លោក Randeep Sarai បានបញ្ជាក់ថា បន្ទាប់ពីដំណើរទស្សនកិច្ចនេះ លោកនឹងចែករំលែកព័ត៌មាន និងជំរុញមូលដ្ឋាន និងដៃគូកាណាដា ដើម្បីស្រាវជ្រាវ ស្វែងយល់ និងអនុវត្តសកម្មភាពសហប្រតិបត្តិការជាមួយខេត្ត Lao Cai ក៏ដូចជាពង្រឹងសកម្មភាពការទូតប្រជាជនរវាងភាគីទាំងពីរ។

leftcenterrightdel
លោក Randeep Sarai រដ្ឋមន្ត្រីទទួលបន្ទុកអភិវឌ្ឍន៍អន្តរជាតិកាណាដា ជួបសំណេះសំណាលជាមួយអ្នកទទួលផលពីគម្រោង (រូបថត៖ baolaocai.vn)

បច្ចុប្បន្ននេះ កម្មវិធី និងគម្រោងចំនួនប្រាំមួយដែលផ្តល់ហិរញ្ញប្បទានដោយរដ្ឋាភិបាលកាណាដា កំពុងត្រូវបានអនុវត្តនៅក្នុងខេត្ត Lao Cai ដោយផ្តោតលើការបង្កើតការងារប្រកបដោយចីរភាព ជួយគាំទ្រសហគ្រាសធុនតូចនិងមធ្យម សមភាពយេនឌ័រ និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។

ក្នុងនោះ គម្រោង "បង្កើតការងារប្រកបដោយចីរភាព ដោយផ្តល់អាទិភាពលើយេនឌ័រសម្រាប់ខេត្តភ្នំភាគខាងជើងដែលរងផលប៉ះពាល់ដោយព្យុះទីហ្វុងយ៉ាហ្គី" ដែលផ្តល់ប្រាក់ជំនួយដោយរដ្ឋាភិបាលកាណាដា តាមរយៈអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) ត្រូវបានអនុវត្តក្នុងរយៈពេលប្រាំបួនខែនៅក្នុងឃុំ និងសង្កាត់ជាច្រើននៅក្នុងខេត្ត Lao Cai។

គម្រោងនេះ មានថវិកាសរុបចំនួន ១.០១ លានដុល្លារអាមេរិក ក្នុងគោលបំណងគាំទ្រដល់ធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសស្ត្រី និងជនជាតិភាគតិចដែលរងផលប៉ះពាល់ដោយព្យុះទីហ្វុងយ៉ាហ្គីនៅក្នុងខេត្ត៕

បកប្រែដោយ Thanh Cong