leftcenterrightdel
រូបថតជាឧទាហរណ៍ (vnanet.vn)

នៅខាងក្រៅនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម អ្នកយកព័ត៌មានអន្តរជាតិបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដែលវៀតណាមសម្រេចបានក្នុងរយៈពេល ៣៥ ឆ្នាំ នៃការធ្វើកំណែទម្រង់ថ្មី ព្រមទាំងបញ្ជាក់ពីតួនាទីដ៏ធំធេងរបស់បក្សកុម្មុយនិស្តវៀតណាមសម្រាប់ការអភិវឌ្ឍប្រទេស លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ អ្នកកាសែត Hantao របស់កាសែតជប៉ុនតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APD) បានចែករំលែកថា៖ “ការធ្វើកំណែទម្រង់ថ្មីរបស់វៀតណាមលើខឿនសេដ្ឋកិច្ចទីផ្សារ និងគោលនយោបាយបើកទីផ្សារបានធ្វើឲ្យផ្លាស់ប្តូរស្ថានភាពសេដ្ឋកិច្ចរបស់វៀតណាមតាំងពីពេលសេដ្ឋកិច្ចវៀតណាមត្រូវបានហ៊ុំព័ទ្ធនិងឯកោអស់រយៈពេលវែងនោះបានផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចបើកទីផ្សារជាមួយពិភពលោក។ យោងតាមអ្នកកាសែតរូបនេះ បានឲ្យដឹងថា សមិទ្ធិផលដែលវៀតណាមសម្រេចបានក្នុងការធ្វើកំណែទម្រង់ថ្មីបានមកពីការដឹកនាំរបស់បក្សកុម្មុយនិស្តវៀត​ណាម។ យោងតាមលោកស្រី Hantao “ការសម្រេចចិត្តត្រឹមត្រូវរបស់បក្សកុម្មុយនិស្តវៀតណាមក្នុងការបើកទីផ្សារជាមួយពិភពលោកនឹងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់កិត្យានុភាពប្រទេសវៀតណាមលើឆាកអន្តរជាតិ” ។

ចែករំលែកអំពីបញ្ហានេះ អ្នកកាសែត Stefan Kühner របស់កាសែតគណបក្សកុម្មុយនិស្តអាល្លឺម៉ង់ ដែលមានឈ្មោះថា “ Unsere Zeit” បានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះអ្វីដែលវៀតណាមសម្រេចបានក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមក្នុងរយៈពេល ៣៥ ឆ្នាំកន្លងមក ក្នុងការកាត់បន្ថយភាពក្រីក្រនិងការកែលម្អជីវភាពរស់នៅរបស់ប្រជាជន”។ ទាក់ទងទៅនឹងកិត្យានុភាពរបស់វៀតណាមនៅឆាកអន្ដរជាតិ លោក Kühner បានវាយតម្លៃថា៖“ វៀតណាមកំពុងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពទាំងឡាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះរាល់បញ្ហាអន្តរជាតិ។ នៅក្នុងតំបន់អាស៊ាន វៀតណាមបានបង្ហាញពីសារសំខាន់នៃភាពស្អិតរ​មួតវាងប្រទេសអាស៊ាន”។

យោងតាមអ្នកយកព័ត៌មាន Dipanjan Roy Chaudhury របស់កាសែតសេដ្ឋកិច្ចឥណ្ឌាបានឱ្យដឹងថា ប្រទេសវៀតណាមមិនត្រឹមតែជាខឿនសេដ្ឋកិច្ចដែលកំពុងរីកចម្រើននៅក្នុងតំបន់មហាសមុទ្រឥណ្ឌូ និងប៉ាស៊ីហ្វិកប៉ុណ្ណោះទេ ថែមទាំងវៀតណាមបានដើរតួនាទីយ៉ាងសំខាន់នៅអាស៊ីអាគ្នេយ៍។ “មហាសន្និបាតលើកទី ១៣ បានបង្ហាញជាថ្មីម្តងទៀតនូវតួនាទីសំខាន់របស់បក្សក្នុងការរក្សាស្ថិរភាពរបស់ប្រទេស។ ប្រទេសវៀតណាមមួយខ្លាំងក្លាមានអត្ថន័យយ៉ាងសំខាន់សម្រាប់ស្ថិរភាពក្នុងតំបន់ទន្លេមេគង្គ។ វៀតណាមខ្លាំងក្លាក៏សំខាន់ដល់ស្ថិរភាពនៅសមុទ្រខាតកើតដែរ”។  លោក Dipanjan Roy Chaudhury ក៏បានសង្កត់ធ្ងន់ផងដែរថា ជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19 គឺជាសមិទ្ធិផលមួយក្នុងចំណោមសមិទ្ធិផលធំបំផុតរបស់បក្សកុម្មុយនិស្តវៀតណាមនៅឆ្នាំ ២០២០ ។

ទាក់ទងនឹងការធ្វើកំណែទម្រង់ថ្មីរបស់វៀតណាម លោក Hussain Janjua អ្នកជំនាញខាងប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានឲ្យដឹងថា ដោយសារការខិតខំប្រឹងប្រែងឥតឈប់ឈរ វៀតណាមសម្រេចបានសមិទ្ធិផលជាច្រើនលើគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ច។ នៅឆ្នាំ ២០២០ ទោះបីរងផលប៉ះបាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាត COVID-19 ក៏ដោយ ក៏កំណើនសេដ្ឋកិច្ចរបស់វៀតណាមនៅតែសម្រេចបាន ២,៩១% ដែលក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសមានកំណើនខ្ពស់បំផុតក្នុងតំបន់ និងលើពិភពលោក។ ទាក់ទងនឹងវិស័យការទូតវិញ វៀតណាមសម្រេចបានជោគជ័យក្នុងតួនាទីជាប្រធានអាស៊ាន និងប្រធានមហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤១ (AIPA -41) និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ តាមរយៈនោះបាន​លើកកម្ពស់តួនាទី និងកិត្យានុភាពរបស់វៀតណាមលើឆាកអន្ដរជាតិ៕

បកប្រែដោយ Pham Diep