អ្នកយកព័ត៌មាន៖ តើលោកឯកអគ្គរដ្ឋទូតអាចប្រាប់យើងបានទេ បន្ទាប់ពីចាកចេញពីសហភាពអឺរ៉ុប ទំនាក់ទំនងរវាងចក្រភពអង់គ្លេសនិងវៀតណាមបានផ្លាស់ប្តូរយ៉ាងដូចម្តេច?

leftcenterrightdel
ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅវៀតណាមលោក Gareth Ward

 

លោកឯកអគ្គរដ្ឋទូត Gareth Ward៖ ចំណុចសំខាន់មួយគឺការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី។ ចក្រភពអង់គ្លេសគាំទ្រកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប - វៀតណាម (EVFTA) ដែលត្រូវបានគេរំពឹងថានឹងចូលជាធរមានក្នុងពេលឆាប់ៗនេះ។ ឥឡូវនេះ ខណៈដែលយើងបាន ចាកចេញពីសហគមន៍អឺរ៉ុបរួចហើយនោះ បំណងរបស់ចក្រភពអង់គ្លេសគឺចង់មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយវៀតណាម ពីព្រោះទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរបាននិងកំពុងរីកចម្រើនយ៉ាងខ្លាំង នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ អ្នកអាចសង្កេតមើលផលិតផល និងសេវាកម្មមួយចំនួនដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ដូចជានៅក្នុងវិស័យឧស្សាហកម្មអាកាសចរណ៍ និងប្រព័ន្ធយន្តហោះ Airbus ដែលនឹងមានការរួមចំណែកនូវជំនាញអង់គ្លេសជាច្រើន។ សេវាកម្មហិរញ្ញវត្ថុ ធនាគារ ធានារ៉ាប់រង ការថែទាំសុខភាពជាដើម គឺសុទ្ធតែជាវិស័យដែលចក្រភពអង់គ្លេសអាចគាំទ្រ រួមចំណែកដល់ការបង្កើនភាពចម្រុះ ភាពសម្បូរបែបនៅក្នុងសេដ្ឋកិច្ច វៀតណាម។

ការផ្តោតអារម្មណ៍មួយទៀតនៅក្នុងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអង់គ្លេសគឺទាក់ទង ទៅនឹងបញ្ហាប្រឈមជាសកលរួមមាន៖ ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ (ការប្រែប្រួលអាកាសធាតុ) សន្តិសុខក៏ដូចជាការរក្សាសន្តិភាព។ នៅឆ្នាំនេះ ការប្រែប្រួលអាកាសធាតុជាអាទិភាពរបស់យើង ជាពិសេសនៅពេលចក្រភពអង់គ្លេស និងអ៊ីតាលីនឹងធ្វើជាសហប្រធាននៃសន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី ២៦ នៅចុងឆ្នាំនេះ។ នេះនឹងជាឱកាសមួយដើម្បីជំរុញឲ្យប្រទេសនានាជុំវិញពិភពលោកកាត់បន្ថយការបំភាយកាបូន (CO2)។ ប្រទេសវៀតណាមគឺជាប្រទេសមួយក្នុង ចំណោមប្រទេសដែលរងឥទ្ធិពលពីការប្រែប្រួលអាកាសធាតុ ការកើនឡើងនៃកម្ពស់ទឹកសមុទ្រ និងការផ្លាស់ប្តូរសីតុណ្ហភាព ជាពិសេសនៅតំបន់ ដីសណ្ដទន្លេមេគង្គ។

ក្រៅពីនេះចក្រភពអង់គ្លេសក៏ជួយវៀតណាមលើវិស័យរក្សាសន្តិភាព និងបន្តគាំទ្រសេរីភាព សន្តិសុខ និងសុវត្ថិភាពនាវាចរណ៍ស្របតាម អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)។ យើងក៏មានសេចក្តីរីករាយផងដែរ ដែលមានការហ្វឹកហាត់យោធារួមគ្នារវាងចក្រភពអង់គ្លេសនិងវៀតណាម ការទស្សនានាវាកងទ័ពជើងទឹក រួមទាំងរាល់សកម្មភាពផ្សេងទៀត។ ទាំងនេះគឺជាវិស័យអាទិភាពរបស់យើងនៅប្រទេសវៀតណាមសព្វថ្ងៃ។ បច្ចុប្បន្នចក្រភពអង់គ្លេស មានគោលបំណងបង្វែរឆ្ពោះទៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលជាតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចមួយដែលមានភាពស្វាហាប់បំផុតរួមទាំងប្រទេសវៀតណាម។ ដូច្នេះបានជាចក្រភពអង់គ្លេសនឹងខិតខំប្រឹងប្រែងធ្វើសហប្រតិបត្តិការជាមួយវៀតណាមថែមទៀត។

អ្នកយកព័ត៌មានៈ តើអង់គ្លេសនឹងស្វែងរក កិច្ចព្រមព្រៀងពាណិជ្ជកម្មដាច់ដោយឡែកជាមួយវៀតណាម?

ឯកអគ្គរដ្ឋទូត Gareth Ward៖ បើគោរពតាមច្បាប់នោះ ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ ២០២០ ចក្រភពអង់គ្លេសនៅតែជាផ្នែកមួយនៃកិច្ចព្រមព្រៀង EVFTA ក៏ដូចជាកិច្ចព្រមព្រៀងគាំពារការវិនិយោគវៀតណាម - អឺរុប (EVIPA)។ ក៏ប៉ុន្តែបន្ទាប់ពីនោះ អង់គ្លេស និងវៀតណាមនឹងមានឱកាសចាប់ផ្តើម កិច្ចព្រមព្រៀងសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី។ បច្ចុប្បន្នចក្រភពអង់គ្លេសគ្មានផែនការបង្កើត កិច្ចព្រមព្រៀងទ្វេភាគីថ្មីស្តីពីការគាំពារវិនិយោគជាមួយវៀតណាមទេ ពីព្រោះប្រទេសទាំងពីរមានកិច្ចព្រមព្រៀងស្តីពីការគាំពារ និងជំរុញការវិនិយោគរួចហើយ (ដែលបានចុះហត្ថលេខានៅឆ្នាំ ២០០២)។

អ្នករាយការណ៍៖ តើកិច្ចសហប្រតិបត្តិការ ការពារជាតិទ្វេភាគីវៀតណាម - អង់គ្លេសមានតួនាទីយ៉ាងដូចម្តេចក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ?

លោកឯកអគ្គរដ្ឋទូត Gareth Ward៖ កាលពី ១០ ឆ្នាំមុននៅពេលដែលចក្រភពអង់គ្លេស និងវៀតណាមបានបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រនោះ គឺកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរទើបនៅត្រឹមមានកម្រិត។ ចាប់តាំងពីពេលនោះមក កិច្ចសហប្រតិបត្តិការទ្វេភាគីមានការរីកចម្រើនយ៉ាងគំហុកគួរឱ្យកត់សម្គាល់។  យើងបានមានកិច្ចពិភាក្សាគោលនយោបាយការពារជាតិកម្រិតអនុរដ្ឋមន្រ្តីរួមជាមួយកម្មវិធីបណ្តុះបណ្តាលជាច្រើនស្តីពីការរក្សាសន្តិភាព  ច្បាប់សមុទ្រ  ដំណើរទស្សនកិច្ចផ្លាស់ប្តូររវាងនាវាកងទ័ពជើងទឹក  កិច្ចសហប្រតិបត្តិការរួមគ្នាលើការធានាសន្តិសុខនៅស៊ូដង់ខាងត្បូង។ គេអាចមើលឃើញថាមានការផ្លាស់ប្តូរជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកហើយ ខ្ញុំគិតថាកិច្ចសហប្រតិបត្តិការនេះនឹងបន្តកើនឡើងនៅក្នុងឆ្នាំខាងមុខ ដោយមានការសន្ទនាគោលនយោបាយ និងកម្មវិធីបណ្តុះបណ្តាលកម្រិតខ្ពស់បន្ថែមទៀត។ ក្រៅពីនេះ វៀតណាម និងចក្រភពអង់គ្លេស មានសក្តានុពលល្អសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យបណ្តុះបណ្តាលវេជ្ជសាស្រ្តយោធា បច្ចេកវិទ្យាយោធា វិស្វកម្មយោធា វិស្វកម្មវារីអគ្គិសនី ឬការបង្កើនសមត្ថភាពសម្រាប់ឆ្មាំឆ្នេរសមុទ្រ។ នោះគឺជាវិស័យដែលចក្រភពអង់គ្លេសមានបំណងចង់ចែករំលែកជំនាញនិងបទពិសោធន៍របស់ខ្លួនជាមួយវៀតណាម។

លើសពីនេះទៅទៀត នៅឆ្នាំ ២០២០ ប្រទេសវៀតណាមគឺជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ បណ្តាខ្លឹមសារដែលទាក់ទងនឹងការរក្សាសន្តិភាព និងការធានាដល់បញ្ហាសន្តិសុខក៏នឹងគ្របដណ្ដប់លើផ្នែកការពារជាតិផងដែរ។ ប្រធានបទនានាអាចរួមបញ្ចូលទាំងបញ្ហាអស្ថិរភាពនៅក្នុងប្រទេសអាហ្វ្រិកខ្លះ ឬនៅមជ្ឈិមបូព៌ា  កម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ដូច្នេះកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអង់គ្លេសនឹងមិនបញ្ឈប់ត្រឹមនៅវិស័យទ្វេភាគី និងបណ្តាកម្មវិធីពង្រឹងសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងដោះស្រាយបញ្ហានយោបាយពិភពលោកផ្សេងទៀតផងដែរ។

អ្នកយកព័ត៌មានៈ នៅឆ្នាំ ២០២០ វៀតណាម ជាប្រធានអាស៊ាន និងជាសមាជិកមិនអចិន្រ្តៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងពេលតែមួយ។ ដូច្នេះតើអង់គ្លេសនឹងជំរុញកិច្ចសហប្រតិបត្តិការជាមួយអាស៊ានយ៉ាងដូចម្តេចបន្ទាប់ពីចាកចេញពីសហភាពអឺរ៉ុប?

ឯកអគ្គរដ្ឋទូត Gareth Ward៖ ថ្មីៗនេះ យើងមានសេចក្តីរីករាយដែលចក្រភពអង់គ្លេសបានបើកស្ថានទូតរបស់ខ្លួននៅអាស៊ាន (មានមូលដ្ឋាននៅទីក្រុងហ្សាការតាប្រទេសឥណ្ឌូនេស៊ី)។ ចក្រភពអង់គ្លេសផ្តល់អាទិភាពដល់ ទំនាក់ទំនងរបស់ខ្លួនជាមួយអាស៊ាន។  ឆ្នាំនេះនៅពេលវៀតណាមកាន់តួនាទីជាប្រធានអាស៊ាន យើងទន្ទឹងរង់ចាំសហការជាមួយវៀតណាមក្នុងព្រឹត្តិការណ៍ជាច្រើនផ្តោតលើបណ្តាបញ្ហាហិរញ្ញវត្ថុបៃតង ការច្នៃប្រឌិត និងបច្ចេកវិទ្យា។ បំណងប្រាថ្នារបស់ចក្រភពអង់គ្លេសគឺចង់ចែករំលែកជំនាញរបស់ខ្លួននិងជួយវៀតណាមឱ្យក្លាយជាប្រទេសឈានមុខគេក្នុងវិស័យទាក់ទទងនឹងការច្នៃប្រឌិត ជាពិសេសក្នុងអំឡុងពេលបដិវត្តន៍ឧស្សាហកម្ម ៤.០។ វៀតណាមមានអាទិភាព ជាច្រើនក្នុងឱកាសធ្វើជាប្រធានអាស៊ាន។ យើងសង្ឃឹមថាមេដឹកនាំជាន់ខ្ពស់អង់គ្លេសជាច្រើននឹងមានវត្តមាននៅក្នុងប្រទេសវៀតណាមជាពិសេស គឺព្រឹត្តិការណ៍នានាដែលទាក់ទងនឹងការ ប្រែប្រួលអាកាសធាតុឬកំណើនបៃតង។

នៅឆ្នាំ ២០២០ នេះវៀតណាមនឹងរៀបចំ ព្រឹត្តិការណ៍សំខាន់មួយស្តីពីតួនាទីស្ត្រី សន្តិភាព និងសន្តិសុខដោយសង្កត់ធ្ងន់ពីតួនាទីរបស់ស្ត្រីក្នុងការកសាងសន្តិភាព ការរួមចំណែកដល់ការស្តារឡើងវិញនូវ ប្រទេសមួយដែលទើបតែឆ្លងកាត់វិវាទជម្លោះ។ យើងខ្ញុំបានឃើញស្ត្រីដើរតួនាទីយ៉ាងសំខាន់នៅក្នុងកងកំលាំងរក្សាសន្តិភាពរបស់វៀតណាមនៅឯបរទេស និងក្នុងកិច្ចការបោសសំអាតគ្រាប់បែកនិងមីននៅក្នុងប្រទេសវៀតណាម។ នេះជាគំរូល្អសម្រាប់ប្រទេសដទៃទៀតក្នុងការរៀនតាមក៏ដូចជាជាសក្ខីភាពសម្រាប់ការស្រាវជ្រាវដែលថា ប្រសិនបើស្ត្រីចូលរួមក្នុងដំណើរការកសាង សន្តិភាព ដំណើរការនោះនឹងទទួលបានជោគជ័យជាងនេះការដែលគ្មានការចូលរួមពីស្ត្រី។

អ្នកយកព័ត៌មាន៖ សូមអរគុណលោកឯកអគ្គរដ្ឋទូត!

បកប្រែដោយ Minh Trung