ការនាំចេញផ្លែឈើនិងបន្លែរបស់វៀតណាមសម្រេចបានប្រមាណ ៨.៦ ពាន់លានដុល្លារអាមេរិក
កប.អនឡាញ - ការនាំចេញផ្លែឈើ និងបន្លែរបស់វៀតណាមក្នុងឆ្នាំ ២០២៥ សម្រេចបានប្រមាណ ៨.៦ ពាន់លានដុល្លារអាមេរិក។
    |
 |
|
ផ្លែទុរេននៅតែបន្តនាំមុខគេក្នុងក្រុមមុខទំនិញនាំចេញ |
នេះជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន។ សម្រាប់ទីផ្សារអាមេរិក ទោះបីជារងផលប៉ះពាល់នៃគោលនយោបាយពន្ធគយក៏ដោយ ការនាំចេញផ្លែឈើ និងបន្លែទៅកាន់ទីផ្សារនេះនៅតែកើនឡើងយ៉ាងខ្លាំង ដោយសម្រេចបានប្រមាណ ៥០០ លានដុល្លារអាមេរិក កើនឡើង ៥៦% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៤។
ទីផ្សារផ្សេងទៀតដូចជាកូរ៉េខាងត្បូង ជប៉ុន និងហូឡង់... រក្សាការនាំចេញលើសពី ១០០ លានដុល្លារអាមេរិក។ កំណើននៃការនាំចេញបានមកពីផ្លែឈើទុរេន ចេក ផ្លែស្រកានាគ ស្វាយ ខ្នុរ ដូង និងក្រូចថ្លុង។ល។
អ្នកជំនាញកសិកម្មឲ្យដឹងថា ដោយការឆ្លើយតបស្តង់ដារកាន់តែខ្ពស់នៃទីផ្សារចិន ផលិតផលផ្លែឈើវៀតណាមមានសមត្ថភាពពេញលេញក្នុងការចូលកាន់ទីផ្សារដែលមានស្តង់ដារខ្ពស់ រួមទាំងទីផ្សារនៃបណ្ដាប្រទេសមូស្លីម (ទីផ្សារហាឡាល)។ ការនាំចេញផ្លែឈើ និងបន្លែរបស់វៀតណាមនឹងឈានដល់ ១០ ពាន់លានដុល្លារអាមេរិកនាពេលឆាប់ៗនេះ៕
បកប្រែដោយ Pham Diep