នារសៀលថ្ងៃទី ៨ ខែមករា ក្នុងសន្និសីទសារព័ត៌មានប្រចាំរបស់ក្រសួងការបរទេសវៀតណាម ឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មានអំពីការសន្និដ្ឋានរបស់មតិសាធារណៈអន្តរជាតិលើកំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ ២០២៥ និងការព្យាករណ៍កំណើនសម្រាប់ឆ្នាំ ២០២៦ ក្នុងបរិបទដែលនាយកដ្ឋានស្ថិតិទើបតែចេញប្រកាសទិន្នន័យសេដ្ឋកិច្ច-សង្គមរបស់វៀតណាមសម្រាប់ឆ្នាំ ២០២៥ ដែលក្នុងនោះ ផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមត្រូវបានប៉ាន់ប្រមាណថា​​ កើនឡើង ៨.០២% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៤ លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បាឲ្យដឹងថា៖ ក្នុងបរិបទដែលស្ថានភាពអន្តរជាតិដ៏ស្មុគស្មាញ កំណើនសេដ្ឋកិច្ចពិភពលោកយឺត ហើយក្នុងស្រុកកើតឡើងគ្រោះមហន្តរាយធម្មជាតិធ្ងន់ធ្ងរដែលមិនធ្លាប់មានពីមុនមក ប៉ុន្ដែក្រោមការដឹកនាំទាន់ពេល ម៉ឺងម៉ាត់របស់គណបក្ស និងរដ្ឋាភិបាលនោះ វៀតណាមបានលេចចេញជា "ចំណុចភ្លឺស្វាង" សម្រាប់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ច។

leftcenterrightdel
 លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម (រូបថត៖ ក្រសួងការបរទេស)

លទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រទេសវៀតណាមនៅឆ្នាំ ២០២៥ សម្រេចបានគោលដៅទាំង  ១៥/១៥។ ម៉ាក្រូសេដ្ឋកិច្ចមានស្ថេរភាព អតិផរណាត្រូវបានគ្រប់គ្រងយ៉ាងល្អ កំណើនសេដ្ឋកិច្ចខ្ពស់។

អត្រាកំណើនផលិតផលក្នុងស្រុកសរុប (GDP) ក្នុងត្រីមាសទី ៤ ឆ្នាំ ២០២៥ មានកំណើន ៨.៤៦% និងពេញមួយឆ្នាំ ២០២៥ មានកំណើន ៨.០២%។ ទំហំសេដ្ឋកិច្ចសម្រេចបាន ៥១៤ ពាន់លានដុល្លារអាមេរិក ដែលជាប់ចំណាត់ថ្នាក់លេខ ៣២ នៅលើពិភពលោក។ ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ស្មើនឹង ៥,០២៦ ដុល្លារអាមេរិក ដែលកើនឡើង ៣២៦ ដុល្លារអាមេរិកបើប្រៀបធៀបទៅនឹងឆ្នាំ ២០២៤ ហើយស្ថិតក្នុងចំណោមប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់។

ការនាំចេញនិងនាំចូលសរុបត្រូវបានប៉ាន់ប្រមាណជាង ៩៣០ ពាន់លានដុល្លារអាមេរិក ដែលកើនឡើង ១៨.២% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៤ ដែលស្ថិតក្នុងចំណោមប្រទេសកំពូលទាំង ២០ នៅលើពិភពលោក។ ការវិនិយោគផ្ទាល់ពីបរទេស (FDI) ឈានដល់ ២៧.៦២ ពាន់លានដុល្លារអាមេរិក កើនឡើង ៩% ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០២១ មក។

សមិទ្ធផលសំខាន់ៗទាំងនេះត្រូវបានកត់សម្គាល់ និងវាយតម្លៃខ្ពស់ដោយសហគមន៍អន្តរជាតិ។ អ្នកស្រាវជ្រាវសេដ្ឋកិច្ច វិនិយោគិនបរទេស និងមិត្តភក្តិអន្តរជាតិជាច្រើនចាត់ទុកវៀតណាមជាចំណុចភ្លឺស្វាងក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកអាប់អួរនាពេលថ្មីៗនេះ។ អង្គការរូបិយវត្ថុអន្តរជាតិបានចាត់ថ្នាក់វៀតណាមក្នុងចំណោមប្រទេសកំពូលទាំង ១០ ដែលមានអត្រាកំណើនខ្ពស់បំផុតនៅលើពិភពលោក៕

បកប្រែដោយ Pham Diep