លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ភាគីទាំងពីរគប្បីបង្កើនប្រៀបខ្លាំង និងតម្រូវការរបស់គ្នាទៅវិញទៅមក ដោយបើកឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការលើការធ្វើបរិវត្តកម្មបៃតង សេដ្ឋកិច្ចវិលជុំ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ទន្ទឹមនឹងនោះ ភាគីទាំងពីរគប្បីសម្របសម្រួលរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយវប្បធម៌ ម្ហូបអាហារ វេទិកាធុរកិច្ច និងសិក្ខាសាលាតាមប្រធានបទនៅក្នុងទីក្រុងធំៗនៃភាគីទាំងពីរ។ល។

leftcenterrightdel
លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេស ទទួលជួបលោកស្រី Hilde Solbakken ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រន័រវេសប្រចាំនៅវៀតណាម (រូបថត៖ mofa.gov.vn)

ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច លោកស្រីអនុរដ្ឋមន្ត្រីបានស្នើឱ្យប្រទេសន័រវែស ពន្លឿនការបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងវៀតណាម និងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA)។ ទន្ទឹមនឹងនោះ លោកស្រីបានលើកទឹកចិត្តដល់មូលនិធិវិនិយោគ និងអង្គភាពអាជីវកម្មន័រវេសឱ្យបង្កើនការវិនិយោគនៅក្នុងប្រទេសវៀតណាម និងបន្តគាំទ្រវៀតណាមក្នុងការអនុវត្តក្របខ័ណ្ឌភាពជាដៃគូធ្វើបរិវត្តកម្មថាមពលដោយយុត្តិធម៌ (JETP)។ល។

រីឯលោកស្រី Hilde Solbakken ឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា ន័រវេសមានគោលបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការ និងនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកម្រិតកម្ពស់ថ្មីមួយ។ លោកស្រីឯកអគ្គរដ្ឋទូតបានស្នើឱ្យភាគីទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការ និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី រួមគ្នាដោះស្រាយបញ្ហាប្រឈមសកល ចាប់យក និងទាញយកអត្ថប្រយោជន៍ពីឱកាសសហប្រតិបត្តិការលើការធ្វើបរិវត្តកម្មបៃតង និងអភិវឌ្ឍប្រកបដោយចីរភាព៕

បកប្រែដោយ Thanh Cong