លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមអញ្ជើញចូលរួម និងដឹកនាំមហាសន្និបាតលើកទី ៨ នៃគណៈកម្មាធិការបក្សនគរបាលមជ្ឈិម
កប.អនឡាញ - នាព្រឹកថ្ងៃទី ៤ ខែតុលា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅសម័យប្រជុំផ្លូវការនៃមហាសន្និបាតលើកទី ៨ នៃគណៈកម្មាធិការបក្សនគរបាលមជ្ឈិម អាណត្តិ ២០២៥-២០៣០។
លោក To Lam អគ្គលេខាបក្ស លោក Luong Cuong ប្រធានរដ្ឋ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី លោក Tran Thanh Man ប្រធានរដ្ឋសភា លោក Tran Cam Tu លេខាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន និងប្រតិភូចំនួន ៣៥០ នាក់ តំណាងឲ្យបក្ខជនជាង ៦៧,០០០ នាក់នៃគណៈកម្មាធិការបក្សនគរបាលមជ្ឈិមទាំងមូលបានចូលរួម។
    |
 |
លោក To Lam អគ្គលេខាបក្ស មានប្រសាសន៍នៅក្នុងមហាសន្និបាត (រូបថត៖ vnanet.vn) |
ក្នុងអាណត្តិឆ្នាំ ២០២០-២០២៥ កម្លាំងនគរបាលប្រជាជនបានសម្រេចដោយជោគជ័យនូវគោលដៅ និងភារកិច្ចដែលបានដាក់ចេញ ដូចជារក្សាសន្តិសុខជាតិ ធានាសណ្តាប់ធ្នាប់សង្គម កសាងបក្ស កសាងកម្លាំងនគរបាលប្រជាជន សម្រេចបានលទ្ធផលសំខាន់ៗជាច្រើន និងមាន “ចំណុចភ្លឺ” ជាច្រើនគួរឲ្យកត់សម្គាល់។ គណៈកម្មាធិការបក្សនគរបាលមជ្ឈិមបានដឹកនាំ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់ដំណោះស្រាយ ដើម្បីកសាងកម្លាំងនគរបាលប្រជាជនបដិវត្តន៍ រៀបរយ ចំណាន និងទំនើប។ល។
មានប្រសាសន៍ក្នុងអង្គសន្និបាត លោក To Lam អគ្គលេខាបក្ស បានស្នើថា៖ “ពង្រឹងសក្តានុពលលើគ្រប់វិស័យក្នុងការធានាសន្តិសុខ និងសណ្តាប់ធ្នាប់ ពង្រីកកម្លាំងនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាពិសេស បញ្ញាសិប្បនិម្មិតកង់ទិច បច្ចេកវិទ្យាយុទ្ធសាស្ត្រក្នុងការការពារសន្តិសុខជាតិ។ ទន្ទឹមនឹងនេះ គប្បីយកចិត្តទុកដាក់លើការកសាង និងលើកកម្ពស់តួនាទីរបស់នគរបាលឃុំ ជាកងកម្លាំងដែលចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់នៅថ្នាក់មូលដ្ឋាន។ ជំរុញកិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិលើបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់ពង្រឹងទំនុកចិត្តនយោបាយជាមួយដៃគូ កាត់បន្ថយការប៉ុនប៉ង់បំផ្លិចបំផ្លាញ បុព្វហេតុកសាង និងការពារមាតុភូមិពីខាងក្រៅ ពង្រីកបរិយាកាសអភិវឌ្ឍន៍របស់ប្រទេសជាតិ។ ឆ្លៀតយកធនធានពីខាងក្រៅជាអតិបរមាក្នុងការអភិវឌ្ឍ បង្កើនការរួមចំណែករបស់វៀតណាមដល់សន្តិភាព និងសន្តិសុខក្នុងតំបន់ និងនៅលើពិភពលោក។ សហការយ៉ាងជិតស្និទ្ធជាមួយកងទ័ព បណ្តាក្រសួង ផ្នែក និងមូលដ្ឋាន ដើម្បីកសាងខឿនសន្តិសុខប្រជាជន”៕
បកប្រែដោយ Thanh Cong