ព្រះមហាក្សត្រ និងព្រះមហាក្សត្រីប៊ូតាន យាងមកដល់ទីក្រុងហាណូយ ចាប់ផ្តើមយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម
កប.អនឡាញ - វៀតណាម និងប៊ូតានមានសក្ដានុពលលើវិស័យទេសចរណ៍ ជាពិសេសទេសចរណ៍ព្រះពុទ្ធសាសនា និងទេសចណ៍ខាងវិញ្ញាណ។
នារសៀលថ្ងៃទី១៨ ខែសីហា ព្រះមហាក្សត្រប៊ូតាន Jigme Khesar Namgyel Wangchuck និងព្រះមហាក្សត្រី Jetsun Pema Wangchuck បានយាងមកដល់ទីក្រុងហាណូយ ចាប់ផ្តើមយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២២ ខែសីហា តបតាមការអញ្ជើញរបស់ប្រធានរដ្ឋ Luong Cuong និងភរិយា។
    |
 |
លោក Dao Ngoc Dung រដ្ឋមន្ត្រីក្រសួងជនជាតិ និងសាសនា ទទួលស្វាគមន៍ព្រះមហាក្សត្រ Bhutan Jigme Khesar Namgyel Wangchuck និងព្រះមហាក្សត្រីនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai (រូបថត៖ VNA) |
ទទួលស្វាគមន៍គណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai មាន៖ លោក Dao Ngoc Dung រដ្ឋមន្ត្រីក្រសួងជនជាតិ និងសាសនា; លោក Nguyen Manh Cuong អនុរដ្ឋមន្ត្រីក្រសួងការបរទេស និងតំណាងការិយាល័យប្រធានរដ្ឋ និងតំណាងអង្គភាពពាក់ព័ន្ធនៃក្រសួងការបរទេស។
វៀតណាមនិងប៊ូតានបានបង្កើតទំនាក់ទំនងការទូតនាថ្ងៃទី ១៩ ខែមករា ឆ្នាំ២០១២។ ប្រទេសទាំងពីរមានទំនាក់ទំនងមិត្តភាពដ៏ល្អ។ មេដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរតែងតែផ្លាស់ប្តូរសារទូរលេខក្នុងឱកាសនៃព្រឹត្តិការណ៍នានា។ ប្រទេសទាំងពីរមានសក្ដានុពលលើវិស័យទេសចរណ៍ ជាពិសេសទេសចរណ៍ព្រះពុទ្ធសាសនា និងទេសចរណ៍ខាងវិញ្ញាណ។ ប្រទេសទាំងពីរក៏មានគោលបំណងសហប្រតិបត្តិការលើវិស័យសាសនា ជាពិសេសព្រះពុទ្ធសាសនា ការអប់រំ និងការផ្លាស់ប្តូរធនធានមនុស្ស។ ប៊ូតានយកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងការផ្លាស់ប្តូរគណៈប្រតិភូសិក្សា និងវប្បធម៌ ព្រមទាំងជំរុញការផ្លាស់ប្តូរប្រជាជននិងប្រជាជននៅវេទិកាតំបន់ និងអន្តរជាតិ។ ប្រទេសទាំងពីរតែងតែសម្របសម្រួលគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី៕
បកប្រែដោយ Duy Hoan