វិស័យហិរញ្ញវត្ថុ រួមចំណែកដល់កំណើនផលិតផលក្នុងស្រុកសរុបលើ ៨% ក្នុងឆ្នាំ ២០២៥
កប.អនឡាញ - នារសៀលថ្ងៃទី ៦ ខែមករា នៅទីក្រុងហាណូយ ក្រសួងហិរញ្ញវត្ថុវៀតណាម បានរៀបចំកិច្ចប្រជុំបូកសរុបវាយតម្លៃស្ថានភាពការងារហិរញ្ញវត្ថុ-ថវិកា វិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងឆ្នាំ ២០២៥ និងទិសដៅការងារឆ្នាំ ២០២៦ ដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ នៅទីតាំងចំនួន ៣៣ នៅក្នុងខេត្ត និងទីក្រុងក្រោមឱវាទមជ្ឈិម។
ថ្លែងក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ឲ្យដឹងថា ឆ្នាំ ២០២៥ ក្រោមការដឹកនាំរបស់បក្ស ការចូលរួមពីប្រព័ន្ធនយោបាយទាំងមូល និងការគាំទ្រពីប្រជាជន និងមិត្តភក្តិអន្តរជាតិ យើងសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។ ជាពិសេស ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចត្រូវបានរក្សា អតិផរណាត្រូវបានគ្រប់គ្រង ថាមពលគ្រប់គ្រាន់សម្រាប់ផលិតកម្មនិងការធ្វើអាជីវកម្ម និងការប្រើប្រាស់ ហើយទីផ្សារការងារបានបំពេញតម្រូវការៗល។ យើងបានគ្រប់គ្រងបំណុលសាធារណៈឱ្យនៅត្រឹម ៣៥ ដល់ ៣៦% ហើយឱនភាពថវិកាក៏ស្ថិតក្រោមការគ្រប់គ្រងផងដែរ។
ក្នុងបរិបទដែលអតិផរណាសកលកើនឡើងខ្ពស់ និងការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ច ប៉ុន្ដែកំណើនសេដ្ឋកិច្ចរបស់យើងនៅតែខ្ពស់ នេះគឺជាសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់របស់បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល ដែលក្នុងនោះ វិស័យហិរញ្ញវត្ថុបានចូលរួមចំណែកយ៉ាងសំខាន់។
    |
 |
|
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងក្នុងកិច្ចប្រជុំ |
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ឲ្យដឹងថា ក្រសួងហិរញ្ញវត្ថុបានផ្តល់យោបល់ជូនរដ្ឋាភិបាលអំពីសេណារីយ៉ូកំណើនសេដ្ឋកិច្ចសមស្រប ដែលរួមចំណែកដល់កំណើនផលិតផលក្នុងស្រុកសរុប ៨.០២% ក្នុងឆ្នាំ ២០២៥ និងផ្តល់យោបល់លើការចេញសេចក្តីសម្រេចចិត្ដជាយុទ្ធសាស្ត្រមួយចំនួនរបស់ការិយាល័យនយោបាយ រួមទាំងសេចក្តីសម្រេចចិត្ដស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជននិងរដ្ឋ ក៏ដូចជាការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម តំបន់ពាណិជ្ជកម្មសេរី តំបន់សេដ្ឋកិច្ចជាដើម។
ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏បានលើកឡើងពីចំណុចខ្វះខាតរបស់វិស័យហិរញ្ញវត្ថុដែលទាក់ទងនឹងការបែងចែកដើមទុនវិនិយោគសាធារណៈ ការអភិវឌ្ឍអង្គភាពអាជីវកម្ម ការសម្របសម្រួលគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចៗល។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បន្ថែមថា វិស័យហិរញ្ញវត្ថុត្រូវជាអ្នកត្រួសត្រាយផ្លូវក្នុងឌីជីថលូបនីយកម្ម ការធ្វើបរិវត្ដកម្មឌីជីថល ការកសាងទិន្នន័យ និងអភិបាលកិច្ចដែលផ្នែកលើទិន្នន័យ ហិរញ្ញវត្ថុជាតិត្រូវតែចីរភាព ការវិនិយោគត្រូវតែប្រសិទ្ធភាព និងត្រឹមត្រូវ...ព្រមទាំងធានាសន្តិសុខហិរញ្ញវត្ថុជាតិ បង្កើនការអភិវឌ្ឍអាជីវកម្មលក្ខណៈគ្រួសារ កសាងយន្តការនិងគោលនយោបាយដើម្បីអាជីវកម្មលក្ខណៈគ្រួសារក្លាយទៅជាសហគ្រាស ពន្លឿនការចំណាយដើមទុនវិនិយោគសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ រួមចំណែកយ៉ាងសំខាន់ដល់ប្រតិបត្តិការរបស់គំរូអាជ្ញាធរមូលដ្ឋានពីរកម្រិត អភិវឌ្ឍសេដ្ឋកិច្ចឯកជន និងបង្កើនប្រសិទ្ធភាពនៃសហគ្រាសរដ្ឋ...
បកប្រែដោយ Pham Diep