ប្រធានរដ្ឋសភាគុយបា អញ្ជើញទស្សនាសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម
កប.អនឡាញ - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងធ្វើជាសហអធិបតីនៃសម័យប្រជុំលើកទី ២ នៃគណៈកម្មាធិការសហប្រតិបត្តិការអន្តរសភាវៀតណាម - គុយបា នាព្រឹកថ្ងៃទី ៥ តុលា លោក Esteban Lazo Hernández ប្រធានរដ្ឋសភាគុយបា និងគណៈប្រតិភូគុយបា បានអញ្ជើញទៅទស្សនាសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម។