សារអបអរសាទរជូនចំពោះលោក Thongloun Sisoulith ដែលបានជាប់ឆ្នោតសាជាថ្មីជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ
កប.អនឡាញ - ក្នុងឱកាសលោក Thongloun Sisoulith ដែលបានជាប់ឆ្នោតសាជាថ្មីជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ នីតិកាល ១២ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ លោក To Lam អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានផ្ញើសារអបអរសាទរជូនចំពោះលោក Thongloun Sisoulith។
សារអបអរសាទរមានខ្លឹមសារដូចតទៅ៖
លោក Thongloun Sisoulith ជាទីគោរព
ក្នុងឱកាសលោកបានជាប់ឆ្នោតសាជាថ្មីជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ នីតិកាល១២ តាងនាមគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម។ ខ្ញុំសូមអបអរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះលោកក្នុងឱកាសដ៏ឱឡារិកនេះ។ នេះគឺជាការទទួលស្គាល់របស់បក្ស រដ្ឋ និងប្រជាជនឡាវចំពោះការចូលរួមចំណែកដ៏ធំធេង បញ្ញា និងការខិតខំប្រឹងប្រែងអស់ពីចិត្តរបស់លោកក្នុងរយៈពេលកន្លងមក។ ការជឿទុកចិត្តខ្ពស់របស់បក្សទាំងមូល និងប្រជាជនទាំងមូលចំពោះលោកនោះបានឆ្លុះបញ្ចាំងពីជំនឿយ៉ាងមុតមាំលើការដឹកនាំដ៏ឈ្លាសវៃរបស់បក្សប្រជាជនបដិវត្តន៍ឡាវ លើមាគ៌ានៃការកសាង និងការពារមាតុភូមិ។
    |
 |
|
លោក Thongloun Sisoulith ជាប់ឆ្នោតសាជាថ្មី ជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ (រូបថត៖ kpl.gov.la) |
ខ្ញុំមានសេចក្តីរីករាយយ៉ាងក្រៃលែង និងអបអរសាទរចំពោះភាពជោគជ័យនៃមហាសន្និបាតលើកទី១២ របស់បក្សប្រជាជនបដិវត្តន៍ឡាវ ជាពិសេសភាពច្នៃប្រឌិតក្នុងការដាក់ចេញចក្ខុវិស័យជាយុទ្ធសាស្ត្រ និងគោលដៅ ភារកិច្ចសំខាន់ៗដែលបានកំណត់ដោយមហាសន្និបាតបក្សក្នុងការអភិវឌ្ឍរយៈពេលវែងរបស់ប្រទេសឡាវនាពេលខាងមុខ។ ខ្ញុំជឿជាក់យ៉ាងមុតមាំថាក្រោមការដឹកនាំរបស់គណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងតួនាទីដ៏សំខាន់របស់លោក បក្សទាំងមូល និងប្រជាជនឡាវទាំងមូលនឹងសម្រេចបាននូវគោលដៅដែលបានកំណត់ដោយមហាសន្និបាតបក្ស លើកទី១២ ដោយកសាងប្រទេសឡាវប្រកបដោយសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ ឯកភាព និងវិបុលភាព។
ទំនាក់ទំនងល្អជាប្រពៃណី ភាពជិតស្និទស្មោះត្រង់រវាងប្រជាជនវៀតណាម និងឡាវ ដែលត្រូវបានបង្កើតឡើងដោយលោកប្រធានហូជីមិញ និងលោកប្រធាន Kaysone Phomvihane លោកប្រធាន Souphanouvong ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវក្នុងដំណើរការប្រវត្តិសាស្ត្រនោះ បានក្លាយជាទ្រព្យសម្បត្តិរួមដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ប្រទេសទាំងពីរ និងជាក្រឹត្យក្រមនៃការអភិវឌ្ឍរួមសម្រាប់ប្រទេសទាំងពីរនៅលើដំណើរការឆ្ពោះទៅរកការអភិវឌ្ឈប្រទេសប្រកបដោយវិបុលភាព ប្រជាជនមានភាពធូរធារ សុភមង្គល។ ខ្ញុំជឿជាក់ថា ក្នុងឋានៈដ៏ថ្លៃថ្នូរបស់ខ្លួន លោកនឹងបន្តរួមចំណែកដ៏សំខាន់ក្នុងការពង្រឹង និងអភិវឌ្ឍទំនាក់ទំនងពិសេសវៀតណាម-ឡាវ ដើម្បីផលប្រយោជន៍ និងសេចក្តីប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ។
ក្នុងឱកាសនេះ ខ្ញុំសូមគោរពជូនពរលោកទទួលបានជោគជ័យជាច្រើនថែមទៀតក្នុងឋានៈដ៏ថ្លៃថ្នូរបស់ខ្លួន បន្តរួមចំណែកយ៉ាងធំធេងចំពោះបុព្វហេតុបដិវត្តន៍ដ៏រុងរឿងរបស់បក្ស រដ្ឋ និងប្រជាជនឡាវ និងរួមជាមួយថ្នាក់ដឹកនាំ និងប្រជាជនឡាវ និងវៀតណាម ដើម្បីពូនជ្រំ ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវចំណងមិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ និងការតភ្ជាប់ជាយុទ្ធសាស្ត្ររវាងវៀតណាម និងឡាវ។
ខ្ញុំសង្ឃឹមថានឹងទទួលស្វាគមន៍លោកមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមក្នុងពេលឆាប់ៗនេះ ដើម្បីឲ្យយើងអាចពិភាក្សាបន្ថែមទៀតអំពីបញ្ហាជាយុទ្ធសាស្ត្រ និងដាក់ចេញទិសដៅសំខាន់ៗសម្រាប់ការអភិវឌ្ឍអនាគតដ៏ល្អប្រសើរនៃទំនាក់ទំនង ការតភ្ជាប់ជាយុទ្ធសាស្ត្ររវាងប្រទេសយើងទាំងពីរ។
ក្នុងឱកាសឆ្នាំថ្មី ២០២៦ ខ្ញុំសូមជូនពរលោកឲ្យមានសុខភាពល្អបរិបូរណ៍ មានសុភមង្គល និងទទួលបានជោគជ័យក្នុងឋានៈដ៏ថ្លៃថ្នូរបស់ខ្លួន"៕
បកប្រែដោយ Duy Hoan