leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីដឹកនាំការងារជួយសង្គ្រោះនិងជំនះពុះពារលើផលវិបាកនៃទឹកជំនន់ដែលកើតឡើងនៅសង្កាត់ Phan Dinh Phung ខេត្ត Thai Nguyen (រូបថត៖ vnanet.vn)

ជាពិសេស លោកនាយករដ្ឋមន្ត្រី ស្នើឱ្យចាត់វិធានការបន្ទាន់ ដើម្បីការពារ ទប់ទល់នឹងគ្រោះទឹកជំនន់ តាមកម្រិតប្រកាសអាសន្ន ដោយផ្តោតលើការពិនិត្យឡើងវិញនូវតំបន់ដែលត្រូវជន់លិចជ្រៅ តំបន់ដែលប្រឈមនឹងហានិភ័យនៃការរអិលបាក់ដី និងទឹកជំនន់ ដើម្បីម្ចាស់ការផ្លាស់ទីនិងជម្លៀសប្រជាពលរដ្ឋ (ជាពិសេសមនុស្សចាស់ កុមារ និងក្រុមងាយរងគ្រោះ) ចេញពីតំបន់គ្រោះថ្នាក់ ធានាសុវត្ថិភាពអាយុជីវិតប្រជាពលរដ្ឋជាអាទិភាពចម្បងនិងសំខាន់បំផុត។

លោកនាយករដ្ឋមន្ត្រីបានសម្រេចផ្តល់ជំនួយបន្ទាន់ចំនួន ១៤០ ពាន់លានដុង (ជាង ៥.៣ លានដុល្លារអាមេរិក) ពីទុនបម្រុងថវិកាមជ្ឈិមក្នុងឆ្នាំ ២០២៥ ដល់ខេត្ត Thai Nguyen, Cao Bang, Lang Son និង Bac Ninh ដើម្បីផ្តល់ជំនួយដល់ប្រជាជនឲ្យទាន់ពេលវេលា និងជំនះពុះពារលើផលវិបាកដោយទឹកជំនន់៕

តាម vovworld.vn