មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ លោក Pham Minh Chinh បានវាយតំលៃថា ស្ថានភាពពិភពលោកពហុប៉ូលគឺជានិន្នាការដែលចៀសមិនផុតទេខណៈការប្រកួតប្រជែងជាយុទ្ធសាស្ត្ររវាងមហាអំណាចធំៗគឺកើតមានឡើងកាន់តែខ្លាំងឡើង ហើយនិន្នាការនៃការបែងចែក និងការប្រមូលផ្តុំកម្លាំងកាន់តែច្បាស់ទៅ។ អាស៊ាន ប្រឈមមុខនឹងបេសកកម្មនៃការបញ្ជាក់ថាខ្លួនឯង “ជាប៉ូលមួយក្នុងពិភពលោកពហុប៉ូល” ដែលជាស្នូលនៃកិច្ចសហប្រតិបត្តិការ និងរចនាសម្ព័ន្ធក្នុងតំបន់ ហើយអាស៊ានមានសមត្ថភាពពេញលេញក្នុងការបំពេញបេសកកម្មនោះ។
|
|
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកំពូលធុរកិច្ចវិនិយោគអាស៊ាន (រូបថត៖ vnanet.vn) |
បង្ហាញការអះអាងរបស់ខ្លួន លោក Pham Minh Chinh បានវិភាគយ៉ាងច្បាស់ថា អាស៊ានមានលំហសេដ្ឋកិច្ចបើកចំហរជាមួយបណ្តាញនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចំនួន ៨ រួមទាំងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន (AFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ៧ ជាមួយដៃគូសំខាន់ៗ ដែលក្នុងនោះកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) បង្កើតបាននូវតំបន់ពាណិជ្ជកម្មសេរីដែលស្មើនឹង ៣០% នៃចំនួនប្រជាជនពិភពលោក និង ៣២% នៃផលិតផលក្នុងស្រុកសរុបពិភពលោក (ជាង ៣,៦០០ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២)។
លើសពីនេះ គំនិតផ្តួចផ្តើមថ្មីៗជាច្រើនក៏ត្រូវបានជំរុញយ៉ាងខ្លាំងក្លាសម្រាប់អាស៊ានក្នុងការចាប់យកភ្លាមៗ និងទាញយកឱកាសពីនិន្នាការអភិវឌ្ឍថ្មីៗ ដូចជាការកសាងកិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន ក្របខណ្ឌសេដ្ឋកិច្ចរង្វង់ ក្របខណ្ឌសេដ្ឋកិច្ចសមុទ្រខៀវ យុទ្ធសាស្ត្រអព្យាក្រឹតកាបូន...
យោងតាមលោក Pham Minh Chinh អាស៊ានមានឯករាជ្យ និងពឹងផ្អែកលើខ្លួនឯង ហើយជាចំណុចភ្លឺនៃកំណើនសេដ្ឋកិច្ច ជាមួយនឹងអត្រាកំណើន ៥.៦% ក្នុងឆ្នាំ ២០២២។ វាត្រូវបានព្យាករណ៍ថា កំណើនរបស់អាស៊ាននៅឆ្នាំ ២០២៣ នឹងឈានដល់ ៤.៥% ខ្ពស់ជាងអត្រាកំណើនដែលបានព្យាករណ៍របស់ក្រុមប្រទេសអភិវឌ្ឍន៍។
អាស៊ានដើរតួនាទីយ៉ាងសំខាន់ក្នុងយន្តការសហប្រតិបត្តិការក្នុងតំបន់ តាមរយៈទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅ។ តាមរយៈយន្តការដូចជា ASEAN+1, ASEAN+3, East Asia Summit (EAS)... ប្រទេសអាស៊ានបានបង្កើត និងរក្សាទំនាក់ទំនងប្រកបដោយតុល្យភាព និងមានភាពបត់បែនជាមួយដៃគូខាងក្រៅរបស់អាស៊ាន។ ប្រទេសទាំងអស់គាំទ្រមជ្ឈភាពរបស់អាស៊ាន និងទទួលយកគោលការណ៍ ជាស្តង់ដាររួមរបស់អាស៊ាន។
ដើម្បីឱ្យអាស៊ានបន្តលើកកំពស់តួនាទី និងកិត្យានុភាពរបស់ខ្លួន ក៏ដូចជាទាញយកផលប្រយោជន៍ និងចាប់យកឱកាសពីសណ្តាប់ធ្នាប់ពិភពលោកបច្ចុប្បន្ន លោក Pham Minh Chinh បានចាត់ទុកថា អាស៊ានចាំបាច់ត្រូវបង្រួបបង្រួម និងពង្រឹងសាមគ្គីភាពក្នុងប្លុក។ រក្សាគោលការណ៍ ជំហរ និងទស្សនៈរួមរបស់អាស៊ាន។ រក្សាតុល្យភាពយុទ្ធសាស្ត្រក្នុងទំនាក់ទំនងរវាងអាស៊ាន និងដៃគូរបស់ខ្លួន។
អាស៊ានក៏ត្រូវរក្សាការប្តេជ្ញាចិត្តរយៈពេលវែងក្នុងការបើកទីផ្សារ និងជំរុញពាណិជ្ជកម្ម និងការវិនិយោគ។ តែងតែបើកទ្វារដល់អ្នកវិនិយោគ គំនិតច្នៃប្រឌិត និងទេពកោសល្យ។ បន្តជំរុញយ៉ាងខ្លាំងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទំនាក់ទំនងសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក ធ្វើឱ្យសមាហរណកម្មតំបន់កាន់តែស៊ីជម្រៅ ដើម្បីទាញយកភាពខ្លាំងរបស់គ្នាទៅវិញទៅមកកាន់តែប្រសើរឡើង ដើម្បីចាប់យកឱកាសក្នុងសេដ្ឋកិច្ចពិភពលោកថ្មី ជាពិសេសកត្តាជំរុញកំណើនថ្មី ដូចជាការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង សេដ្ឋកិច្ចរង្វង់ សេដ្ឋកិច្ចចែករំលែក។
តាមការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលវៀតណាម អាស៊ានត្រូវតែអភិវឌ្ឍក្នុងទិសដៅមួយដែលមិនលះបង់នូវភាពយុត្តិធម៌ វឌ្ឍនភាពសង្គម និងការការពារបរិស្ថានជាថ្នូរនឹងកំណើនសេដ្ឋកិច្ចសាមញ្ញ ប្រកាន់ខ្ជាប់នូវវិធីសាស្រ្តប្រជាជនទាំងមូលចូលរួមក្នុងដំណើរការកសាងសហគមន៍អាស៊ាន ដោយយកប្រជាជនជាមជ្ឈមភាព។
ដើម្បីលើកកំពស់តួនាទីធុរកិច្ចក្នុងការជំរុញកំណើន និងបង្កើតរបកគំហើញថ្មីសម្រាប់អាស៊ាន លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានចាត់ទុកថា រដ្ឋាភិបាល និងធុរកិច្ចនៃប្រទេសនានាចាំបាច់ត្រូវសហការគ្នាកាន់តែជិតស្និទ្ធ មានប្រសិទ្ធភាព និងជាក់ស្តែង។
ជាពិសេស បណ្តាប្រទេសនានាត្រូវធ្វើការរួមគ្នា ដើម្បីកែលម្អភាពសុខដុមរមនានៃបទប្បញ្ញត្តិនៃការវិនិយោគ និងធុរកិច្ចនៅក្នុងអាស៊ាន ដោយធ្វើឱ្យនីតិវិធីមានភាពសាមញ្ញៗតាមរយៈការផ្លាស់ប្តូរឌីជីថល ការលើកទឹកចិត្ត និងផ្តល់តម្លៃដល់សំឡេងរបស់សហគ្រាស ដើម្បីលុបបំបាត់បញ្ហាដែលកើតឡើងភ្លាមៗ។
រដ្ឋាភិបាល និងសហគមន៍ធុរកិច្ចត្រូវតែរួមដៃគ្នាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ រួមទាំងហេដ្ឋារចនាសម្ព័ន្ធរឹងក្នុងការដឹកជញ្ជូន ថាមពល និងហេដ្ឋារចនាសម្ព័ន្ធឆ្លាតវៃ រួមទាំងវេទិកាឌីជីថល និងមជ្ឈមណ្ឌលច្នៃប្រឌិត... ជាពិសេសរដ្ឋាភិបាល និងធុរកិច្ចត្រូវតែពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរវាងប្រទេសនានា។ បង្កើតការតភ្ជាប់សម្រាប់តំបន់ទាំងមូលដោយផ្តោតលើគំរូភាពជាដៃគូសាធារណៈនិងឯកជនដើម្បីលើកកម្ពស់ភាពរឹងមាំនៃតំបន់ទាំងមូល។
លោក Pham Minh Chinh ចង់ឱ្យអាជីវកម្មឈានមុខគេក្នុងការច្នៃប្រឌិត ត្រូវមានទំនួលខុសត្រូវចំពោះសហគមន៍ និងសង្គម ជាពិសេសនៅតំបន់ដាច់ស្រយាល និងលំបាក ដើម្បីកុំឱ្យនរណាម្នាក់ត្រូវទុកចោលឡើយ។ បង្កើនសមត្ថភាព និងក្រមសីលធម៌អាជីវកម្ម ការអនុលោមតាមច្បាប់ល្អ កសាងវប្បធម៌ធុរកិច្ច រួមចំណែកកសាងអត្តសញ្ញាណវប្បធម៌ជាតិនៃប្រទេសនីមួយៗ។
លោក Pham Minh Chinh បានអះអាងថា ក្នុងនាមជាដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកសកម្ម និងមានការទទួលខុសត្រូវ វៀតណាមនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយឥណ្ឌូនេស៊ី និងបណ្តាប្រទេសក្នុងអាស៊ាន ខិតខំកសាងអាស៊ានសាមគ្គី ឯកភាព ភាពខ្លួនទីពឹងខ្លួន និងអភិវឌ្ឍ រួមចំណែកដល់ការរក្សាបរិយាកាសសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរួមក្នុងតំបន់ និងពិភពលោក។ វៀតណាមអំពាវនាវអ្នកវិនិយោគមកវៀតណាមដើម្បីអភិវឌ្ឍទៅវិញទៅមក ដោយមានបាវចនាថា “ផលប្រយោជន៍រួម ហានិភ័យរួម”។
បកប្រែដោយ Minh Trung