ពិព័រណ៍នេះក្រោមប្រធានបទ "តភ្ជាប់វិបុលភាព - និទាឃរដូវដ៏រុងរឿង" គម្រោងថានឹងប្រព្រឹត្តទៅក្នុងរយៈពេលប្រាំថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែកុម្ភៈ នៅមជ្ឈមណ្ឌលពិព័រណ៍វៀតណាម (VEC) នៅឃុំ Dong Anh (ហាណូយ)។

leftcenterrightdel
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រីវៀតណាម ដឹកនាំកិច្ចប្រជុំនៅទីស្នាក់ការរដ្ឋាភិបាល 

នៅក្នុងកិច្ចប្រជុំនេះ លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ ពិព័រណ៍និទាឃរដូវនឹងត្រូវធ្វើឡើងក្នុងពេលដែលប្រទេសទាំងមូលប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំប្រពៃណីជាតិវៀតណាម ឆ្នាំ២០២៦ ជានិទាឃរដូវថ្មី ប្រទេសឈានចូលយុគសម័យថ្មី។

ពិព័រណ៍នេះក៏បានធ្វើឡើងភ្លាមៗបន្ទាប់ពីមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១៤ បង្កើតបរិយាកាសរំភើបរីករាយ ជួយជំរុញការប្រើប្រាស់ក្នុងស្រុក ផ្តល់អាទិភាពដល់ផលិតផលវៀតណាម ពង្រឹងចលនា "ប្រជាជនវៀតណាមផ្តល់អាទិភាពដល់ការប្រើប្រាស់ទំនិញវៀតណាម" អាស្រ័យលើនេះបង្កើនការទិញ និងផ្សព្វផ្សាយវប្បធម៌បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាមដល់មិត្តភក្តិអន្តរជាតិ។

ដើម្បីបង្កើនប្រសិទ្ធភាពនៃការរៀបចំ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យអង្គភាពនានាបញ្ចប់ការរចនារួម បែងចែកតំបន់ផលិតផលនានា ផលិតផលកសិកម្ម វាយនភណ្ឌ ស្បែកជើង គ្រឿងសង្ហារឹមឈើ...។ លោកបានស្នើឱ្យមូលដ្ឋាន និងអង្គភាពអាជីវកម្មនានាសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រព័ន្ធផ្សព្វផ្សាយដើម្បីផ្សព្វផ្សាយផលិតផល៕

បកប្រែដោយ Duy Hoan