពលកកើតឡើងវិញចំនួនបីដងនៅឆ្នាំ២០៣០។ លោកប្រធានប្រទេសម្ចាស់ផ្ទះ COP28 បានប្រកាសថា ការបង្កើតមូលនិធិដំណោះស្រាយអាកាសធាតុពិភពលោកដោយថវិកា ៣០ ពាន់លានដុល្លារ មានគោលបំណងបង្កើនការវិនិយោគលើសកម្មភាពអាកាសធាតុដល់ ២០០ ពាន់លានដុល្លារនៅឆ្នាំ២០៣០។ ស្តេចអង់គ្លេស Charles III បានចាត់ទុកថា សហគមន៍អន្តរជាតិចាំបាច់ត្រូវធ្វើសកម្មភាពភ្លាមៗ ដើម្បីសេដ្ឋកិច្ចពិភពលោក និងការរស់រានមានជីវិតរបស់មនុស្សជាតិ។ លោកប្រធានាធិបតីប្រេស៊ីល ដែលជាប្រទេសម្ចាស់ផ្ទះនៃ COP30 ឆ្នាំ២០២៥ បានសង្កត់ធ្ងន់លើសក្តានុពលនៃថាមពលកកើតឡើងវិញ ហើយអំពាវនាវឲ្យប្រទេសទាំងឡាយសហការ ដើម្បីឆ្ពោះទៅរកសេដ្ឋកិច្ចដែលពឹងផ្អែកយ៉ាងតិចលើថាមពលហ្វូស៊ីល។

* ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលសកម្មភាពអាកាសធាតុពិភពលោកក្នុងក្របខ័ណ្ឌ COP28 នាថ្ងៃទី ១ ខែធ្នូ លោក Pham Minh Chinh បានជួបពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសហូឡង់ ដាណឺម៉ាក UAE ន័រវែស ម៉ុងហ្គោលី ហ្សាំប៊ី ឥណ្ឌា មូលនិធិរូបិយវត្ថុអន្តរជាតិ  (IMF) អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងលោក Tony Blair អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក John Kerry បេសកជនពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាកាសធាតុ...

បកប្រែដោយ Thuy Anh