ឆ្នាំ ២០២៣ ត្រូវបានសម្គាល់ថាជាឆ្នាំដ៏ពោរពេញទៅដោយបញ្ហាប្រឈបសម្រាប់ប្រជាជាតិវៀតណាម។ ភាពជ្រួលច្របល់ភូមិសាស្ត្រនយោបាយនៅលើពិភពលោកបានបង្កើតការប្រែប្រួលនៅក្នុងទំនាក់ទំនងអន្តរជាតិ ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក អតិផរណាខ្ពស់ និងវិបត្តិតម្លៃថាមពល ធ្វើឱ្យសេដ្ឋកិច្ចពិភពលោកជាទូទៅជួបការលំបាកយ៉ាងខ្លាំង។ ជាខឿនសេដ្ឋកិច្ចបើកចំហនាំមុខគេ វៀតណាមក៏ស្ថិតក្នុងហានិភ័យកំពូលនៃផលប៉ះពាល់អវិជ្ជមានផងដែរ។ ប៉ុន្តែសេដ្ឋកិច្ចវៀតណាមនៅតែមានស្ថិរភាពជាមួយនឹងអត្រាកំណើន ៨.០២% ក្នុងឆ្នាំ២០២២ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល១២ ឆ្នាំកន្លងមក ហើយក៏ជាកម្រិតខ្ពស់បំផុតនៅក្នុងតំបន់អាស៊ានផងដែរ។ ជីវភាពរស់នៅរបស់ប្រជាជនត្រូវរក្សាប្រកបដោយស្ថិរភាព។ ជោគជ័យទាំងនោះបានបង្ហាញពីភាពក្លាហានដើម្បីជំនះការលំបាក និងប្រាជ្ញារបស់វៀតណាម។ ការយល់ឃើញត្រឹមត្រូវ និងអាកប្បកិរិយាត្រឹមត្រូវក្នុងទំនាក់ទំនងអន្តរជាតិ បានបង្កើតជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍរបស់ប្រទេសជាតិក្នុងលក្ខខណ្ឌ និងកាលៈទេសៈណាមួយ។

leftcenterrightdel
ប្រជាជនទទួលអំណរឆ្នាំថ្មីនៅទីក្រុងហាណូយ (រូបថត៖ vnanet.vn)

សន្និបាតលើកទី ៥ និងទី៦ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម នីតិកាលទី១៣ បានកំណត់នូវគោលនយោបាយធំៗ ដើម្បីបំបាត់ភាពរាំងស្ទះរបស់ច្បាប់និងបន្តផ្លាស់ថ្មីរបៀបដឹកនាំ និងការគ្រប់គ្រងរបស់បក្ស ដែលនេះបញ្ជាក់ថា សេចក្តីសម្រេចរបស់ថ្នាក់ដឹកនាំបក្សតែងតែចាប់យកពីជីវភាពរស់នៅរបស់ប្រជាជន និងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ដំណាក់កាលអភិវឌ្ឍន៍នាពេលខាងមុខ។ ទន្ទឹមនឹងនោះ បក្សបន្តបង្កើនការប្រឆាំងអំពើពុករលួយ អវិជ្ជមាន ដើម្បីរក្សាបរិយាកាសនយោបាយសង្គមប្រកបដោយសុខដុមរមនា និងរក្សាបាននូវទំនុកចិត្តរបស់ប្រជាជន។

ក្នុងបរិបទនៃការប្រកួតប្រជែងយុទ្ធសាស្ត្រដ៏ខ្លាំងក្លា និងជម្លោះយោធាដែលបានកើតឡើងនៅលើពិភពលោក គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស និងកងទ័ពទាំងមូលបានបំពេញមុខងារយ៉ាងល្អក្នុងការធ្វើសេនាធិការយុទ្ធសាស្ត្រដល់បក្ស និងរដ្ឋលើបញ្ហាយោធា ការពារជាតិ; ធ្វើបានល្អក្នុងការព្យាករណ៍ និងចាប់យកស្ថានការណ៍ ដោយហេតុនេះលើកឡើងគោលនយោបាយ និងដំណោះស្រាយជាច្រើនដែលសមស្របនឹងស្ថានភាព ជាពិសេសនៅក្នុងពេលវេលាដ៏រសើប មិនត្រូវអកម្ម ឬភ្ញាក់ផ្អើលឡើយ។

កម្លាំងពលំ ការត្រៀមខ្លួនប្រយុទ្ធជាស្រេចរបស់កងទ័ពត្រូវបានពង្រឹង។ ទន្ទឹមនឹងនោះ គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស ក៏បានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ននានា ប្រមូលផ្តុំ គ្រប់គ្រង និងប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ពង្រីកតួនាទីស្នូលរបស់កងទ័ពក្នុងការកសាង "ប្រៀបប្រយុទ្ធដោយពឹងផ្អែកលើប្រជាជន" ផ្សារភ្ជាប់ជាមួយនឹងការកសាងខឿនការពារជាតិប្រជាជនទាំងមូលរឹងមាំ។

ឆ្នាំ ២០២៣ ត្រូវបានព្យាករណ៍ថា ការប្រកួតប្រជែងជាយុទ្ធសាស្រ្តនៅលើពិភពលោកនឹងបន្តកាន់តែខ្លាំងក្លា និងគ្រោះថ្នាក់។ ខឿនសេដ្ឋកិច្ចធំៗជាច្រើននៅលើពិភពលោកប្រឈមនឹងហានិភ័យនៃវិបត្តិសេដ្ឋកិច្ច។ ស្ថានភាពនោះជាថ្មីម្តងទៀតធ្វើឲ្យប្រទេសវៀតណាមប្រឈមមុខនឹងការលំបាកនិងបញ្ហាប្រឈមថ្មី។ ទោះជាយ៉ាងណាក៏ដោយ លទ្ធផលដែលសម្រេចបានក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 លទ្ធផលនៃឆ្នាំ ២០២២ គឺជាមូលដ្ឋានគ្រឹះសម្រាប់យើងជឿជាក់យ៉ាងមុតមាំលើភាពក្លាហានរបស់ប្រទេសក្នុងការជម្នះការលំបាកដើម្បីសម្រេចបាននូវគោលដៅដែលបានកំណត់៕

បកប្រែដោយ Huyen Trang