នៅក្នុងលិខិតនេះ ប្រធាន KPRF បានសង្កត់ធ្ងន់ថា មហាសន្និបាតបក្សតែងតែជាព្រឹត្តិការណ៍ធំមួយនៅក្នុងជីវភាពរបស់បក្ស ជាព្រឹត្តិការណ៍សំខាន់នៅលើមាគ៌ាកំណែទម្រង់នាពេលខាងមុខ ព្រមទាំងជាដំណាក់កាលមួយដើម្បីបូកសរុបការអនុវត្តការងារដែលបានធ្វើក្នុងរយៈពេលកន្លងមក និងដាក់ចេញផែនការ ដំណោះស្រាយថ្មីៗនាពេលអនាគត។

ប្រធានសមាគមមិត្តភាពរុស្ស៊ី - វៀតណាម លោក Vladimir Buyanov ក៏បានផ្ញើសារស្វាគមន៍យ៉ាងកក់ក្តៅដល់អ្នកតំណាងនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនីស្តវៀតណាម និងប្រជាជនវៀតណាមទាំងមូល។ យោងតាមលោក Vladimir Buyanov ខ្លឹមសារនៃសេចក្តីព្រាងឯកសារនៃមហាសន្និបាតរបស់បក្ស បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់បក្សកុម្មុយនិស្តវៀតណាម និងប្រជាជនវៀតណាមទាំងមូល បន្តដើរតាមមាគ៌ានៃការផ្លាស់ថ្មីឆ្ពោះទៅអនាគត ដោយប្រែក្លាយវៀតណាមទៅជាប្រទេសសម្បូររុងរឿង និងប្រជាជនរស់នៅក្នុងសេចក្តីសប្បាយសុភមង្គល។

leftcenterrightdel
រូបថតឧទាហរណ៍៖ dangcongsan.vn

 

ប៉ុន្មានថ្ងៃនេះ នៅមុនថ្ងៃប្រារព្ធមហាសន្និបាតរបស់បក្ស បណ្តាទីភ្នាក់ងារសារព័ត៌មានអន្តរជាតិសំខាន់ៗជាច្រើន បានសម្តែងនូវការចាប់អារម្មណ៍ចំពោះសមិទ្ធិផល ដែលវៀតណាមសម្រេចបាន ក្នុងរយៈពេលថ្មីៗនេះ រួមទាំងការគ្រប់គ្រងយ៉ាងល្អនូវជំងឺរាតត្បាត Covid-19 និងការរក្សាល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយស្ថិរភាព។

ក្រោមចំណងជើងថា “វៀតណាមត្រៀមខ្លួនជាស្រេចសម្រាប់មហាសន្និបាតរបស់បក្ស” កាសែតភ្នំពេញប៉ុស្ត៍របស់កម្ពុជា បានសង្កត់ធ្ងន់ទៅលើសកម្មភាពត្រៀមរៀបចំរបស់វៀតណាមសម្រាប់មហាសន្និបាតលើកទី ១៣ របស់បក្ស។ កាសែតភ្នំពេញប៉ុស្តិ៍ក៏បានជូនដំណឹងអំពីសកម្មភាពសមយុទ្ធរបស់កងកម្លាំងប្រដាប់អាវុធវៀតណាមក្នុងការត្រៀមរៀបចំសម្រាប់មហាសន្និបាតរបស់បក្សផងដែរ។

សេដ្ឋវិទូ Edward Teather នៃក្រុមអ្នកវិភាគ UBS Research បានចែករំលែកនៅលើគេហទំព័រ CNBC ថា “វៀតណាមកំពុងទទួលរងការបាត់បង់បណ្តាលពីផលប៉ះពាល់នៃ Covid-19 ប៉ុន្តែវៀតណាមនៅតែជាចំណុចមួយដ៏ភ្លឺស្វាងបំផុតនៅក្នុងតំបន់។ វៀតណាមកំពុងអភិវឌ្ឍ និងមានកិត្យានុភាពល្អក្នុងការបន្តដណ្តើមចំណែកទីផ្សារពិភពលោក ក្នុងវិស័យនាំចេញនាពេលអនាគត។ ដូច្នេះ ទស្សនវិស័យពិតជាភ្លឺបើប្រៀបធៀបទៅនឹងស្ថានភាពរួមនៃតំបន់ទាំងមូល”។

រីឯកាសែត The Sunday Times របស់សិង្ហបុរី ក៏បានចុះផ្សាយអត្ថបទមួយដោយវាយតម្លៃថា វៀតណាមកំពុងត្រៀមរៀបចំសម្រាប់ព្រឹត្តិការណ៍នយោបាយដ៏សែនសំខាន់ ក្នុងលក្ខណៈអំណោយដែលប្រទេសច្រើនពុំមាន។ លក្ខណៈអំណោយផលនោះគឺ ស្ថានភាព Covid-19 ត្រូវបានគ្រប់គ្រងយ៉ាងល្អ ខណៈដែលល្បឿនកំណើនសេដ្ឋកិច្ចមាការវិឌ្ឍយ៉ាងឆាប់រហ័សបើប្រៀបធៀបនឹងប្រទេសមួយចំនួនក្នុងតំបន់។ វៀតណាមកំពុងទាក់ទាញវិនិយោគិនបរទេសយ៉ាងខ្លាំង ជាពិសេស វៀតណាមទើបតែចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA ជាមួយសហភាពអឺរ៉ុប (EU) ផងដែរ៕

បកប្រែដោយ Thanh Cong