កងទ័ពការពារព្រំដែនខេត្ត Quang Ninh ឆ្លើយតបយ៉ាងសកម្មចំពោះព្យុះលេខ ១១ ពីដើមពីចម្ងាយ
កប.អនឡាញ - គណៈបញ្ជាកងទ័ពការពារព្រំដែនខេត្ត Quang Ninh ភាគខាងជើងវៀតណាមកំពុងប្រមូលផ្តុំកម្លាំង និងមធ្យោបាយជាអតិបរមា ប្រកៀកស្មាជាមួយអាជ្ញាធរ និងប្រជាជន ដើម្បីឆ្លើយតបនឹងព្យុះលេខ ១១ (Matmo)។
ប្រឈមមុខនឹងការវិវឌ្ឍដ៏ស្មុគស្មាញនៃព្យុះលេខ ១១ កងទ័ពការពារព្រំដែនខេត្ត Quang Ninh បានចេញផែនការដាក់ពង្រាយវិធានការព្រមៗគ្នា ឆ្លើយតបស្របគ្នាតាមពាក្យស្លោក “ម្ចាស់ការពីដើមពីចម្ងាយ តាំងចិត្តមិនឲ្យអសកម្ម ឬភ្ញាក់ផ្អើល” កាត់បន្ថយការខូចខាតដល់អាយុជីវិត និងទ្រព្យសម្បត្តិ។
    |
 |
កងទ័ពការពារព្រំដែនខេត្ត Quang Ninh ចលនាប្រជាជន ជម្លៀស និងឆ្លើយតបនឹងព្យុះលេខ ១១ |
កងទ័ពការពារព្រំដែនតាមខ្សែព្រំដែនគោក (Hoanh Mo, Quang Duc, Po Hen, Bac Son, Hai Hoa, ច្រកទ្វារព្រំដែនអន្តរជាតិ Mong Cai) សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋានដើម្បីពិនិត្យតំបន់ងាយរងគ្រោះ រៀបចំសេណារីយ៉ូជម្លៀសប្រជាជននៅតំបន់ដែលមានហានិភ័យខ្ពស់; រៀបចំប៉ុស្តិ៍ត្រួតពិនិត្យនៅផ្លូវលិចទឹក តំបន់បាក់ដី និងតំបន់លិចទឹកជ្រៅ មិនឱ្យមនុស្ស និងយានជំនិះឆ្លងកាត់តំបន់គ្រោះថ្នាក់។
អង្គភាពកងទ័ពការពារព្រំដែនក៏ម្ចាស់ការរៀបចំកន្លែងស្នាក់នៅប្រមូលផ្តុំ ធានាសម្បៀងអាហារ និងសម្ភារៈចាំបាច់សម្រាប់ទទួលប្រជាជននៅក្នុងតំបន់ជម្លៀស៕
បកប្រែដោយ Huyen Trang