នាល្ងាចថ្ងៃដដែល (ម៉ោងក្នុងតំបន់) លោក Pham Minh Chinh បានជួបសំណេះសំណាលជាមួយតំណាងសហគមន៍វៀតណាមនៅសហរដ្ឋអាមេរិក។ លោកនាយករដ្ឋមន្ត្រី បានផ្ញើការសួរសុខទុក្ខពីសំណាក់លោក Nguyen Phu Trong អគ្គលេខាបក្ស និងថ្នាក់ដឹកនាំបក្ស និងរដ្ឋចំពោះប្រជាជនវៀតណាមនៅឯបរទេស។ លោក Pham Minh Chinh បានអះអាងថា ទំនាក់ទំនងវៀតណាម-អាមេរិក កំពុងអភិវឌ្ឍលើគ្រប់កម្រិតទាំងបី គឺទ្វេភាគី តំបន់ និងអន្តរជាតិ។ ជាពិសេស សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ នៅតែជាចំណុចភ្លឺស្វាង និងជាកម្លាំងជំរុញនៃទំនាក់ទំនងទ្វេភាគី។ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យវិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការអប់រំ-បណ្តុះបណ្តាល ការពារជាតិ សន្តិសុខ ជំនះផលវិបាកនៃសង្រ្គាម ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូរប្រជាជន និងប្រជាជន... បន្តសម្រេចបាននូវសមិទ្ធផលជាច្រើន និងមានវឌ្ឍនភាពសំខាន់ៗ។

leftcenterrightdel
លោក Pham Minh Chinh ជួបសំណេះសំណាលជាមួយតំណាងសហគមន៍វៀតណាមនៅសហរដ្ឋអាមេរិក

លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានឲ្យដឹងថា ជាទូទៅសហគមន៍វៀតណាមនៅឯបរទេសមានការកើនឡើងជាលំដាប់ និងពង្រីកនៅគ្រប់តំបន់ដែលមានប្រជាជនប្រមាណ ៦លាននាក់ នៅក្នុងប្រទេស និងតំបន់ដែនដីជាង ១៣០ ក្នុងនោះមានអ្នកជំនាញ និងបញ្ញវន្តចំនួន ៦០ ម៉ឺននាក់។ តួនាទី ឋានៈ និងកិត្យានុភាពរបស់សហគមន៍វៀតណាម នៅបរទេសក្នុងសង្គមម្ចាស់ផ្ទះបន្តត្រូវបានពង្រឹង និងពង្រីក​។ ដោយកត់សំគាល់ថា សហគមន៍វៀតណាមនៅអាមេរិកបន្តរីកចម្រើនខ្លាំង ជាសហគមន៍វៀតណាមមួយធំជាងគេលើពិភពលោក លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ប្រជាជនវៀតណាមកាន់តែច្រើនឡើងទទួលបានជោគជ័យក្នុងវិស័យសេដ្ឋកិច្ច និងវិទ្យាសាស្ត្រ។

leftcenterrightdel
លោក Pham Minh Chinh ថតរូបជាមួយតំណាងសហគមន៍វៀតណាមនៅសហរដ្ឋអាមេរិក

លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ខ្លឹមសារនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម - អាមេរិក មិនត្រឹមតែផ្អែកលើតម្រូវការ និងសក្តានុពលរបស់ប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងលើសក្ដានុពល និងភាពរឹងមាំរបស់សហគមន៍វៀតណាមនៅអាមេរិកទៀតផង។  រំលឹកឡើងវិញនូវការប្រៀនប្រដៅរបស់លោកប្រធានហូជីមិញ គឺ៖ “សាមគ្គី សាមគ្គី មហាសាមគ្គី ជោគជ័យ ជោគជ័យ មហាជោគជ័យ” លោក Pham Minh Chinh សង្ឃឹមថា នាពេលខាងមុខ សហគមន៍ពាណិជ្ជករ បញ្ញវន្ត និងអ្នកវិទ្យាសាស្ត្រវៀតណាម នឹងបន្តរួមដំណើរជាមួយការអភិវឌ្ឍរបស់ប្រទេសជាតិ មានគម្រោងជាក់លាក់ ស៊ីជម្រៅថែមទៀត។

ចែករំលែក និងកត់ត្រាមតិសំណូមពរ របស់ប្រជាជនវៀតណាមនៅឯបរទេសនោះ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា លោកនឹងចាត់តាំងឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ផ្តោតការយកចិត្តទុកដាក់ពិនិត្យ ស្រាវជ្រាវ និងឆាប់ៗមានដំណោះស្រាយសមស្របតាមស្មារតីទាន់ពេលវេលា និងហ្មត់ចត់បំផុត៕

បកប្រែដោយ Minh Trung