បន្ទាប់ពីរយៈពេល ១០ ខែធ្វើការបន្ទាន់ និងមានប្រសិទ្ធភាព សេចក្តីព្រាងដំបូងនៃគម្រោង “យុទ្ធសាស្ត្រកសាង និងធ្វើឲ្យល្អឥតខ្ចោះនូវនីតិរដ្ឋសង្គមនិយមនៅវៀតណាមដល់ឆ្នាំ ២០៣០ ឆ្ពោះទៅឆ្នាំ ២០៤៥” ត្រូវបានបង្កើតឡើង។

ដើម្បីអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ នាខែឧសភា ឆ្នាំ២០២១ ការិយាល័យនយោបាយបានសម្រេចបង្កើតគណៈកម្មាធិការដឹកនាំកសាងគម្រោង “យុទ្ធសាស្ត្រកសាង និងធ្វើឲ្យល្អឥតខ្ចោះនូវនីតិរដ្ឋសង្គមនិយមវៀតណាមដល់ឆ្នាំ២០៣០ និងឆ្ពោះទៅ ២០៤៥” (តទៅនេះហៅថា គណៈកម្មាធិការដឹកនាំ) ដែលមានសមាជិកចំនួន ២១ រូប ក្នុងនោះមានលោក Nguyen Xuan Phuc ប្រធានរដ្ឋជាប្រធានគណៈកម្មាធិការ លោក Phan Dinh Trac សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការមជ្ឈិមបក្ស ជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការដឹកនាំ។

leftcenterrightdel
លោក Nguyen Xuan Phuc ប្រធានរដ្ឋ និងជាប្រធានគណៈកម្មាធិការដឹកនាំរៀបចំគម្រោង “យុទ្ធសាស្ត្រកសាង និងធ្វើឲ្យល្អឥតខ្ចោះនូវនីតិរដ្ឋសង្គមនិយមវៀតណាម ដល់ឆ្នាំ ២០៣០ ឆ្ពោះទៅឆ្នាំ ២០៤៥” (រូបថត៖ vnanet.vn)

ក្នុងស្មារតីនៃការទទួលខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់បំផុត ដើមខែមិថុនា ឆ្នាំ២០២១ ក្រោមការដឹកនាំរបស់ប្រធានរដ្ឋ Nguyen Xuan Phuc គណៈកម្មាធិការដឹកនាំបានរៀបចំកិច្ចប្រជុំអនុវត្តសេចក្តីសម្រេចរបស់ការិយាល័យនយោបាយ។ នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានលើកឡើងយ៉ាងច្បាស់ថា៖ “នេះគឺជាគម្រោងដ៏សំខាន់ណាស់ធានាដល់ការដឹកនាំរបស់បក្សក្នុងការកសាង និងធ្វើឲ្យល្អឥតខ្ចោះនូវនីតិរដ្ឋសង្គមនិយម ក៏ដូចជាធានាដល់ការបម្រើការគ្រប់គ្រងប្រទេសក្រោមការដឹកនាំរបស់បក្ស និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងភាពជាម្ចាស់របស់ប្រជាជន…។

ជំនះការលំបាកដែលបណ្តាលមកពីជំងឺរាតត្បាត Covid-19 គណៈកម្មាធិការដឹកនាំបានរៀបចំសិក្ខាសាលាថ្នាក់ជាតិចំនួន ៣ ប្រកបដោយជោគជ័យ ដោយមានការចូលរួមពីថ្នាក់ដឹកនាំបក្ស រដ្ឋ និងសមាជិកគណៈកម្មាធិការដឹកនាំ។ រាល់សិក្ខាសាលានេះត្រូវបានធ្វើឡើងក្នុងស្មារតីស្មោះត្រង់ ទំនួលខុសត្រូវ ភាពក្លាហាន...ដោយមានគំនិតផ្តួចផ្តើមដែលមានលក្ខណៈទម្លាយភាពទាល់ច្រកជាច្រើនស្របតាមមូលដ្ឋានទ្រឹស្តី និងភាពជាក់ស្តែង និងសមស្របទៅនឹងលក្ខណៈ និងតម្រូវការនៃការអភិវឌ្ឍប្រទេសជាតិនាពេលខាងមុខ។

អនុវត្តការចាត់តាំងរបស់គណៈកម្មាធិការដឹកនាំ ចាប់ពីខែកក្កដា ឆ្នាំ២០២១ ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធមួយចំនួន បានបង្កើតជាបន្ទាន់នូវរបាយការណ៍ជំនាញចំនួន ២៧ ដើម្បីបម្រើដល់ការអភិវឌ្ឍគម្រោង។ រាល់ស្ថាប័ន ទីភ្នាក់ងារ និងអង្គការនានាបានធ្វើការពិភាក្សា រៀបចំសិក្ខាសាលា និងកិច្ចប្រជុំពិគ្រោះយោបល់ជាច្រើន ដើម្បីកៀងគរការចូលរួមពីកម្មាភិបាល  បុគ្គលិកសាធារណៈ អ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រមួយចំនួនធំ ដើម្បីចូលរួមផ្តល់គំនិតលើវិស័យជាក់លាក់នានា។

លទ្ធផលនៃការស្រាវជ្រាវទ្រឹស្តី ការអនុវត្តជាក់ស្តែង និងការសំយោគខ្លឹមសារនៃរាល់របាយការណ៍ប្រធានបទ និងសិក្ខាសាលាថ្នាក់ជាតិ បានជួយឱ្យគណៈកម្មាធិការដឹកនាំ និងក្រុមចងក្រងកសាងអភិវឌ្ឍគម្រោង ទាញយកបាននូវចំណុចសំខាន់ៗជាច្រើនជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍគម្រោង។ ផ្តើមពីនោះបង្កើតបានទស្សនៈ “ការកសាង និងការធ្វើឲ្យល្អឥតខ្ចោះនូវនីតិរដ្ឋសង្គមនិយមវៀតណាម គឺជាដំណើរការដែលរដ្ឋរបស់យើងបង្កើត និងអនុវត្តតាមគោលការណ៍ លក្ខណៈសកល និងវឌ្ឍនភាពនៃនីតិរដ្ឋបែបទំនើប ដោយប្រកាន់យកទិសដៅសង្គមនិយម ធានានូវអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់វៀតណាម ជារដ្ឋរបស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន ដឹកនាំដោយបក្ស សំដៅអភិវឌ្ឍប្រទេសជាតិ និងនាំមកនូវសេចក្តីសុខជូនប្រជាជន”។ អះអាងថា ការកសាង និងធ្វើឲ្យល្អឥតខ្ចោះនូវនីតិរដ្ឋសង្គមនិយម រដ្ឋវៀតណាមគឺជាក្រឹត្យក្រមអភិវឌ្ឍដែលជៀសមិនរួចរបស់រដ្ឋវៀតណាម ស្របតាមនិន្នាការនៃសម័យកាល ជាគោលនយោបាយមិនងាករេ និងត្រឹមត្រូវរបស់បក្ស និងសេចក្តីប្រាថ្នារបស់ប្រជាជន គឺជាតម្រូវការបន្ទាន់មួយសម្រាប់ការអភិវឌ្ឍប្រទេសយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព និងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយ និងស៊ីជម្រៅ។

ក្រោយរយៈពេលជាង ១០ ខែនៃកិច្ចខិតខំប្រឹងប្រែង និងការខិតខំប្រឹងប្រែងស្វែងយល់យ៉ាងម៉ត់ចត់នូវតម្រូវការរបស់ប្រធានរដ្ឋ Nguyen Xuan Phuc ដែលថា ចំពោះគម្រោងដែលកសាងសេចក្តីសម្រេចចិត្តរបស់បក្សត្រូវតែសរសេរតាមទិសដៅ “ប្រជាជនអាចយល់បានយ៉ាងងាយ និងទទួលយកបានដោយបក្ស និងត្រូវបានទទួលស្គាល់ដោយពិភពលោក ហើយនិងងាយស្រួលប្រើ និងអនុវត្ត”។ ក្រុមចងក្រងបានកសាងគម្រោងបានសម្របសម្រួលជាមួយទីភ្នាក់ងារ ស្ថាប័នពាក់ព័ន្ធជាច្រើន ដើម្បីបង្កើតឡើងបានសេចក្តីព្រាងដំបូងដើម្បីដាក់ជូនគណៈកម្មាធិការដឹកនាំតាមផែនការ។ ខ្លឹមសារនៃសេចក្តីព្រាងគម្រោងនេះ ត្រូវបានអនុវត្តយ៉ាងដិតដល់តាមកម្មវិធីកសាងប្រទេសជាតិ រដ្ឋធម្មនុញ្ញឆ្នាំ២០១៣ សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្ស ជាពិសេសសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣៕

បកប្រែដោយ Minh Trung