វិចារណកថា៖ ចំណុចសំខាន់ៗនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - សិង្ហបុរី
កប.អនឡាញ - តបតាមការអញ្ជើញរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Lee Hsien Loong នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋសិង្ហបុរី និងភរិយាបានមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៣។
ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្ត្រី Lee Hsien Loong និងភរិយា ដែលធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរីរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងភរិយា (ខែកុម្ភៈ ឆ្នាំ ២០២៣) គឺជាការរំលេចយ៉ាងសំខាន់ក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃការបង្កើតការទូត និងរយៈពេល១០ឆ្នាំនៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។
អាចបញ្ជាក់បានថា ការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងសិង្ហបូរី កន្លះសតវត្សមុននេះ គឺជាព្រឹត្ដិការណ៍មួយដែលបង្ហាញពីការចាប់ផ្តើមនៃដំណើរដ៏វែងឆ្ងាយ រាប់ទសវត្សរ៍នៃទំនាក់ទំនងជិតស្និទ្ធ និងរីកចម្រើនឥតឈប់ឈររវាងប្រទេសទាំងពីរ។
    |
 |
ការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងសិង្ហបូរី កន្លះសតវត្សមុននេះ គឺជាព្រឹត្ដិការណ៍មួយដែលបង្ហាញពីការចាប់ផ្តើមនៃដំណើរដ៏វែងឆ្ងាយ រាប់ទសវត្សរ៍នៃទំនាក់ទំនងជិតស្និទ្ធ និងរីកចម្រើនឥតឈប់ឈររវាងប្រទេសទាំងពីរ |
ប្រសិនបើនៅឆ្នាំ ១៩៧៣ សិង្ហបុរីជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម បន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបានចុះហត្ថលេខានោះ គឺ ៤០ ឆ្នាំក្រោយមក សិង្ហបុរីក៏ជាប្រទេសមួយក្នុងចំណោមប្រទេសសមាជិកអាស៊ានដំបូងគេផងដែរ ហើយបានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម ដោយនាំមកនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឡើងដល់កម្ពស់ថ្មីមួយដោយឈរលើមូលដ្ឋាននៃភាពស្មោះត្រង់ គោរពទុកចិត្តគ្នាទៅវិញទៅមក សមភាព ផលប្រយោជន៍រួមគ្នា និងដើម្បីផលប្រយោជន៍ប្រជាជននៃប្រទេសនីមួយៗ។
ក្នុងដំណើររយៈពេល ៥០ ឆ្នាំជាមួយនឹងការឡើងចុះ និងការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រជាច្រើនក្នុងសម័យកាលដែលត្រូវបានពូនជ្រំបីបាច់ពីថ្នាក់ដឹកនាំ និងប្រជាជនជាច្រើនជំនាន់នៃប្រទេសទាំងពីរ ទំនាក់ទំនងវៀតណាម-សិង្ហបុរី បានរីកចម្រើនកាន់តែរឹងមាំ និងពោរពេញទៅដោយថាមពលខ្លាំងក្លា ទូលំទូលាយ ពេញលេញ និងមានប្រសិទ្ធភាព។
ខណៈពេលដែលកិច្ចសហប្រតិបត្តិការលើបណ្តាញបក្ស រដ្ឋ រដ្ឋាភិបាល និងរដ្ឋសភាកំពុងពង្រីកឥតឈប់ឈរ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគឺជាចំណុចភ្លឺលេចធ្លោក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ប្រទេសទាំងពីរតែងតែស្ថិតក្នុងក្រុមដៃគូពាណិជ្ជកម្មធំជាងគេទាំង ១៥ របស់គ្នាទៅវិញទៅមក ដែលក្នុងនោះ វៀតណាមជាដៃគូពាណិជ្ជកម្មធំជាងគេទី ១២ របស់សិង្ហបុរី ហើយសិង្ហបុរីជាដៃគូពាណិជ្ជកម្មធំជាងគេទី ១៥ របស់វៀតណាម។
ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២៣ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឈានដល់សម្រេចបានប្រហែល ៤.៥ ពាន់លានដុល្លារ។ សិង្ហបូរីនាំមុខអាស៊ាន និងជាប់ចំណាត់ថ្នាក់ទី ២ លើពិភពលោកទាក់ទងនឹងការវិនិយោគនៅវៀតណាមជាមួយនឹងគម្រោងដែលមានសុពលភាពជាង ៣,២៧០ ដែលមានដើមទុនចុះបញ្ជីសរុបជាង ៧៣ ពាន់លានដុល្លារ។ តំបន់ឧស្សាហកម្មវៀតណាម-សិង្ហបុរី (VSIP) ដំណើរការប្រកបដោយប្រសិទ្ធភាព ជានិមិត្តរូបនៃភាពជោគជ័យនៃកិច្ចសហប្រតិបត្តិការវិនិយោគ និងរួមចំណែកយ៉ាងសំខាន់ក្នុងការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាម។
គួរកត់សម្គាល់ថា ប្រទេសទាំងពីរបានបង្កើតភាពជាដៃគូសេដ្ឋកិច្ចឌីជីថល-បៃតង ដោយបង្កើតមូលដ្ឋានសម្រាប់ការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីឆ្ពោះទៅរកការអភិវឌ្ឍបៃតង និងនិរន្តរភាព។ ទន្ទឹមនឹងនោះ វៀតណាមនិងសិង្ហបុរីចាប់អារម្មណ៍ជានិច្ចចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ ការអប់រំ-បណ្តុះបណ្តាល ការផ្លាស់ប្តូរជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន។ល។ មិនត្រឹមតែក្នុងកម្រិតទ្វេភាគីប៉ុណ្ណោះទេ វៀតណាម និងសិង្ហបុរីក៏សហការយ៉ាងជិតស្និទ្ធក្នុងបញ្ហាតំបន់និងអន្តរជាតិផងដែរ។ ការយកចិត្តទុកដាក់ និងការគាំទ្រទៅវិញទៅមកនៅវេទិកាពហុភាគី ជាពិសេសការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងដើម្បីកសាងសហគមន៍អាស៊ានដែលសាមគ្គី អភិវឌ្ឍប្រកបដោយនិរន្តរភាព គឺជាមជ្ឈមណ្ឌលកំណើននៃតំបន់ និងពិភពលោក។
ជាមួយនឹងមូលដ្ឋានគ្រឹះដ៏រឹងមាំដែលត្រូវបានពូនជ្រំយ៉ាងខ្ជាប់ខ្ជួនក្នុងពាក់កណ្តាលសតវត្សកន្លងមក ទំនាក់ទំនងវៀតណាម-សិង្ហបុរី ដែលត្រូវបានពង្រឹងដោយប្រវត្តិវប្បធម៌ស្រដៀងគ្នា ទីតាំងភូមិសាស្រ្តជិតស្និទ្ធ និងផលប្រយោជន៍ទ្វេរភាគីក្នុងតំបន់ និងអន្តរជាតិ នឹងមានព្រឹត្តិការណ៍ថ្មីៗជាច្រើនដើម្បីត្រូវបានបង្កើតឡើងនៅតាមផ្លូវខាងមុខ។ នេះក៏ជាមូលដ្ឋានសម្រាប់យើងជឿជាក់យ៉ាងមុតមាំថា ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់លោក Lee Hsien Loong នាយករដ្ឋមន្ត្រីសិង្ហបូរី នឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ រួមចំណែកក្នុងការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - សិង្ហបុរីឡើងកំពស់ថ្មី ដើម្បីផលប្រយោជន៍របស់ប្រជាជនទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយវិបុលភាពក្នុងតំបន់៕
បកប្រែដោយ Minh Trung