leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ (រូ​បថត៖ vnanet.vn)

អមដំណើរលោក Pham Minh Chinh មានសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស៖ លោក Nguyen Hong Dien រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម; លោក Dao Ngoc Dung រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច; លោក Le Minh Hoan រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ; លោកឧត្តមសេនីយ៍ឯក Le Huy Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស; លោកឧត្តមសេនីយ៍ឯក Luong Tam Quang អនុរដ្ឋមន្ត្រីក្រសួងនគរបាល។ អញ្ជើញចូលរួមក្នុងគណៈប្រតិភូមានលោក Nguyen Xuan Thanh អនុប្រធានការិយាល័យរដ្ឋាភិបាល លោក Do Hung Viet អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី Nguyen Thi Bich Ngoc អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Nguyen Hai Bang ឯកអគ្គរដ្ឋទូត-ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអាស៊ាន៕

បកប្រែដោយ Duy Hoan