នៅឆ្នាំ ២០២៥ ក្នុងបរិបទសេដ្ឋកិច្ចពិភពលោកមានការប្រែប្រួល ឧស្សាហកម្មជលផលរបស់វៀតណាមនៅតែរក្សាសន្ទុះកំណើនវិជ្ជមាន ជាមួយនឹងទិន្នផលសរុបដែលត្រូវបានប៉ាន់ប្រមាណថាសម្រេចបានជិត ៩.៩៥ លានតោន កើនឡើង ៣% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៤ និងលើសពីផែនការដែលបានកំណត់។

leftcenterrightdel
រូបថតឧទាហរណ៍៖ vneconomy.vn

ទំហំពាណិជ្ជកម្មនៃការនាំចេញជលផលត្រូវបានប៉ាន់ប្រមាណថាសម្រេចបានជាង ១១ ពាន់លានដុល្លារអាមេរិក កើនឡើង ៧.៨% បើប្រៀបធៀបទៅនឹងផែនការ និងកើនឡើង ១២.៧% បើប្រៀបធៀបទៅនឹងឆ្នាំមុន។

នៅឆ្នាំនេះ ការនាំចេញជលផលបានប្រឈមមុខនឹងសម្ពាធជាច្រើន ចាប់ពីពន្ធបដិការរបស់សហរដ្ឋអាមេរិក ហានិភ័យនៃពន្ធប្រឆាំងនឹងការលក់បង្ខូចតម្លៃលើបង្គា ការកើនឡើងថ្លៃដើមផលិតកម្ម រហូតដល់ឧបសគ្គបច្ចេកទេសកាន់តែតឹងរ៉ឹង។ យ៉ាងណាក៏ដោយ ការនាំចេញជលផលនៅតែកត់ត្រាកំណើនលើសពីការព្យាករណ៍៕

បកប្រែដោយ Huyen Trang