អ្នកយកព័ត៌មាន៖ តើលោកអនុរដ្ឋមន្ត្រីវាយតម្លៃពីអត្ថន័យ និងលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសចិនចូលរួមពិធីបើក CAEXPO និង CABIS លើកទី២០ យ៉ាងដូចម៉្តេច?

លោក Nguyen Minh Vu អនុរដ្ឋមន្ត្រីការបរទេស៖ ដំណើរធុរកិច្ចរបស់លោក Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមទៅចូលរួម CAEXPO និង CABIS លើកទី២០ គឺជាសកម្មភាពកិច្ចការបរទេសកម្រិតខ្ពស់ដែលមានអត្ថន័យយ៉ាងសំខាន់ណាស់។ ក្នុងរយៈពេលជិត ២៧ ម៉ោងនៅទីក្រុងណាននីងនៃប្រទេសចិន លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងសមាជិកនៃគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមានសកម្មភាពទំនាក់ទំនងកម្រិតខ្ពស់ប្រកបដោយប្រសិទ្ធភាពជាច្រើនដូចជា៖ ពិភាក្សាជាមួយលោក Li Qiang នាយករដ្ឋមន្ត្រីចិន; ទទួលជួបលេខាគណៈកម្មាធិការបក្សតំបន់ Guangxi; ចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីបើក CAEXPO និង CABIS 20; បើកនិងទស្សនាកន្លែងតាំងបង្ហាញទំនិញពាណិជ្ជកម្មវៀតណាម ទស្សនាស្តង់មួយចំនួននៃតំបន់មូលដ្ឋានវៀតណាម ក៏ដូចជាស្តង់មួយចំនួនរបស់ដៃគូចិន និងអាស៊ានផងដែរ។ លោកនាយករដ្ឋមន្រ្តី បានទទួលជួបសហគ្រាសឈានមុខរបស់ចិនមួយចំនួនក្នុងវិស័យផ្លូវដែក អគ្គិសនី ទូរគមនាគមន៍ សំណង់... សកម្មភាពរបស់គណៈប្រតិភូទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដោយសម្រេចបានតាមបំណង និងគោលដៅដែលបានកំណត់ ជាពិសេសគឺនាំមកនូវអត្ថន័យសំខាន់ៗដែលបង្ហាញក្នុងទិដ្ឋភាពសំខាន់ៗចំនួន៣សំខាន់គឺ។

ទិដ្ឋភាពទី១ គឺការពង្រឹងទំនុកចិត្តផ្នែកនយោបាយ និងទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងចិន។ ការដែលលោក Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានទទួលយកការអញ្ជើញចូលរួមពិព័រណ៍នេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងជាអាទិភាពកំពូលរបស់បក្សកុម្មុយនិស្តវៀតណាមចំពោះទំនាក់ទំនងទ្វេភាគីជាមួយប្រទេសចិន។ នេះគឺជាការអនុវត្តជាក់ស្តែងនូវសកម្មភាពអបអរសាទរខួបលើកទី ១៥ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-ចិន។ កិច្ចពិភាក្សារវាងនាយករដ្ឋមន្ត្រីទាំងពីរបានបន្តពង្រឹងសន្ទុះនៃការផ្លាស់ប្តូរទំនាក់ទំនងកម្រិតខ្ពស់យ៉ាងជិតស្និទ្ធរវាងភាគីទាំងពីរនាពេលកន្លងមក រួមចំណែកក្នុងការពង្រឹងបន្ថែមទៀតនូវការយល់ឃើញរួមកម្រិតខ្ពស់ និងកសាងទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-ចិន។

ទិដ្ឋភាពទី ២ គឺពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងវៀតណាម និងចិន។ ក្នុងជំនួបពិភាក្សារវាងនាយករដ្ឋមន្ត្រីទាំងពីរ ភាគីទាំងពីរបានពិភាក្សាអំពីវិធានការស៊ីជម្រៅ ដើម្បីជំរុញវិស័យសហប្រតិបត្តិការ ដោយផ្តោតសំខាន់លើការតភ្ជាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការដឹកជញ្ជូន ដើម្បីជំរុញយ៉ាងពេញលេញនូវការបំពេញបន្ថែមរវាងប្រទេសទាំងពី។

លោក Pham Minh Chinh បានលើកឡើងនូវគំនិតផ្តួចផ្តើមជាក់លាក់មួយចំនួនសម្រាប់កិច្ចសហប្រតិបត្តិការលើរាល់វិស័យអាទិភាព និងមានតម្រូវការរបស់វៀតណាម ដូចជាការពន្លឿនដំណើរការបើកទីផ្សារកសិផល និងជលផលវៀតណាម បង្កើតលក្ខខណ្ឌអំណោយផលនាពេលឆាប់ៗខាងមុខ បង្កើតការិយាល័យជំរុញពាណិជ្ជកម្មវៀតណាមនៅ Chengdu (Sichuan) និង Haikou (Hainan) សម្របសម្រួលដើម្បីកែលម្អប្រសិទ្ធភាពនៃការបោសសំអាតគយ ជៀសវាងការកកស្ទះទំនិញនៅច្រកព្រំដែន ពង្រឹងការតភ្ជាប់ចរាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន ស្រាវជ្រាវកិច្ចសហប្រតិបត្តិការរៀបចំផែនការ និងកសាងផ្លូវរថភ្លើងមួយចំនួននៅវៀតណាម  បង្កើនសមត្ថភាពដឹកជញ្ជូនទំនិញទាំងទ្វេភាគី និងតាមរយៈប្រទេសទីបី ខិតខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ឱ្យឆាប់ៗស្តារឡើងវិញដូចមុនការរាតត្បាត Covid-19 សម្របសម្រួលដើម្បីដោះស្រាយបញ្ហាទាំងស្រុងក្នុងគម្រោងសហប្រតិបត្តិការមួយចំនួនក្នុងស្មារតី "ផលប្រយោជន៍រួម ហានិភ័យរួម"។ លោក Li Qiang នាយករដ្ឋមន្ត្រីចិន បានឆ្លើយតបជាវិជ្ជមានចំពោះគំនិតសហប្រតិបត្តិការខាងលើ។ នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពចាត់តាំងក្រសួង ស្ថាប័នពាក់ព័ន្ធ និងមូលដ្ឋាននានា បង្កើនការផ្លាស់ប្តូរ និងព្យាយាមសម្រេចបាននូវវឌ្ឍនភាពក្នុងពេលឆាប់ៗនេះ។

ក្នុងកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្ត្រីវៀតណាម នាយករដ្ឋមន្ត្រីចិន និងលេខានៃខេត្ត Guangxi សុទ្ធតែបានអះអាងថា នឹងពង្រីកការនាំចូលទំនិញ ជាពិសេសផលិតផលកសិកម្មរបស់វៀតណាម និងរក្សាពាណិជ្ជកម្មដោយរលូននៅតាមច្រកព្រំដែន។ ជំរុញសហគ្រាសចិនដែលមានសក្តានុពល វិនិយោគលើវិស័យដែលវៀតណាមផ្តល់អាទិភាព ពង្រឹងការតភ្ជាប់ផ្លូវថ្នល់ និងផ្លូវដែករវាងប្រទេសទាំងពីរ។

ទិដ្ឋភាពទី៣ គឺបង្ហាញការរួមចំណែកយ៉ាងសកម្ម និងវិជ្ជមានរបស់វៀតណាមចំពោះកិច្ចសហប្រតិបត្តិការអាស៊ាន និងអាស៊ាន-ចិន។ CAEXPO និង CABIS គឺជាយន្តការនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏សំខាន់រវាងប្រទេសចិន និងអាស៊ាន។ មកដល់ពេលនេះ ភាគីទាំងពីរបានសម្របសម្រួលគ្នាដោយជោគជ័យដើម្បីរៀបចំពិព័រណ៍ចំនួន ២០ លើកហើយ។ ក្នុងអំឡុងពេលពិព័រណ៍ទាំង ១៩ លើកមុន វៀតណាមតែងតែមានថ្នាក់ដឹកនាំរដ្ឋាភិបាលចូលរួម CAEXPO ។ យើងក៏ជាប្រទេសដែលមានស្តង់ និងអាជីវកម្មចូលរួមច្រើនជាងគេក្នុងអាស៊ាន។ លោក Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់ និងធុរកិច្ចវៀតណាមមួយចំនួនធំដែលបានចូលរួមពិព័រណ៌នេះ បន្តបង្ហាញពីការឱ្យតំលៃខ្ពស់ និងការរួមចំណែកជាវិជ្ជមានរបស់វៀតណាមចំពោះយន្តការសហប្រតិបត្តិការអាស៊ាន-ចិន ក្នុងឱកាសរំលឹកខួបលើកទី២០ នៃថ្ងៃកំណើតរបស់ CAEXPO។

បន្ថែមលើនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានអញ្ជើញទៅទស្សនា និងលើកទឹកចិត្តធុរកិច្ចវៀតណាមដែលកំពុងតាំងពិព័រណ៌នេះ ដោយអះអាងនូវសារថា រដ្ឋាភិបាល ក្រសួង ស្ថាប័ន និងមូលដ្ឋានទាំងអស់តែងតែត្រៀមខ្លួនជាស្រេចដើម្បីអមដំណើរ និងជួយគាំទ្រធុរកិច្ចវៀតណាមឱ្យឈានទៅចូលទីផ្សារចិន ក៏ដូចជាក្នុងតំបន់ និងទីផ្សារអន្តរជាតិ រួមចំណែកដល់ការអភិវឌ្ឍរួមរបស់ប្រទេស។

leftcenterrightdel
លោក Nguyen Minh Vu អនុរដ្ឋមន្ត្រីការបរទេសប្រចាំការវៀតណាម ផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានអំពីលទ្ធផលនៃដំណើរបំពេញទស្សនកិច្ចធុរកិច្ចរបស់លោក Pham Minh Chinh

អ្នកយកព័ត៌មាន៖ តើអ្វីៗជាចំណុចពិសេសនៃពិព័រណ៍នេះ និងការរួមចំណែកដ៏លេចធ្លោរបស់គណៈប្រតិភូវៀតណាមចំពោះពិព័រណ៍នេះ លោកអនុរដ្ឋមន្រ្តី?

លោក Nguyen Minh Vu អនុរដ្ឋមន្ត្រីការបរទេស៖ ពិព័រណ៍នេះមានលក្ខណៈពិសេសគួរឱ្យចាប់អារម្មណ៍ជាច្រើន។ ជាដំបូង នេះគឺជាការប្រារព្ធខួបលើកទី ២០ ឆ្នាំនៃកំណើត និងការអភិវឌ្ឍរបស់ CAEXPO និង CABIS ។ នេះក៏ជាពិព័រណ៍ដំបូងគេដែលត្រូវបានប្រារព្ធឡើងដោយផ្ទាល់បន្ទាប់ពីរងការរំខានរយៈពេល ៣ ឆ្នាំដោយសារជំងឺរាតត្បាត Covid-19 ដូច្នេះហើយទើបទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាប្រទេស ប្រជាជន និងធុរកិច្ចក្នុងបណ្តាប្រទេសអាស៊ាន និងប្រទេសចិន  និងអន្តរជាតិបានចូលរួមយ៉ាងសកម្ម។ លោក Li Qiang នាយករដ្ឋមន្ត្រីចិន និងនាយករដ្ឋមន្ត្រី មេដឹកនាំជាន់ខ្ពស់នៃប្រទេសអាស៊ានជាច្រើន និងអគ្គលេខាធិការអាស៊ានបានអញ្ជើញចូលរួមពិព័រណ៍នេះផងដែរ។

បន្ទាប់ពីពិព័រណ៍លើកមុនៗមក ឆ្នាំនេះ កន្លែងតាំងបង្ហាញពាណិជ្ជកម្មវៀតណាម មានទំហំធំជាងគេក្នុងចំណោមប្រទេសអាស៊ានដោយមានការចូលរួមពីអាជីវកម្មចំនួន១២០។ អាជីវកម្មវៀតណាមនាំមកពិពណ៌នូវផលិតផលដ៏សម្បូរបែបរបស់ វៀតណាម សម្បូរប្រភេទដូចជា៖ ផលិតផលកសិកម្ម អាហារគ្រឿងសមុទ្រ អាហារកែច្នៃ ស្បែកជើង ប្រដាប់ប្រើប្រាស់ក្នុងផ្ទះ និងសម្លៀកបំពាក់ គ្រឿងសង្ហារឹមឈើ សិប្បកម្មជាដើម។

សមាសភាពគណៈប្រតិភូវៀតណាម រួមជាមួយនឹងធុរកិច្ចវៀតណាមដែលចូលរួមក្នុងពិព័រណ៍ទ្រង់ទ្រាយធំនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ តម្រូវការនិងសុច្ឆន្ទៈរបស់វៀតណាម ក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយជាមួយប្រទេសចិន ក៏ដូចជាប្រទេសអាស៊ានដទៃទៀតដែលបង្ហាញពីសក្តានុពល និងកិត្យានុភាពរបស់វៀតណាមក្នុងទំនាក់នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទាំងទ្វេរភាគី និងពហុភាគីក្នុងតំបន់។

គណៈប្រតិភូ និងធុរកិច្ចវៀតណាមបានចូលរួមយ៉ាងសកម្ម និងពេញលេញ ហើយបានរួមចំណែកយ៉ាងសំខាន់ចំពោះជោគជ័យនៃពិព័រណ៍នេះ។ សាររបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីក៏ដូចជាការលើកគំនិតផ្តួចផ្តើមសម្រាប់កិច្ចសហប្រតិបត្តិការជាក់លាក់លើការពង្រឹងការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការកសាងខ្សែសង្វាក់ផ្គត់ផ្គង់ពេញលេញ ស្ថិរភាព និងនិរន្តរភាព ដោយហេតុនេះនាំផលប្រយោជន៍ទៅវិញទៅមក កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងអាស៊ាន និងចិនឡើងដល់កម្ពស់ថ្មី ឆ្ពោះទៅរកការកសាងនូវ "មជ្ឈមណ្ឌលកំណើនសេដ្ឋកិច្ចក្នុងតំបន់" ដែលទទួលបានការយល់ស្រប និងការវាយតម្លៃខ្ពស់ពីប្រទេសទាំងអស់។

ក្នុងនាមជាសមាជិកសកម្ម និងមានទំនួលខុសត្រូវរបស់អាស៊ាន ក្នុងនាមជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ចិនក្នុងអាស៊ាន វៀតណាមនឹងបន្តធ្វើការជាមួយប្រទេសចិន និងបណ្តាប្រទេសអាស៊ាន ដើម្បីលើកកម្ពស់បន្ថែមទៀតនូវតួនាទី និងភាពរឹងមាំរបស់ CAEXPO និង CABIS បន្ទាប់ពីរយៈពេល ២០ ឆ្នាំនៃការអភិវឌ្ឍ។ បើកផ្លូវថ្មី ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងវិស័យផ្សេងៗទៀតរវាងអាស៊ាន និងចិន ផ្តល់អាទិភាពដល់ការអភិវឌ្ឍ ប្រកបដោយតុល្យភាព និងនិរន្តរភាព នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសនានា រួមចំណែកយ៉ាងសកម្មដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។

អ្នកយកព័ត៌មាន៖ សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះលោកអនុរដ្ឋមន្ត្រី!

បកប្រែដោយ Minh Trung