អមដំណើរគណៈប្រតិភូមាន៖ លោក Vivian Balakrishnan រដ្ឋមន្ត្រីក្រសួងការបរទេស ; លោក Chan Chun Sing រដ្ឋមន្ត្រីក្រសួងអប់រំ ; លោក Tan See Leng រដ្ឋមន្ត្រីក្រសួងធនធានមនុស្ស និងជារដ្ឋមន្ត្រីទីពីរនៃក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម;  និងលោក Jaya Ratnam ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅវៀតណាម  ។ល។

leftcenterrightdel
លោក Lee Hsien Loong នាយករដ្ឋមន្ត្រីសិង្ហបុរី

លោក Lee Hsien Loong កើតនៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ១៩៥២។ គាត់បានចូលបម្រើកងទ័ពសិង្ហបុរីពីឆ្នាំ ១៩៧១-១៩៨៤ ។ នៅឆ្នាំ ១៩៨៤ គាត់ត្រូវបានចេញពីជួរកងទ័ព ហើយចាប់ផ្តើមធ្វើសកម្មភាពនយោបាយ។ ក្នុងនាមជាបេក្ខជននៃគណបក្សសកម្មភាពប្រជាជន (PAP) លោកត្រូវបានបោះឆ្នោតជ្រើសតាំងជាសមាជិករដ្ឋសភាក្នុងឆ្នាំ ១៩៨៤, ១៩៨៨, ១៩៩១, ១៨៨៧ និង ២០២១ ។ នៅឆ្នាំ ១៩៨៥ លោកបានធ្វើជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម ជារដ្ឋលេខាធិការក្រសួងការពារជាតិ បន្ទាប់មកជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម និងជារដ្ឋមន្ត្រីទី២ ក្រសួងការពារជាតិ។ នៅឆ្នាំ ១៩៨៦ គាត់ត្រូវបានបោះឆ្នើតជ្រើសតាំងជាសមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្ស PAP ។ គាត់ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មក្នុងឆ្នាំ ១៩៩០ ឧបនាយករដ្ឋមន្ត្រី ក្នុងឆ្នាំ ១៩៩២ ប្រធានគណៈកម្មាធិការសេដ្ឋកិច្ច ទទួលបន្ទុកទាំងក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម និងក្រសួងការពារជាតិក្នុងឆ្នាំ ១៩៩៤។ នៅឆ្នាំ ១៩៩៨ គាត់ក៏បានកាន់តំណែងជាប្រធានគណៈកម្មការរូបិយវត្ថុសិង្ហបុរីផងដែរ។ ក្នុងកំឡុងឆ្នាំ ២០០១-២០០៧ លោកជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ។ ចាប់ពីឆ្នាំ ២០០៤ ដល់បច្ចុប្បន្ន លោកជាអគ្គលេខាធិការគណបក្ស PAP និងជានាយករដ្ឋមន្ត្រីសិង្ហបុរី។

លោក Lee Hsien Loong បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Cambridge (ចក្រភពអង់គ្លេស) ជាមួយនឹងសញ្ញាប័ត្រកិត្តិយសថ្នាក់លេខ១ផ្នែកគណិតវិទ្យា និងវិញ្ញាបនបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ។ គាត់បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែករដ្ឋបាលជាតិពីសាលា Kennedy (សាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិក)។

បកប្រែដោយ Duy Hoan