ការផ្លាស់ប្តូរទាំងនេះនឹងដើរតួនាទីសំខាន់ក្នុងការកំណត់ទិសដៅអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាមក្នុងរយៈពេល ៥ ដល់ ១០ ឆ្នាំខាងមុខ។

leftcenterrightdel
រូបថតឧទាហរណ៍ (baochinhphu.vn)

អត្ថបទនេះបានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការធ្វើកំណែទម្រង់របស់រដ្ឋាភិបាលវៀតណាមក្នុងរយៈពេល ១២ ខែកន្លងមកនេះ។ ទាំងនេះគឺជាការផ្លាស់ប្តូររចនាសម្ព័ន្ធដ៏ទូលំទូលាយ ដែលបើកឱកាសសម្រាប់កំណើនជាក់ស្ដែង។ អត្ថបទនេះរាយបញ្ជីការផ្លាស់ប្តូរដែលត្រូវបានចាត់ទុកថា ជាការផ្លាស់ប្ដូរដើរតួនាទីសំខាន់ក្នុងដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាម។ អត្ថបទបង្ហាញថា សេដ្ឋកិច្ចវៀតណាមអាចអភិវឌ្ឍយ៉ាងខ្លាំងក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ក្រោមការដឹកនាំនៃក្បាលម៉ាស៊ីនដឹកនាំថ្មី។ ក្នុងបរិបទដែលកម្លាំងពលកម្មភាគច្រើនមានអាយុលើសពី ៣០ ឆ្នាំហើយអត្រាកំណើតស្ថិតនៅកម្រិតទាបបំផុត វៀតណាមនឹងមានរយៈពេលប្រហែល ១០ ឆ្នាំដើម្បីផ្លាស់ប្តូរ ប្រសិនបើចង់ក្លាយទៅជាសេដ្ឋកិច្ចអភិវឌ្ឍន៍៕

បកប្រែដោយ Thuy Anh