ក្នុងសុន្ទរកថាបិទសន្និបាតមជ្ឈិមលើកទី ១៣ លោកអគ្គលេខាបក្ស To Lam បានសង្កត់ធ្ងន់ថា សន្និបាតមជ្ឈិមលើកទី ១៣ បានសម្រេចយ៉ាងពេញលេញនូវខ្លឹមសារ និងរបៀបវារៈដែលបានដាក់ចេញ ហើយទទួលបានលទ្ធផលសំខាន់ៗចំនួន ៤ រួមមាន៖ ទី១ គណៈកម្មាធិការមជ្ឈិមបានអនុម័តលើឯកសារដាក់ជូនមហាសន្និបាតបក្សលើកទី ១៤; ឯកភាពលើការឧទ្ទេសនាមកម្មាភិបាលសម្រាប់គណៈកម្មាធិការមជ្ឈិម និងគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិមនីតិកាលទី ១៤; ផ្តល់យោបល់លើពេល វេលា ខ្លឹមសារ របៀបវារៈ បទប្បញ្ញត្តិការងារ និងបទបញ្ជាបោះឆ្នោតនៃមហាសន្និបាតលើកទី១៤។

leftcenterrightdel
ទិដ្ឋភាពនៅសន្និបាត (រូបថត៖ VOV)

ទី២ អនុម័តលើសេចក្តីសន្និដ្ឋានអំពីរបាយការណ៍អនុវត្តន៍ផែនការសេដ្ឋកិច្ចសង្គមឆ្នាំ២០២៥; ប្ដេជ្ញាចិត្តសម្រេចគោលដៅដែលនៅសល់នៃផែនការ ៥ ឆ្នាំ ២០២១-២០២៥; ត្រៀមរៀបចំមូលដ្ឋានគ្រឹះសម្រាប់ផែនការសេដ្ឋកិច្ចសង្គមឆ្នាំ ២០២៦ និងផែនការហិរញ្ញវត្ថុ-ថវិកាដំណាក់កាល ២០២៦-២០៣០។ ទីបី កំណត់យ៉ាងច្បាស់នូវចំណុចកកស្ទះផ្នែកស្ថាប័ន ដែលចាំបាច់ត្រូវដោះស្រាយ ក្រោមសមត្ថកិច្ចរបស់មជ្ឈិម; ឯកភាពលើយន្តការសម្រាប់ការតាមដាន-ត្រួតពិនិត្យ-វាយតម្លៃតាមកាលកំណត់ ប្រកាសជាសាធារណៈនូវទំនួលខុសត្រូវរបស់ថ្នាក់ដឹកនាំ លើកទឹកចិត្តអ្នកដែលហ៊ានគិត និងហ៊ានធ្វើដើម្បីផលប្រយោជន៍រួម។ ទី៤ ឯកភាពលើទិសដៅសំខាន់ៗ និងវិធីសាស្រ្តរៀបចំការអនុវត្តសេចក្តីសន្និដ្ឋាននៃសន្និបាតមជ្ឈិមលើកទី១៣ និងសេចក្ដីសន្និដ្ឋានរបស់ការិយាល័យនយោបាយនាពេលកន្លងមកផងដែរ។

លោកអគ្គលេខាបក្ស To Lam បានសង្កត់ធ្ងន់ថា កម្រិតជីវភាព និងការជឿទុកចិត្តរបស់ប្រជាជន គឺជារង្វាស់ដ៏ធំបំផុតសម្រាប់សកម្មភាពទាំងអស់ ដូច្នេះលទ្ធផលនៃសន្និបាតមជ្ឈិមលើកទី ១៣ ត្រូវតែបំពេញតាមរង្វាស់នោះ។ “យើងបានសម្រេចរួចរាល់របៀបវារៈនៃសន្និបាតលើកទី ១៣ ដោយស្មារតីថ្មី ជំនឿជាក់ថ្មី និងទំនួលខុសត្រូវថ្មី។ ភាពងាយស្រួលធំៗកំពុងបើកចេញ៖ លទ្ធផលឆ្នាំ ២០២៥ គឺវិជ្ជមាន គំរូអាជ្ញាធរ ២ កម្រិតដំណើរការយ៉ាងរលូន លំហអភិវឌ្ឍន៍បន្ទាប់ពីការរៀបចំឡើងវិញ កំពុងបំពេញឲ្យគ្នាទៅវិញទៅមក សេចក្ដីសម្រេចចិត្តយុទ្ធសាស្ត្រទាំង៧ របស់ការិយាល័យនយោបាយកំពុងត្រួសត្រាយផ្លូវ។ ទន្ទឹមនឹងនោះ បញ្ហាប្រឈមក៏មិនតូចតាចនោះឡើយ៖ ការប្រកួតប្រជែងយុទ្ធសាស្ត្រ ការផ្លាស់ប្តូរគោលនយោបាយអន្តរជាតិ ការប្រែប្រួលអាកាសធាតុ និងតម្រូវការផ្លាស់ប្តូរឌីជីថលនិងបៃតង។ ឫទ្ធានុភាព ភាពវៃឆ្លាត និងសេចក្តីប្រាថ្នា នឹងជួយយើងឱ្យជម្នះពុះពារលើបញ្ហាប្រឈម ចាប់យកឱកាស ដើម្បីឱ្យប្រទេសជាតិអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ”៕

តាម vovworld.vn