នៅក្នុងកិច្ចប្រជុំ គណៈប្រតិភូបានសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ះពាល់អវិជ្ជមានក្នុងរយៈពេលវែងនៃជំងឺរាតត្បាត​កូវីដ-១៩ ចំពោះសុខភាពមនុស្ស អាយុជីវិតមនុស្ស ក៏ដូចជាការដែលទទួលបានសិទ្ធិមនុស្ស ការធ្វើឱ្យភាពក្រីក្រ និងវិសមភាពសេដ្ឋកិច្ច និងសង្គមរវាងប្រទេស និងប្រទេសកាន់តែធ្ងន់ធ្ងរឡើងទៅ។ អង្គប្រជុំបានអំពាវនាវឱ្យមានការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការសម្របសម្រួលនៅកម្រិតខ្ពស់បំផុត ដើម្បីធានាឱ្យបានសមធម៌ និងទាន់ពេលវេលានូវផលិតផលវេជ្ជសាស្ត្រ ដែលទាក់ទងនឹងជំងឺរាតត្បាត ធ្វើអោយប្រសើរឡើងនូវការត្រៀមបង្ការ ប្រឆាំង និងការឆ្លើយតប។ អង្គប្រជុំក៏បានផ្តល់អនុសាសន៍ឱ្យដកចេញនូវរបាំងពាណិជ្ជកម្ម និងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បីសម្រួលដល់ការដឹកជញ្ជូនថ្នាំ និងផលិតផលសុខភាពសាធារណៈដោយបញ្ជាក់ថា ប្រទេសនានាមានតួនាទី និងការទទួលខុសត្រូវចម្បងក្នុងការសម្រេចចិត្តលើការបង្ការ និងការត្រៀមខ្លួនឆ្លើយតបនឹងជំងឺរាតត្បាត ស្របតាមបរិបទនិងអាទិភាពជាតិ។

leftcenterrightdel
លោក Pham Minh Chinh អញ្ជើញថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំជាន់ខ្ពស់ស្តីពីការត្រៀមលក្ខណៈ ឆ្លើយតប និងប្រឆាំងជំងឺរាតត្បាត

ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើផលវិបាកដ៏ធ្ងន់ធ្ងរបំផុតនៃជំងឺរាតត្បាត ហើយបានអំពាវនាវដល់សហគមន៍អន្តរជាតិត្រូវខិតខំប្រឹងប្រែងចាត់វិធានការដើម្បីកុំឲ្យមនុស្សជំនាន់ក្រោយទទួលរងនូវគ្រោះមហន្តរាយនៃជំងឺរាតត្បាត ហើយមានមធ្យោបាយដោះស្រាយ និងមានវិធីសាស្រ្ត ដំណោះស្រាយជាសកល។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការអន្តរជាតិ និងសាមគ្គីភាពទាំងទ្វេភាគី និងពហុភាគី គឺជាការសម្រេចចិត្តក្នុងការលើកកម្ពស់សមត្ថភាពទប់ស្កាត់ និងឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺ ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យផ្តល់អាទិភាពដល់ការបង្កើនលទ្ធភាពទទួលបានវ៉ាក់សាំងទាន់ពេលវេលា និងសមធម៌ សមត្ថភាពព្យាបាល ការព្យាករណ៍ បច្ចេកវិទ្យា សុវត្ថិភាព ប្រសិទ្ធភាព ការយល់ដឹងរបស់ប្រជាជន ការលើកកម្ពស់ការផ្ទេរបច្ចេកវិទ្យា និងការលើកកម្ពស់សមត្ថភាពផលិតវ៉ាក់សាំង និងថ្នាំព្យាបាល ព្រមទាំងផ្តល់ជំនួយហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាពសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ និងអភិវឌ្ឍន៍តិចតួច។ លោក  Pham Minh Chinh បានមានប្រសាសន៍ថា ចាំបាច់ត្រូវផ្តោតលើការលើកកំពស់សមត្ថភាពសេវាថែទាំសុខភាពមូលដ្ឋាន និងថ្នាំបង្ការ ដោយចាត់ទុកថានេះជា ការងារបន្ទាន់របស់ប្រទេសនីមួយៗ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ហើយទន្ទឹមនឹងនោះត្រូវជំរុញពហុភាគីនិយម សាមគ្គីភាពសកល សាមគ្គីភាពរបស់ប្រជាជនទាំងអស់ និងការខិតខំប្រឹងប្រែងរបស់ប្រទេសនីមួយៗក្នុងការបង្ការ និងទប់ស្កាត់ជំងឺ។

ដោយសង្កត់ធ្ងន់លើការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការរួមដៃជាមួយសហគមន៍អន្តរជាតិដើម្បីចែករំលែកព័ត៌មាន និងបទពិសោធន៍បន្ទាន់ និងប្រកបដោយប្រសិទ្ធភាព ដើម្បីឆ្លើយតប និងទប់ស្កាត់ការរាតត្បាតនៃជំងឺរាតត្បាត លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមគាំទ្រការអំពាវនាវឱ្យសហគមន៍អន្តរជាតិយល់ព្រមធ្វើឱ្យសន្តិសុខាភិបាលពិភពលោកជាអាទិភាពមួយក្នុងរបៀបវារៈដើម្បីបង្ការ រៀបចំទុកជាមុន និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះជំងឺរាតត្បាត។

ការរៀបចំកិច្ចប្រជុំជាន់ខ្ពស់នេះ គឺជាគំនិតផ្តួចផ្តើមរបស់វៀតណាម ដោយមានការសម្របសម្រួលជាមួយបណ្តាប្រទេសសំខាន់ៗមួយចំនួន ដែលបានដាក់ចេញនិងទទួលការឯកភាពដោយមហាសន្និបាតអង្គការសហប្រជាជាតិក្នុងខែកញ្ញា ឆ្នាំ ២០២២ ដោយមានគោលបំណងកំណត់នូវដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ដើម្បីជំនះចំណុចខ្វះខាតនៅថ្នាក់ជាតិ  កម្រិតថ្នាក់តំបន់ និងសកលលោកក្នុងការរៀបចំ បង្ការ រកឃើញនិងឆ្លើយតបទៅនឹងស្ថានភាពវេជ្ជសាស្ត្របន្ទាន់។

នារសៀលថ្ងៃដដែល នៅទីស្នាក់ការអង្គការសហប្រជាជាតិ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាជាមួយ ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៨ លោក Dennis Francis។

នៅក្នុងជំនួបនេះ លោក Pham Minh Chinh បានអះអាងថា វៀតណាមឲ្យតម្លៃ និងគាំទ្រតួនាទីស្នូលរបស់អង្គការសហប្រជាជាតិក្នុងប្រព័ន្ធអភិបាលកិច្ចសកល ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមរួមដ៏ធំសម្បើមនាពេលបច្ចុប្បន្ន ហើយថា វៀតណាម ប្តេជ្ញានឹងរួមចំណែកយ៉ាងសកម្មដល់អាទិភាពសំខាន់ៗនៃមហាសន្និបាតលើកទី ៧៨ រួមមានការពង្រឹងសន្តិភាពតាមរយៈការបង្កើនទំនុកចិត្ត ជំរុញកិច្ចសហប្រតិបត្តិការ កាត់បន្ថយភាពតានតឹងរវាងប្រទេសធំៗ ការលើកកម្ពស់សាមគ្គីភាព និងពហុភាគីនិយម ដើម្បីប្រយោជន៍ប្រជាជន និងមិនទុកនរណាម្នាក់នៅពីក្រោយឡើយ។

ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ Dennis Francis បានវាយតំលៃខ្ពស់ចំពោះតួនាទីសកម្ម ភាពស្វាហាប់ និងការកិត្យានុភាពកាន់តែខ្ពស់របស់វៀតណាម រួមទាំងការចូលរួមរបស់វៀតណាមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ លោក Dennis Francis បានឲ្យដឹងថា វៀតណាមសម្តេចបានសមិទ្ធផល ជាច្រើនក្នុងការជួយឱ្យប្រជាជនរួចផុតពីភាពក្រីក្រ និងការអភិវឌ្ឍប្រទេសដែលអាចចែករំលែកជាមួយពិភពលោក ជំរុញកិច្ចសហប្រតិបត្តិការក្នុងការអនុវត្ត SDGs ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងសន្តិសុខស្បៀងអាហារ។ ប្រធានមហាសន្និបាតបានឯកភាពរួមសហការជាមួយវៀតណាម ដើម្បីជំរុញការអនុលោមតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងពហុភាគីនិយម។

leftcenterrightdel
លោក Pham Minh Chinh ជួបពិភាក្សាជាមួយ លោក Miguel Díaz – Canel លេខាទី១ និងជាប្រធានរដ្ឋគុយបា

ក្នុងឱកាសចូលរួមសម័យប្រជុំពិភាក្សារួមជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នារសៀលថ្ងៃទី២០ ខែកញ្ញា (ម៉ោងក្នុងតំបន់) លោក Pham Minh Chinh បានជួបពិភាក្សាជាមួយ លោក Miguel Díaz – Canel លេខាទី១ និងជាប្រធានរដ្ឋគុយបា។

ក្នុងជំនួបនេះ លោក Pham Minh Chinh បានអះអាងថា បក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា និងប្រជាជនវៀតណាម នឹងមិនភ្លេចជំនួយគាំទ្រដ៏ស្មោះស្ម័គ្ររបស់គុយបាចំពោះបុព្វហេតុតស៊ូរំដោះជាតិរបស់វៀតណាមឡើយ ហើយជានិច្ចឱ្យតំលៃខ្ពស់ រក្សា និងពង្រីកទំនាក់ទំនងជាប្រពៃណី សាមគ្គី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងគុយបា ឈរក្បែរគ្នាដើម្បីគាំទ្របុព្វហេតុបដិវត្តន៍ ត្រឹមត្រូវរបស់ប្រជាជនគុយបា។

ប្រធានរដ្ឋ Miguel Díaz-Canel បានអះអាងថា ទំនាក់ទំនងគុយបា-វៀតណាម គឺជានិមិត្តសញ្ញាដ៏ថ្លៃថ្នូនៃចំណងមិត្តភាពជិតស្និទ្ធ ដែលថែទាំរក្សាដោយលោកប្រធាន Fidel Castro ប្រធានហូជីមិញ និងគ្រប់ជំនាន់នៃថ្នាក់ដឹកនាំប្រទេសទាំងពីរ។ លោកប្រធានរដ្ឋ Miguel Díaz-Canel បានអះអាងថា លោកនឹងដឹកនាំក្រសួង ស្ថាប័ននានា ដើម្បីសម្របសម្រួលកាន់តែជិតស្និទ្ធជាមួយវៀតណាម ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្ម ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងធានាសន្តិសុខស្បៀងអាហារ។

ភាគីទាំងពីរបានអះអាងពីការខិតខំប្រឹងប្រែងសម្របសម្រួលយ៉ាងល្អក្នុងការរៀបចំសកម្មភាពរំលឹកខួបលើកទី ៥០ នៃដំណើរទស្សនកិច្ចរបស់លោកប្រធាន Fidel Castro ទៅកាន់តំបន់រំដោះវៀតណាមខាងត្បូង (ខែកញ្ញា ១៩៧៣ / កញ្ញា ២០២៣) ជាពិសេសក្នុងឱកាសនៃដំណើរទស្សនកិច្ចទៅកាន់វៀតណាមរបស់ប្រធានរដ្ឋសភាគុយបា Esteban Lazo Hernandez ៕

បកប្រែដោយ Minh Trung