បន្តដំណើរទស្សនកិច្ច និងធ្វើការនៅវៀតណាម នារសៀលម្សិលមិញ (ថ្ងៃទី៤ ខែតុលា) លោក Esteban Lazo Hernández ប្រធានរដ្ឋសភាគុយបា បានទៅទស្សនា និងធ្វើការនៅក្រុមហ៊ុន Nestlé Bong Sen និងតំបន់ឧស្សាហកម្ម Thang Long II (ឃុំ Nguyen Van Linh ខេត្ត Hung Yen)។

leftcenterrightdel
លោក Esteban Lazo Hernandez ប្រធានរដ្ឋសភាគុយបា និងគណៈប្រតិភូបានទៅទស្សនារោងចក្រ Nestlé Bong Sen (តំបន់ឧស្សាហកម្ម Thang Long II) (រូបថត៖ /VNA)

ក្នុងការផ្លាស់ប្តូរជាមួយតំណាងអង្គភាពនានា ប្រធានរដ្ឋសភាគុយបាបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍ទំនើបរបស់ក្រុមហ៊ុន Nestlé Bong Sen ក៏ដូចជាការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងតំបន់ឧស្សាហកម្ម Thang Long II។ លោក Esteban Lazo Hernández បានឲ្យដឹងថា ទោះបីជាមានការលំបាកដែលបណ្តាលមកពីគោលនយោបាយដាក់ទណ្ឌកម្មហ៊ុមព័ទ្ធក៏ដោយ ក៏ក្នុងពេលខាងមុខ គុយបានឹងពង្រីកតំបន់ឧស្សាហកម្មជាច្រើន ពង្រីកកិច្ចសហប្រតិបត្តិការ និងជំរុញការទាក់ទាញវិនិយោគបរទេស ជាមួយនឹងយន្តការ និងគោលនយោបាយលើកទឹកចិត្តជាក់លាក់។ ប្រធានរដ្ឋសភាគុយបាបានសម្តែងនូវបំណង និងរំពឹងថា អង្គភាពអាជីវកម្មជាច្រើន រួមទាំងក្រុមហ៊ុន Sumitomo (វិនិយោគិនតំបន់ឧស្សាហកម្ម Thang Long នៅវៀតណាម) នឹងមកទស្សនា និងស្វែងយល់អំពីបរិយាកាសវិនិយោគ ហើយឆ្ពោះទៅរកការវិនិយោគ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតំបន់ឧស្សាហកម្មនៅគុយបា។

តំបន់ឧស្សាហកម្ម Thang Long II (នៅ Hung Yen) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៦ ដែលមានផ្ទៃដីសរុប ៥២៧ ហិកតា។ បច្ចុប្បន្ន តំបន់ឧស្សាហកម្មមានអ្នកវិនិយោគ ៨២/៩០ មកពីប្រទេសជប៉ុន ក្រៅពីនេះ នៅមានក្រុមហ៊ុនមួយចំនួនមកពីវៀតណាម កូរ៉េខាងត្បូង ស្វីស... ជាមួយទុនវិនិយោគសរុប ៣.២ ពាន់លានដុល្លារអាមេរិក បង្កើតការងារដល់កម្មករ ២៧.០០០ នាក់ រួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុក៕

បកប្រែដោយ Duy Hoan