មានប្រសាសន៍នៅក្នុងពិធីបើកលោក Ngo Trinh Ha អគ្គកុងស៊ុលវៀតណាមប្រចាំទីក្រុង Osaka បានសង្កត់ធ្ងន់ថា និទាឃរដូវនៃស្រុកកំណើតមិនត្រឹមតែជាឱកាសសម្រាប់សហគមន៍ ទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាមួយគ្នាប៉ុណ្ណោះទេ ថែមទាំងជាពេលវេលាសម្រាប់អាណិកជនវៀតណាម រំលឹកឡើងវិញនូវតម្លៃនានា៖ សេចក្តីស្រឡាញ់ក្នុងគ្រួសារ មិត្តភាព ការតភ្ជាប់ទៅនឹងឫសគល់ និងអត្តសញ្ញាណវប្បធម៌វៀតណាម។

leftcenterrightdel
លោក Ngo Trinh Ha អគ្គកុងស៊ុលវៀតណាមប្រចាំទីក្រុង Osaka ប្រទេសជប៉ុន (រូបថត៖ vnanet.vn)

លោក Ngo Trinh Ha អគ្គកុងស៊ុលបានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមអាណិកជនវៀតណាមនៅតំបន់ Kansai និងសហគមន៍នៅ Ikuno ក្នុងការរៀបចំកម្មវិធីពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌។ ទន្ទឹមនឹងនោះ លោកបានបញ្ជាក់ថា សហគមន៍អាណិកជនវៀតណាមនៅតំបន់ Kansai កំពុងរីកចម្រើនកាន់តែខ្លាំងឡើង សាមគ្គី និងចូលរួមចំណែកយ៉ាងសកម្មដល់សង្គមជប៉ុន ដែលរួមចំណែកពង្រឹងចំណងមិត្តភាពរវាងវៀតណាម និងជប៉ុន។

លោកស្រី Le Thuong ប្រធានសមាគមអាណិកជនវៀតណាមនៅតំបន់ Kansai និងជាប្រធានគណៈកម្មការរៀបចំ បានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍ "និទាឃរដូវនៃស្រុកកំណើត" គឺជាឱកាសមួយសម្រាប់អាណិកជនវៀតណាម រក្សាអត្តសញ្ញាណវប្បធម៌ជាតិ ពង្រឹងមហាសាមគ្គីភាព និងបង្កើនភាពជិតស្និទ្ធជាមួយស្រុកកំណើត និងប្រទេសជាតិ។

លោក Sujihara Akihiro អភិបាលខ័ណ្ឌ Ikuno បានមានប្រសាសន៍ថា Ikuno គឺជាខ័ណ្ឌពហុវប្បធម៌ ដែលមានប្រជាជនប្រហែលមួយភាគបួនជាជនបរទេស ហើយសហគមន៍អាណិកជនវៀតណាមត្រូវបានចាត់ទុកថាមានភាពស្វាហាប់ និងសកម្ម។ លោកបានសម្តែងនូវក្តីសង្ឃឹមថា សហគមន៍ទាំងអស់នឹងគោរពគ្នាទៅវិញទៅមក រួមរស់ដោយសន្តិភាព និងសាមគ្គីជាមួយគ្នា ទោះបីជាមានភាពខុសគ្នាខាងវប្បធម៌ក៏ដោយ។ លោកបានសម្តែងនូវក្តីសង្ឃឹមថា កម្មវិធី "និទាឃរដូវនៃស្រុកកំណើត" នឹងក្លាយជាគំរូសម្រាប់សកម្មភាពផ្លាស់ប្តូរវប្បធម៌អន្តរជាតិនៅ Ikuno៕

បកប្រែដោយ Huyen Trang