leftcenterrightdel
លោក Eric Van Vaerenbergh អ្នកជំនាញថាមពល និងជាសាស្ត្រាចារ្យនៅមហាវិទ្យាល័យវិស្វកម្មទីក្រុងព្រុចសែល (ECAM)។ រូបថត៖ VNA

ថាមពល – គន្លឹះនៃកំណើនសេដ្ឋកិច្ចរបស់វៀតណាមនៅឆ្នាំ ២០៤៥ – គឺជាការអះអាងរបស់លោក Eric Van Vaerenbergh អ្នកជំនាញថាមពល និងជាសាស្ត្រាចារ្យនៅមហាវិទ្យាល័យបច្ចេកវិទ្យាទីក្រុងព្រុចសែល (ECAM) ប្រទេសបែលហ្ស៊ិក។ លោកជឿជាក់ថា វៀតណាមមានឱកាសគ្រប់យ៉ាងដើម្បីសម្រេចបានកំណើនយ៉ាងឆាប់រហ័សនៅឆ្នាំ ២០៤៥ ដោយផ្តល់ថាប្រទេសនេះត្រូវផ្លាស់ប្តូរវិធីសាស្រ្តបង្កើតតម្លៃរបស់ខ្លួនជាមូលដ្ឋាន និងធានាបាននូវមូលដ្ឋានគ្រឹះថាមពលដ៏រឹងមាំ និងអាចទុកចិត្តបាន។

យោងតាមលោក Eric គោលដៅរបស់វៀតណាមក្នុងការរក្សាអត្រាកំណើនខ្ពស់នៅក្នុងទសវត្សរ៍ខាងមុខ និងខិតខំក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥ គឺស្របនឹងគុណសម្បត្តិដែលមានស្រាប់របស់ខ្លួន ចាប់ពីកម្រិតនៃការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងជ្រៅ និងមូលដ្ឋានឧស្សាហកម្មដែលបានបង្កើតឡើង រហូតដល់រចនាសម្ព័ន្ធប្រជាសាស្ត្ររបស់ខ្លួនដែលនៅតែស្ថិតក្នុង "យុគសម័យមាស" និងសមត្ថភាពគ្រប់គ្រងគោលនយោបាយដ៏មានប្រសិទ្ធភាពរបស់ខ្លួន។

ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញរូបនេះក៏បានសង្កត់ធ្ងន់ផងដែរថា បរិបទសកលបច្ចុប្បន្នបានផ្លាស់ប្តូរយ៉ាងខ្លាំងបើប្រៀបធៀបទៅនឹងអតីតកាល។ បញ្ហាស្នូលមិនស្ថិតនៅការដែលវៀតណាមមានល្បឿនកំណើនលឿនយ៉ាងណារហើយ បែជាកំណើនតាមរបៀបណាដែលអាចបង្កើតតម្លៃកាន់តែច្រើនជាមួយនឹងធនធានតិចជាងមុន ខណៈពេលដែលមានភាពធន់នឹងផលប៉ះពាល់ពីខាងក្រៅ។

ដើម្បីរក្សាកំណើនពីរខ្ទង់ វៀតណាមត្រូវប្រមូលកក្តាជាមូលដ្ឋានជាច្រើន៖ ដាក់ផលិតភាព ថាមពល និងគោលនោយបាយនៅចំកណ្តាល។ គោលដៅឆ្នាំ ២០៤៥ ដែលមានសូចនាករច្បាស់លាស់លើផលិតភាព តម្លៃបន្ថែម ជំនាញការងារ ភាពជឿជាក់នៃប្រព័ន្ធថាមពល និងគុណភាពនៃគោលនយោបាយនឹងប្រែក្លាយមហិច្ឆតាទៅជាសកម្មភាពជាក់ស្តែង ខណៈពេលដែលពង្រឹងទំនុកចិត្តរបស់ប្រជាជន អាជីវកម្ម និងដៃគូអន្តរជាតិ៕

បកប្រែដោយ Duy Hoan