មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំនៃប្រទេស និងអង្គការអន្តរជាតិ បានសម្តែងក្តីព្រួយបារម្ភអំពីផលប៉ះពាល់ធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុ ដោយសង្កត់ធ្ងន់ថា ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុគឺជាការទទួលខុសត្រូវរួម ដូច្នេះសហគមន៍អន្តរជាតិចាំបាច់ត្រូវតែធ្វើសកម្មភាពជាបន្ទាន់ ពង្រឹងកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពដើម្បីដោះស្រាយបញ្ហានេះជាមិនខាន។ អង្គប្រជុំបានអំពាវនាវឱ្យបញ្ឈប់ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ធ្វើការផ្លាស់ប្តូរពណ៌បៃតងដោយសមភាព និងមានតុល្យភាពខាងហិរញ្ញវត្ថុសម្រាប់ការសម្របខ្លួនសម្រាប់ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការកែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុសកល។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានអំពាវនាវឱ្យប្រទេសនានាកំណត់មហិច្ឆតាកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ស្របតាមគោលដៅរក្សាការកើនឡើងនៃសីតុណ្ហភាពពិភពលោកឱ្យនៅត្រឹម ១.៥ ដឺក្រេ ក្នុងនោះប្រទេសដែលមានការបញ្ចេញឧស្ម័នខ្ពស់ច្រើនបំផុតក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ហើយប្រទេសអភិវឌ្ឍន៍ចាំបាច់ត្រូវតែសម្រេចបាន ការបំភាយឧស្ម័នកម្រិតសូន្យត្រឹមឆ្នាំ ២០៤០ យ៉ាងយូរ និងរាល់ខឿនសេដ្ឋកិច្ចធំៗថ្មីចុងក្រោយបំផុតនៅឆ្នាំ ២០៥០។ 

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី មានប្រសាសន៍នៅក្នុងកិច្ចប្រជុំកំពូលមហិច្ឆតាអាកាសធាតុ

មានប្រសាសន៍នៅកិច្ចប្រជុំនេះ លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ការប្រែប្រួលអាកាសធាតុ នៅតែបន្តជាបញ្ហាប្រឈមសកលដ៏ធំបំផុត ប៉ះពាល់ដោយផ្ទាល់ និងបង្កការខាតបង់យ៉ាងធ្ងន់ធ្ងរ ដល់ការអភិវឌ្ឍ សេដ្ឋកិច្ច សន្តិសុខសង្គម និងការខូចខាតដោយផ្ទាល់ដល់សុវត្ថិភាពអាយុជីវិត និងសុខភាពរបស់ប្រជាជន។ លោកនាយករដ្ឋមន្ត្រីវៀតណាម បានមានប្រសាសន៍ថា ការដោះស្រាយការប្រែប្រួលអាកាសធាតុត្រូវតែមានវិធីសាស្រ្តសកល ជាមួយនឹងដំណោះស្រាយដ៏ទូលំទូលាយប្រកបដោយភាពច្នៃប្រឌិត និងអំពាវនាវឱ្យមានភាពបន្ទាន់ សកម្មភាពកាន់តែខ្លាំង និងមានទំនួលខុសត្រូវបន្ថែមទៀត ដើម្បីកាត់បន្ថយការកើនឡើងនៃសីតុណ្ហភាពផែនដី។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យបង្កើតចក្ខុវិស័យថ្មី ការគិតថ្មី ការប្តេជ្ញាចិត្តថ្មី និងសកម្មភាពយ៉ាងខ្លាំង សម្រាប់ការអភិវឌ្ឍបៃតង ដោយការបញ្ចេញឧស្ម័នសុទ្ធស្មើនឹង "0" ពន្លឿនការផ្លាស់ប្តូរថាមពលបៃតងដោយយុត្តិធម៌ និងសមធម៌ ដែលក្នុងនោះយកមនុស្សជាស្នូល និងជាប្រធានបទ ហើយមិនទុកចោលនរណាម្នាក់នៅពីក្រោយឡើយ។  លោក Pham Minh Chinh ក៏អំពាវនាវដល់ប្រទេសអភិវឌ្ឍន៍ និងអង្គការអន្តរជាតិ ដើម្បីគាំទ្រយ៉ាងសកម្មដល់ប្រទេសកំពុងអភិវឌ្ឍ និងប្រទេសក្រីក្រក្នុងវិស័យបច្ចេកវិទ្យាបៃតង ហិរញ្ញវត្ថុបៃតង ការគ្រប់គ្រងបៃតង និងការបណ្តុះបណ្តាលធនធានមនុស្សបៃតង ការកសាងវិស័យឧស្សាហកម្មថាមពលកកើតឡើងវិញ និងប្រព័ន្ធបញ្ជូនថាមពលឆ្លាតវៃ...។

លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា សំណើកសាងភាពជាដៃគូជំនាន់ថ្មី ជំរុញការកៀរគរហិរញ្ញវត្ថុបៃតងសម្រាប់អាកាសធាតុតាមទម្រង់សាធារណៈ និងឯកជន។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ប្រទេសអភិវឌ្ឍន៍ ដៃគូអន្តរជាតិចាំបាច់ត្រូវផ្តល់ហិរញ្ញប្បទានទ្វេដងសម្រាប់សកម្មភាពបន្សាំនៅឆ្នាំ ២០២៥ និងនាំយកមូលនិធិនៃការបាត់បង់ និងការខូចខាតចូលដំណើរការនៅ COP28 ដូចដែលបានប្តេជ្ញាចិត្ត ដើម្បីជួយដល់ប្រទេសកំពុងអភិវឌ្ឍ មិនទាន់អភិវឌ្ឍ ដើម្បីជំនះផលវិបាកដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ហើយទន្ទឹមនឹងនោះ ចាំបាច់ត្រូវបន្តការច្នៃប្រឌិតយ៉ាងទូលំទូលាយនៃប្រព័ន្ធហិរញ្ញវត្ថុពិភពលោក ដើម្បីបង្កើនសមត្ថភាពផ្តល់ហិរញ្ញប្បទានបៃតង ជួយពិភពលោកឱ្យកាន់តែប្រសើរក្នុងការឆ្លើយតបចំពោះបញ្ហាប្រឈមធំៗនៃការប្រែប្រួលអាកាសធាតុ។

នាយករដ្ឋមន្ត្រីបានចែករំលែកថា វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍចំនួនបីដំបូងចូលរួមភាពជាដៃគូលើការផ្លាស់ប្តូរថាមពលដោយសមធម៌ (JETP) ហើយកំពុងធ្វើការជាមួយដៃគូអន្តរជាតិដើម្បីបង្កើតផែនការប្រមូលធនធានដើម្បីប្រកាសនៅ COP28 ដោយមានបំណងចង់ធ្វើឲ្យភាពជាដៃគូនេះក្លាយជាគំរូ រួមចំណែកជំរុញនិន្នាការនៃការបំប្លែងថាមពល ឲ្យស្មើគ្នានៅទូទាំងពិភពលោក។ ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រីវៀតណាមបានអះអាងថា វៀតណាមប្តេជ្ញាអនុវត្តការប្តេជ្ញាចិត្តដើម្បីសម្រេចបាននូវការបំភាយឧស្ម័នសុទ្ធត្រឹមកម្រិតសូន្យនៅឆ្នាំ ២០៥០ ហើយដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសហគមន៍អន្តរជាតិ ខិតខំកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៤៣.៥% នៅឆ្នាំ២០៣០។ និងឈានដល់សមាមាត្រថាមពលកកើតឡើងវិញលើសពី ៧០% នៅឆ្នាំ ២០៥០។

*ក្នុងឱកាសអញ្ជើញចូលរួមសម័យប្រជុំពិភាក្សា ជាន់ខ្ពស់រួម នៃសម័យប្រជុំលើកទី ៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ រួមនឹងសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក នាថ្ងៃទី ២០ កញ្ញា នៅទីក្រុងញូវយ៉ក លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានទទួលជួបជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិក Ky Jake Sullivan ។

លោក Pham Minh Chinh បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការគាំទ្រដ៏ខ្លាំងក្លារបស់ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក ក្នុងការជំរុញទំនាក់ទំនងទ្វេភាគីវៀតណាម-អាមេរិក ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសការរួមចំណែករបស់ទីប្រឹក្សាសន្តិសុខជាតិ Jake Sullivan ក្នុងការរៀបចំប្រកបដោយជោគជ័យ នូវដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតី Joe Biden នៅវៀតណាម និងការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

ទីប្រឹក្សាសន្តិសុខជាតិ Sullivan បានថ្លែងអំណរគុណចំពោះការស្វាគមន៍ដ៏កក់ក្តៅ ឱឡារិករបស់លោក Nguyen Phu Trong អគ្គលេខាបក្ស ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាមជូនចំពោះលោកប្រធានាធិបតី Biden និងគណៈប្រតិភូជាន់ខ្ពស់អាមេរិកក្នុងដំណើរទស្សនកិច្ចនាពេលថ្មីៗនេះ។

ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានស្វាគមន៍សហរដ្ឋអាមេរិកក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងប្រកបដោយការទទួលខុសត្រូវជាមួយអាស៊ាន និយាយដោយឡែក និងតំបន់អាស៊ីប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌានិយាយរួម។ ទីប្រឹក្សាសន្តិសុខជាតិ Jake Sullivan បានអះអាងនូវតួនាទីស្នូលរបស់អាស៊ាន ដោយវាយតំលៃខ្ពស់ចំពោះតួនាទីសកម្ម និងវិជ្ជមានរបស់វៀតណាមក្នុងវេទិកាតំបន់ និងអន្តរជាតិ ដូចជាអាស៊ាន APEC និងអង្គការសហប្រជាជាតិ។

ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព ការធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ព្រមទាំងការដោះស្រាយវិវាទដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) រួមចំណែករក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក៕

បកប្រែដោយ Minh Trung