ការដាក់ឱ្យដំណើរការសេវាកម្មនេះទៅក្នុងប្រតិបត្តិការធម្មតា នឹងអនុញ្ញាតឱ្យអ្នកដំណើរចូលប្រើអ៊ីនធឺណិតពេញមួយជើងហោះហើររបស់ពួកគេ ជាមួយនឹងមុខងារដូចជា ការផ្ញើសារ ការចែករំលែករូបថត ការចូលប្រើគេហទំព័រ និងការផ្ញើអ៊ីមែល។

leftcenterrightdel
អ្នកដំណើរអាចចូលប្រើអ៊ីនធឺណិតនៅលើយន្តហោះបាន (រូបថត៖ Vietnam Airlines)

គួរឲ្យបញ្ជាក់ថា ចាប់ពីខែសីហា ឆ្នាំ២០២៥ ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម បានសាកល្បងសេវាកម្មនេះលើផ្លូវហោះហើរអន្តរជាតិ និងផ្លូវហោះហើរក្នុងស្រុកមួយចំនួនដែលដំណើរការដោយយន្តហោះ Airbus A350។ មកទល់បច្ចុប្បន្ន អ្នកដំណើរជាង ៧០,០០០ នាក់ បានប្រើសេវាកម្មអ៊ីនធឺណិតក្នុងអំឡុងពេលហោះហើររបស់ពួកគេ។ អ្នកដំណើរបានវាយតម្លៃខ្ពស់ចំពោះគុណភាពនៃការតភ្ជាប់ ដោយកត់សម្គាល់ពីល្បឿនដែលមានស្ថេរភាព និងសមត្ថភាពក្នុងការបំពេញតម្រូវការទូទៅ ដូចជាការផ្ញើអ៊ីមែល ការចូលប្រើគេហទំព័រ និងការចែករំលែករូបថត៕

បកប្រែដោយ Huyen Trang