leftcenterrightdel
លោក Pham Minh Chinh ជួបជាមួយប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្របែលហ្សិក

លោកនាយករដ្ឋមន្ត្រីបានអះអាងថា រដ្ឋាភិបាលវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាពជាមួយព្រះរាជាណាចក្របែលហ្ស៊ិក ដែលជាសមាជិកស្ថាបនិក និងមានសំឡេងដ៏សំខាន់នៅក្នុងសហភាពអឺរ៉ុប។ លោកនាយករដ្ឋមន្ត្រីមានសេចក្តីសោមនស្សរីករាយដោយបានឃើញការវិវឌ្ឍថ្មីៗក្នុងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងសភាបែលហ្ស៊ិក។ លោកជឿជាក់ថា កិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងមានប្រសិទ្ធភាពរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍទំនាក់ទំនងវៀតណាម-បែលហ្ស៊ិក។

លោកស្រី Stéphanie D'Hose មានបំណងថាសភាបែលហ្ស៊ិក និងរដ្ឋសភាវៀតណាមមានយន្តការសហប្រតិបត្តិការកាន់តែខ្ពស់ថែមទៀត រួមចំណែកជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមទាំងពិចារណាដករបាំងពាណិជ្ជកម្ម ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យបច្ចេកវិទ្យា និងនវានុវត្តន៍។ លោកស្រីសង្ឃឹមថាវៀតណាមបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ពលរដ្ឋ និងធុរកិច្ចបែលហ្ស៊ិកចូលមកវៀតណាម ..

leftcenterrightdel
 

អំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលជាការយកចិត្តទុកដាក់រួម លោក​នាយករដ្ឋមន្ត្រីបានស្នើឱ្យបែលហ្ស៊ិកគាំទ្រគោលជំហរ និងទស្សនៈរបស់អាស៊ាន និងវៀតណាមលើបញ្ហាសមុទ្រខាងកើត រួមទាំងការធានាសុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍ ការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) គាំទ្រដំណើរការចរចា និងកសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព៕

បកប្រែដោយ Duy Hoan