leftcenterrightdel
ក្រុមបេសកកម្មចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្ទះជូនប្រជាពលរដ្ឋនៅឃុំ Hoa Thinh ខេត្ត Dak Lak

តាមរយៈការត្រួតពិនិត្យ លោកវរសេនីយ៍ឯក Pham Hung បានវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវ និងការខិតខំប្រឹងប្រែងរបស់កម្មាភិបាល និងយុទ្ធជននៃអង្គភាពទាំងនេះ ដែលបានចូលរួមដោយផ្ទាល់ក្នុងការសាងសង់ផ្ទះសម្រាប់ប្រជាពលរដ្ឋ ព្រមទាំងយកចិត្ដទុកដាក់និងជួយគាំទ្រអាជ្ញាធរមូលដ្ឋាន រួមទាំងប្រជាជនដោយទាន់ពេល។ 

leftcenterrightdel
 
leftcenterrightdel
ក្រុមបេសកកម្ម ចុះសួរសុខទុក្ខ និងលើកទឹកចិត្តគ្រួសារនានា

រហូតមកដល់បច្ចុប្បន្ននេះ នៅខេត្ដ Dak Lak អង្គភាពនានាបានប្រគល់ផ្ទះថ្មីចំនួន  ១០២ ខ្នង ក្នុងដំណាក់កាលទី ១ ជូនប្រជាពលរដ្ឋ។  លើសពីនេះ អង្គភាពនានានៃក្រសួងការពារប្រទេស និងយោធភូមិភាគទី៥ បានផ្តល់សំភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ ជូនគ្រួសារនានា។

តាមការគ្រោងទុក អង្គភាពនានានឹងបន្ដប្រគល់ផ្ទះចំនួន ២២៩ ខ្នង ក្នុងដំណាក់កាលទី ២ ជូនដល់ប្រជាពលរដ្ឋ នៅថ្ងៃទី ១០ ខែមករា ខាងមុខនេះ៕

បកប្រែដោយ Pham Diep