leftcenterrightdel
កិច្ចប្រជុំកំពូលអាស៊ានពិសេសស្តីពីការឆ្លើយតបនឹងរោគរាតត្បាត Covid-19

កិច្ចប្រជុំពិសេសទាំងនេះត្រូវបានធ្វើឡើងនៅក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងបញ្ហាធ្ងន់ធ្ងរដែលបណ្តាលមកពីការផ្ទុះឡើងនៃ Covid-19។ នៅអាស៊ីអាគ្នេយ៍ ជំងឺនេះបានរាលដាលដល់ប្រទេសសមាជិកអាស៊ានទាំងអស់ដោយមានករណីឆ្លងរាប់ពាន់ករណី និងមានមនុស្សស្លាប់រាប់រយនាក់ហើយ។ ការរីករាលដាលនេះក៏ជះឥទ្ធិពលដល់សេដ្ឋកិច្ចនៃបណ្តាប្រទេសអាស៊ាន ជាពិសេសគឺការធ្វើអាជីវកម្មសេវាកម្មដែលមានចំនួន ៣០% នៃតំលៃផលិតផលសរុប (GDP) របស់អាស៊ានដែលរំខានដល់សង្វាក់ផ្គត់ផ្គង់ក្នុងតំបន់និងពិភពលោក។ មានប្រជាជនជាច្រើនប្រឈមមុខនឹងហានិភ័យបាត់បង់ការងារ និងសន្តិសុខសង្គម។ សកម្មភាពជាច្រើនរបស់អាស៊ានចាប់តាំងពីដើមឆ្នាំ ២០២០ ត្រូវបង្ខំឲ្យផ្អាក ឬពន្យារពេលវេលាដែលក្នុងនោះរួមមានកិច្ចប្រជុំកំពូលពិសេសអាស៊ាន - សហរដ្ឋអាមេរិក និងកិច្ចប្រជុំកំពូលអាស៊ានទី៣៦។

ប្រឈមមុខនឹងស្ថានភាពស្មុគស្មាញនៃការរីករាលដាលជំងឺ Covid-19 នោះ ដើម្បីលើកកម្ពស់តួនាទីជាប្រធានអាស៊ាន ២០២០ វៀតណាមបានជំរុញយ៉ាងសកម្មនូវសាមគ្គីភាព ឯកភាព និងការសម្របសម្រួល កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍អាស៊ានក្នុងការឆ្លើយតបនឹងការផ្ទុះឡើងនៃជំងឺអាសន្នរោគ។ បន្ទាប់ពីពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំអាស៊ានរួចនោះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានចេញសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាននៅថ្ងៃទី ១៤ ខែកុម្ភៈ ដោយបានបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់ខាងនយោបាយរបស់អាស៊ានក្នុងការគ្រប់គ្រង  និងទប់ទល់ជំងឺ។ ក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) ដែលរួមមានរដ្ឋមន្ត្រីការបរទេសអាស៊ានដែលដឹកនាំដោយឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh បានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូចំនួន ២ នៅថ្ងៃទី ២០ មិនា និងទី ៩ មេសា ក្នុងពេលកន្លងមកដើម្បីពិភាក្សាពីរាល់វិធានការនៃកិច្ចសហប្រតិបត្តិការក្នុងអាស៊ានក៏ដូចជាជាមួយដៃគូក្នុងការឆ្លើយតបនឹងជំងឺ។ ជាមួយគ្នានេះដែរ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានទាំងអស់បានប្រកាសុំការឯកភាពលើរាល់សកម្មភាពរួមគ្នាដើម្បីគ្រប់គ្រងការរីករាលដាលនៃ Covid-19។ លើសពីនេះទៅទៀត រាល់យន្តការឆ្លើយតបជាបន្ទាន់សម្រាប់អាស៊ាន និងជាមួយដៃគូរបស់ខ្លួនគឺចិន ជប៉ុន និងកូរ៉េខាងត្បូង ក៏ត្រូវបានចាប់ផ្តើមភ្លាមៗចាប់តាំងពីការផ្ទុះឡើងនៃ Covid-19 នាពេលដំបូងផងដែរ។ ប្រទេសវៀតណាមក៏បានធ្វើជាអធិបតីក្នុងការបង្កើតនិងកោះប្រជុំក្រុមការងារអន្តរក្រសួងដែលចំណុះ ACC ស្តីពីការឆ្លើយតបនឹងស្ថានភាពសុខភាពសាធារណៈបន្ទាន់ និងចូលរួមយ៉ាងសកម្មក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ានជាមួយនិងចិន សហរដ្ឋអាមេរិក សហភាពអ៊ឺរ៉ុប (EU) ក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃ Covid-19។

កិច្ចប្រជុំកំពូលអាស៊ានពិសេស និងកិច្ចប្រជុំកំពូលអាស៊ានបូក៣ ពិសេសរវាងអាស៊ាននិងចិន ជប៉ុន និងកូរ៉េខាងត្បូង ស្តីពីការឆ្លើយតបនឹងរោគរាតត្បាត Covid-19  ដែលកិច្ចប្រជុំនេះធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc គឺជាសកម្មភាពមួយក្នុងគោលបំណងលើកកម្ពស់តួនាទីយ៉ាងសកម្មនិងម្ចាស់ការ របស់វៀតណាមក្នុងឋានៈជាប្រធានអាស៊ាន ២០២០ ដោយប្រកាន់ខ្ជាប់ស្មារតី “ភាពស្អិតរមួត និងការសម្របខ្លួនយ៉ាងសកម្ម” រួមចំណែកពង្រឹងសាមគ្គីភាព ឯកភាពក្នុងអាស៊ាន ជំរុញអភិក្រមជារួម។ ហើយនេះក៏ជាឱកាសមួយសម្រាប់យើងជូនដំណឹងអំពីការខិតខំប្រឹងប្រែង និងសមិទ្ធិផលនានារបស់វៀតណាមក្នុងការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាត Covid-19  ការចែករំលែក និងទទួលយកបទពិសោធន៍ពីបណ្តាប្រទេសដទៃទៀត ទាញយកអត្ថប្រយោជន៍ពីដៃគូដែលមានសក្តានុពល និងធនធានដើម្បីជួយអាស៊ានរួមទាំងវៀតណាមផងដែរដើម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាត។

រោគរាតត្បាត Covid-19 កំពុងបង្កឱ្យមានវិបត្តិសកលធ្ងន់ធ្ងរបំផុតចាប់តាំងពីសង្គ្រាមលោកលើកទី ២។ ទោះបីប្រទេសនីមួយៗអាចមានវិធីផ្ទាល់ខ្លួនក្នុងការតស៊ូយ៉ាងណាក៏ដោយ ក៏គ្មានប្រទេសណាមួយអាចធ្វើសកម្មភាពតែម្នាក់ឯងដើម្បីជំនះវិបត្ដិដែលមានភាពស្មុគស្មាញយ៉ាងខ្លាំងនេះបានទេ។ ជាមួយបរិបទបែបនេះកិច្ចប្រជុំកំពូលអាស៊ានពិសេស និងកិច្ចប្រជុំកំពូលអាស៊ានបូក៣ពិសេសស្តីពីការឆ្លើយតបនឹងរោគរាតត្បាត Covid-19 លើកនេះពិតជាឱកាសសម្រាប់អាស៊ានក៏ដូចជាបណ្តាប្រទេសអាស៊ានបូក៣ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការត្រួតពិនិត្យយ៉ាងពេញលេញហើយឆ្ពោះទៅរកការលុបបំបាត់នូវគ្រប់ការគំរាមកំហែងនៃជំងឺធ្វើឱ្យស្ថិរភាពស្ថានភាពសេដ្ឋកិច្ចសង្គម និងធានាបាននូវជីវភាពរស់នៅរបស់ប្រជាជននៅក្នុងគ្រប់ប្រទេសជាសមាជិក៕

បកប្រែដោយ Minh Trung