សំបុត្រឡានជាង ៤,២០០ សន្លឹក នឹងបានចែកជូននិស្សិត និងពលករក្នុងកម្មវិធី "នាំបុណ្យចូលឆ្នាំថ្មីមកផ្ទះ"
កប.អនឡាញ - នៅថ្ងៃទី ៣០ ខែធ្នូ មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ បានសហការជាមួយក្រុមហ៊ុនភេសជ្ជៈ Suntory PepsiCo Vietnam ប្រកាសកម្មវិធី "នាំបុណ្យចូលឆ្នាំថ្មីមកផ្ទះ" ដើម្បីផ្តល់កម្លាំងចិត្តដល់និស្សិត និងពលករក្រីក្រមានជីវភាពរស់នៅជួបការលំបាកដែលកំពុងសិក្សា និងធ្វើការនៅទីក្រុងហូជីមិញ និងខេត្ត Dong Nai អាចត្រឡប់មកផ្ទះវិញក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ២០២៦។
មុខសញ្ញាដែលទទួលបានការផ្តល់អាទិភាពគឺគ្រួសារដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយគ្រោះមហន្តរាយធម្មជាតិ គ្រួសារក្រីក្រ ឬ ជិតបន្ទាត់ភាពក្រីក្រ និងគ្រួសារដែលមិនបានទៅស្រុកកំណើតទទួលបុណ្យចូលឆ្នាំថ្មីលើសពី ៣ ឆ្នាំបន្តបន្ទាប់ទេ។
    |
 |
|
គណៈកម្មការរៀបចំប្រគល់សំបុត្រយន្ដហោះ និងឡាន ជូននិស្សិត និងពលករក្នុងកម្មវិធី "នាំបុណ្យចូលឆ្នាំថ្មីមកផ្ទះ" |
គណៈកម្មការរៀបចំនឹងប្រគល់សំបុត្រឡានជាង ៤,២០០ សន្លឹក ដែលនឹងចេញដំណើរចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៦ ពីទីក្រុងហូជីមិញ និងខេត្ដ Dong Nai ទៅកាន់ខេត្ត និងក្រុងនានាដូចជា ខេត្ត Dak Lak, Gia Lai, Quang Ngai, Da Nang, Hue, Quang Tri, Ha Tinh, Nghe An។
មុខសញ្ញាដែលមានតម្រូវការសូមមេត្តាចុះឈ្មោះនៅលើគេហទំព័រ៖ mangtetvenha.doanthanhnien.vn ឬ ចុះឈ្មោះដោយផ្ទាល់នៅការិយាល័យមជ្ឈមណ្ឌលជួយគាំទ្រយុវជន កម្មករ ទីក្រុងហូជីមិញ និងអាគារវប្បធម៌យុវជនខេត្ដ Ba Ria-Vung Tau មជ្ឈមណ្ឌលសកម្មភាពយុវជនខេត្ដ Binh Duong និងសម្ព័ន្ធយុវជនខេត្ត Dong Nai រហូតដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦៕
បកប្រែដោយ Pham Diep