អ្នកជំនាញអាហ្សង់ទីន៖ វៀតណាមប្តេជ្ញាចិត្តអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមការតម្រង់ទិសនៃមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម
កប.អនឡាញ - “គោលដៅកំណើនប្រហែល ៨% ដែលកំណត់ដោយវៀតណាមគឺមានមហិច្ឆតាធំ ប៉ុន្តែស្របនឹងស្មារតីនៃមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម”។
នេះគឺជាការវាយតម្លៃរបស់អ្នកកាសែតអាហ្សង់ទីន Gastón Fiorda ដែលជាអ្នកនិពន្ធនៃការសិក្សាស្រាវជ្រាវ និងសៀវភៅជាច្រើនស្តីពីវៀតណាមក្នុងរយៈពេលផ្លាស់ប្ដូរថ្មី និងធ្វើសមាហរណកម្មអន្តរជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ២០២៦ និងមុនសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម។
    |
 |
|
អ្នកកាសែត Gaston Fiorda (រូបថត៖ vnanet.vn) |
យោងតាមលោក Gastón Fiorda ចំណុចលេចធ្លោបំផុតនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាមនាពេលកន្លងមកនេះ គឺការបន្តរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការគ្រប់គ្រងល្អនូវតុល្យភាពសំខាន់ៗ ការប្តេជ្ញាចិត្តឆ្ពោះទៅគោលដៅអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព ក្នុងបរិបទនៃស្ថានភាពសកលដ៏ស្មុគស្មាញ។ លោកបានកត់សម្គាល់ថា គោលដៅកំណើនប្រហែល ៨% របស់វៀតណាម គឺមានមហិច្ឆតាធំ ប៉ុន្តែស្របនឹងស្មារតីនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម ដែលសង្កត់ធ្ងន់លើតម្រូវការតភ្ជាប់ប្រកបដោយសុខដុមរមនានូវកំណើនសេដ្ឋកិច្ច និងការរក្សាស្ថិរភាពនៃសង្គម ព្រមទាំងពង្រឹងឯករាជ្យភាព និងភាពខ្លួនទីពឹងខ្លួនរបស់វិស័យសេដ្ឋកិច្ច។
ទាក់ទងនឹងគោលដៅកំណើនលើសពី ១០% នៅឆ្នាំ ២០២៦ អ្នកជំនាញ Fiorda ជឿជាក់ថា នេះជាគោលដៅខ្ពស់ ប៉ុន្តែត្រូវវាយតម្លៃក្នុងទិសដៅអភិវឌ្ឍន៍រួមដែលវៀតណាមកំពុងកសាងសម្រាប់រយៈពេលខាងមុខ ជាពិសេសនៅក្នុងបរិបទនៃមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្ត។ យោងតាមលោក ឯកសារដែលបានដាក់ជូនមហាសន្និបាតបង្ហាញថា វៀតណាមបន្តដើរតាមមាគ៌ាអភិវឌ្ឍន៍តាមទិសដៅទំនើប ដោយជម្រុញឧស្សាហូបនីយកម្មដែលភ្ជាប់ជាមួយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថល៕
បកប្រែដោយ Thuy Anh