ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ បដិសេធការចោទប្រកាន់ទាំងអស់របស់តុលាការអាមេរិក
នាថ្ងៃទី ៥ ខែមករា (ម៉ោងនៅសហរដ្ឋអាមេរិក) នៅក្នុងសវនាការលើកដំបូងនៅតុលាការសហព័ន្ធ Manhattan ក្នុងទីក្រុង ញូវយ៉ក ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ បានប្រកាសពីភាពគ្មានទោសពៃរបស់លោក និងបានបញ្ជាក់ថា វត្តមានរបស់លោកនៅក្នុងតុលាការ គឺដោយសារតែត្រូវបានចាប់ពង្រត់។
លោក ម៉ាឌូរ៉ូ បានបញ្ជាក់ថា លោកមិនមានទោសទេ ហើយនៅតែជាប្រធានាធិបតីនៃប្រទេសវេណេស៊ុយអេឡា។ ភរិយារបស់លោក ម៉ាឌូរ៉ូ គឺលោកស្រី ស៊ីលៀ ហ្វ្ល ក៏បានប្រកាសថា ខ្លួនមិនមានទោសនោះដែរ។ ក្រៅពីនោះ លោក ម៉ាឌូរ៉ូ និងភរិយារបស់លោកបានស្នើសុំការចូលជួបកុងស៊ុលសម្រាប់កិច្ចការពារ។ សវនាការលើកដំបូងមានរយៈពេលប្រហែល ៣០ នាទី ហើយការធ្វើសវនាការបន្ទាប់ត្រូវបានគ្រោងធ្វើនៅថ្ងៃទី ១៧ ខែមីនា ខាងមុខ។
    |
 |
|
លោកម៉ាឌូរ៉ូនិងភរិយាត្រូវបញ្ចូនទៅតុលាការ Mahattan ក្នុងទីក្រុងញូវយ៉ក នាថ្ងៃទី ៥ ខែមករា |
នៅថ្ងៃដដែលនោះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំបន្ទាន់មួយ ស្តីពីបញ្ហាវេណេស៊ុយអេឡា។ អគ្គលេខាធិការលោក Antonio Guterres បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យចូលរួមក្នុងការសន្ទនាដ៏ទូលំទូលាយ ខណៈពេលដែលគោរពឯករាជ្យភាពនយោ បាយ និងអធិបតេយ្យភាពរបស់ប្រទេសទាំងអស់។ នៅក្នុងសម័យប្រជុំនោះ តំណាងប្រទេសវេណេស៊ុយអេឡាប្រចាំអង្គការសហប្រជាជាតិ បានអំពាវនាវ ឱ្យអង្គការសហប្រជាជាតិបំពេញកាតព្វកិច្ចរបស់ខ្លួនយ៉ាងពេញលេញ រួមទាំងសកម្មភាពស្របតាមធម្មនុញ្ញរបស់អង្គការនេះ។
នៅក្នុងសម័យប្រជុំនោះផងដែរ តំណាងមកពីប្រទេសរុស្ស៊ី ចិន និងកូឡុំប៊ី បានថ្កោលទោសប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកថា ខុសច្បាប់។ សមាជិកក្រុមប្រឹក្សាដែលនៅសល់បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។
នៅក្នុងការវិវឌ្ឍពាក់ព័ន្ធមួយ កាលពីម្សិលមិញ អនុប្រធានាធិបតី លោកស្រី Delcy Rodríguez បានស្បថចូលកាន់តំណែងជាប្រធានាធិបតីស្តីទីនៃប្រទេសវេណេស៊ុយអេឡា៕
តាម vovworld.vn