វៀតណាមទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសជាង ៣៨ ពាន់លានដុល្លារអាមេរិក
កប.អនឡាញ - នៅក្នុងសន្និសីទកាសែតមួយដែលប្រកាសស្ថិតិសេដ្ឋកិច្ចសង្គមសម្រាប់ត្រីមាសទីបួន និងឆ្នាំ ២០២៥ នារសៀលថ្ងៃទី ៥ ខែមករា នៅទីក្រុងហាណូយ នាយកដ្ឋានស្ថិតិ ក្រសួងហិរញ្ញវត្ថុឲ្យដឹងថា ការវិនិយោគបរទេសសរុបដែលបានចុះបញ្ជីនៅក្នុងប្រទេសវៀតណាមក្នុងឆ្នាំ ២០២៥ សម្រេចបានជាង ៣៨.៤ ពាន់លានដុល្លារអាមេរិក កើនឡើង ០.៥% បើប្រៀបធៀបទៅនឹងឆ្នាំមុន។