បន្ទាប់ពីការអនុវត្តកម្មវិធីគោលដៅជាតិរយៈពេល ៥ ឆ្នាំ (២០២១-២០២៥) អត្រានៃភាពក្រីក្រពហុវិមាត្ររបស់ប្រទេសវៀតណាមបានថយចុះជាមធ្យម ១.០៣% ក្នុងមួយឆ្នាំ។ ជាពិសេស អត្រានៃភាពក្រីក្រក្នុងចំណោមគ្រួសារជនជាតិភាគតិចបានថយចុះជាមធ្យម ៣.៤% ក្នុងមួយឆ្នាំ ដែលលើសពីគោលដៅ ៣.២% ក្នុងមួយឆ្នាំ។

leftcenterrightdel
ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ គំរូ និងគម្រោងកាត់បន្ថយភាពក្រីក្រជាង ១០.៥០០ ត្រូវបានអនុវត្ត (រូបថត៖ VOV)

ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ គំរូ និងគម្រោងកាត់បន្ថយភាពក្រីក្រជាង ១០.៥០០ ត្រូវបានអនុវត្ត ដោយទាក់ទាញគ្រួសារក្រីក្រ ជិតក្រីក្រ និងគ្រួសារដែលទើបរួចផុតពីភាពក្រីក្រជាង ២០៥.០០០ គ្រួសារឱ្យចូលរួម។ លើសពីនេះ សកម្មភាពគាំទ្រដល់ការអប់រំវិជ្ជាជីវៈ ឥណទានគោលនយោបាយ ការថែទាំសុខភាព លំនៅដ្ឋាន ទឹកស្អាត និងអនាម័យ ក៏បានរួមចំណែកដល់ការលើកកម្ពស់គុណភាពជីវភាពរស់នៅ និងធានាសន្តិសុខសង្គមសម្រាប់ជនក្រីក្រផងដែរ។

លោក Nguyen Lam Thanh អនុប្រធានក្រុមប្រឹក្សាកិច្ចការជនជាតិភាគតិចនៃរដ្ឋសភា បានសន្និដ្ឋានថា៖ «ប្រកានេះបានបង្រួមគម្លាតអភិវឌ្ឍន៍រវាងតំបន់ជនជាតិភាគតិច ក៏ដូចជាតំបន់ជនបទចំពោះអភិវឌ្ឍរួមរបស់ប្រទេស។ កម្មវិធីជនជាតិភាគតិចបាននាំមកនូវការផ្លាស់ប្តូរយ៉ាងទូលំទូលាយនៅក្នុងហេដ្ឋារចនាសម្ព័ន្ធ រួមទាំងការដឹកជញ្ជូន អគ្គិសនី ផ្លូវថ្នល់ សាលារៀន ស្ថានីយសុខភាព និងជាពិសេសគោលនយោបាយវប្បធម៌ បានមានការផ្លាស់ប្តូរវិជ្ជមានយ៉ាងខ្លាំង»។

leftcenterrightdel
ផ្លូវជនបទមួយក្នុងខេត្ត Soc Trang (រូបថត៖ VOV)

លោក Y Vinh Tor អនុរដ្ឋមន្ត្រីក្រសួងជនជាតិនិងសាសនា បានមានប្រសាសន៍ថា “នៅក្នុងដំណាក់កាលទីពីរនៃកម្មវិធី យើងនឹងផ្តោតធនធានលើការអនុវត្តប្រកបដោយប្រសិទ្ធភាព ស៊ីជម្រៅ និងចីរភាព ដោយវិនិយោគលើការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដោយផ្តល់អាទិភាពដល់តំបន់ដែលមានស្ថានភាពសេដ្ឋកិច្ចសង្គមដ៏លំបាកជាពិសេស តំបន់ព្រំដែន និងកោះ”៕

បកប្រែដោយ Duy Hoan