នាព្រឹកថ្ងៃទី៦ ខែតុលា នៅទីក្រុងហាណូយ សហព័ន្ធ មេធាវីវៀតណាមបានរៀបចំសន្និសីទសារព័ត៌មានដើម្បីប្រកាសព័ត៌មានអំពីសន្និសីទប្រចាំឆ្នាំលើកទី៣៨ នៃសមាគមមេធាវីអាស៊ី-ប៉ាស៊ីហ្វិក (LAWASIA 2025) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ។ នេះគឺជាព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់មួយសម្រាប់សហគមន៍អ្នកច្បាប់។

leftcenterrightdel
ទិដ្ឋភាពសន្និសីទសារព័ត៌មាន (រូបថត៖ daidoanket.vn)

សន្និសីទប្រចាំឆ្នាំ LAWASIA លើកទី៣៨ រំពឹងថានឹងមានការចូលរួមពីប្រតិភូក្នុងស្រុក និងអន្តរជាតិប្រមាណ ៥០០នាក់។ ដោយប្រធានបទ “ការតភ្ជាប់ – ការចែករំលែក – ការអភិវឌ្ឍន៍ច្បាប់ប្រកបដោយនិរន្តរភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក” សន្និសីទនេះនឹងផ្តោតលើការពិភាក្សាអំពីបញ្ហាច្បាប់បន្ទាន់នាពេលបច្ចុប្បន្ននេះ ដូចជា៖ កិច្ចសហប្រតិបត្តិការផ្នែកច្បាប់ក្នុងតំបន់ក្នុងបរិបទសកលភាវូបនីយកម្ម; នីតិរដ្ឋ និងកំណែទម្រង់ប្រព័ន្ធតុលាការ; មជ្ឈត្តកម្មអន្តរជាតិ និងដំណោះស្រាយជម្លោះ; សិទ្ធិមនុស្ស សិទ្ធិឌីជីថល និងច្បាប់បច្ចេកវិទ្យា; តួនាទីរបស់មេធាវីក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងអំឡុងពេលនៃសន្និសីទនេះ គេរំពឹងថានឹងមានវគ្គប្រធានបទចំនួន ៣៤ នៅក្នុងវិស័យជាច្រើនដែលបានពិភាក្សាដូចជា៖ ឧក្រិដ្ឋកម្ម។ ទំនាក់ទំនង បច្ចេកវិទ្យា និងសុវត្ថិភាពទិន្នន័យ; ច្បាប់បរិស្ថាន; រដ្ឋធម្មនុញ្ញ; ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតអន្តរជាតិ; ពង្រឹងមូលដ្ឋានសន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍនៅតំបន់សមុទ្រខាងកើត ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ...

បកប្រែដោយ​ Thanh Cong