ក្នុងក្របខ័ណ្ឌនៃពិព័រណ៍ចិន-អាស៊ាន (CAEXPO) និងកិច្ចប្រជុំកំពូលពាណិជ្ជកម្ម និងវិនិយោគចិន-អាស៊ាន លើកទី២០ (CABIS) នារសៀលថ្ងៃទី១៦ កញ្ញា នៅទីក្រុងណាននីង ខេត្តក្វាងស៊ី លោក Pham Minh Chinh នាយករដ្ឋមន្រ្តីវៀតណាម បានជួបពិភាក្សាជាមួយលោក Li Qiang នាយករដ្ឋមន្ត្រីចិន។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និង លោក Li Qiang នាយករដ្ឋមន្ត្រីចិន (រូប​ថត៖ vnanet.vn)

ថ្លែងមតិនៅទីនេះ លោក Pham Minh Chinh បានអះអាងថា៖ “បក្ស និងរដ្ឋវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំង និងកំណត់ថា ការអភិវឌ្ឍទំនាក់ទំនងកិច្ចសហប្រតិបត្តិការមិត្តភាពប្រកបដោយស្ថិរភាព និងយូរអង្វែងជាមួយចិន គឺជាតម្រូវការចាំចាច់ជាជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពកំពូលរបស់ ប្រទេសវៀតណាម។ ក្របខណ្ឌភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយចិនគឺជាក្របខ័ណ្ឌខ្ពស់បំផុត ឆាប់បំផុត និងត្រូវបានយកចិត្តទុកដាក់ខ្លាំងបំផុតរបស់វៀតណាមក្នុងការបង្កើតទំនាក់ទំនងភាពជាដៃគូរបស់វៀតណាមនៅលើពិភពលោក។ ក្នុងរយៈពេល ១៥ ឆ្នាំកន្លងទៅ  ក្របខ័ណ្ឌទំនាក់ទំនងនេះ និងប្រពៃណីនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរលង់រវាងវៀតណាម និងចិន មិនត្រឹមតែនាំមកនូវលទ្ធផលជាក់ស្តែង និងផលប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក"។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម (រូប​ថត៖ vnanet.vn)

leftcenterrightdel
លោក Li Qiang នាយករដ្ឋមន្ត្រីចិន (រូប​ថត៖ vnanet.vn)

រីឯខ្លួនវិញ លោក Li Qiang បានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំរបស់លោក Xi Jinping អគ្គលេខាបក្សកុម្មុយនិស្តចិន និង លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ចិន និងវៀតណាម បានរក្សានូវនិន្នាការរីកចម្រើនល្អ។  ជាពិសេសក្នុងឆ្នាំនេះ ដំណើរទស្សនកិច្ចកម្រិតខ្ពស់រវាងប្រទេសទាំងពីរគឺមានភាពស្និទ្ធស្នាលខ្លាំង។ លោក Pham Minh Chinh បានទៅបំពេញទស្សនកិច្ចនៅប្រទេសចិនពីរដងក្នុងរយៈពេល ៣ ខែ ដោយបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ភាគីចិនតែងតែចាត់ទុកវៀតណាមជាអាទិភាពក្នុងគោលនយោបាយការបរទេសភាពជាប្រទេសជិតខាងរួមរបស់ខ្លួន ហើយត្រៀមខ្លួនជាស្រេចសហការជាមួយវៀតណាមដើម្បីអនុវត្តការទស្សនៈរួមដ៏សំខាន់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្ស និងប្រទេសទាំងពីរ ព្រមទាំងជំរុញទំនាក់ទំនងទ្វេភាគីឡើងដល់កម្រិតថ្មីដោយឥតឈប់ឈរ៕

បកប្រែដោយ Duy Hoan