នៅក្នុងសេចក្តីប្រកាសមួយរបស់គណបក្សសង្គមនិយមរួបរួម នៃប្រទេសវេណេស៊ុយអេឡា លោក Diosdado Cabello រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា រដ្ឋាភិបាល និងអ្នកគាំទ្រនៅតែរួបរួមគ្នា ហើយបញ្ជាក់ថា សកម្មភាពខាងក្រៅគឺមានគោលបំណងបង្កអស្ថេរភាពក្នុងប្រទេសនេះ។

leftcenterrightdel
លោកស្រី Delcy Rodriguez អនុប្រធានាធិបតី និងជារដ្ឋមន្ត្រីក្រសួងប្រេងរ៉ែ (រូបថត៖ REUTERS/Leonardo Fernandez Viloria)

លោកស្រី Delcy Rodriguez អនុប្រធានាធិបតី និងជារដ្ឋមន្ត្រីក្រសួងប្រេងរ៉ែ បានឡើងកាន់តំណែងជាមេដឹកនាំបណ្តោះអាសន្ន ដោយមានការយល់ព្រមពីតុលាការកំពូល។ នៅថ្ងៃទី៤ ខែមករា លោកស្រី Delcy Rodriguez ប្រធានាធិបតីស្តីទី បានបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូង ខណៈដែលរដ្ឋសភាត្រូវបានរំពឹងថានឹងចាប់ផ្តើមប្រតិបត្តិការងារឡើងវិញនៅថ្ងៃទី៥ ខែមករា បន្ទាប់ពីថ្ងៃឈប់សម្រាក។

ទាក់ទងនឹងស្ថានភាពនៅក្នុងប្រទេសវេណេស៊ុយអេឡា សកម្មភាពប្រចាំថ្ងៃមួយចំនួននៅតែបន្ត ហើយប្រជាជនបានចាប់ផ្តើមចេញទៅទិញអាហារ៕

តាម vovworld.vn