នៅក្នុងជំនួប លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យខេត្តលើកឡើងបញ្ហា និងបុព្វហេតុ ដើម្បីដកបទពិសោធន៍ក្នុងការគ្រប់គ្រង និងដឹកនាំ ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច និងការអភិវឌ្ឍ យកចិត្តទុកដាក់ចំពោះជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់ប្រជាពលរដ្ឋ និងធានាឱ្យបាននូវកំណើនសេដ្ឋកិច្ចរបស់ប្រទេសពី៨.៣ ទៅ ៨.៥%។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ជាអធិបតីក្នុងជំនួបធ្វើការជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Quang Tri (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រីបានបង្ហាញថា ខេត្ត Quang Tri មាន "ពន្លឺថ្ងៃ និងខ្យល់" ដែលជាលក្ខខណ្ឌដ៏អាក្រក់ពីរកាលពីអតីតកាល ប៉ុន្តែក៏ជាគុណសម្បត្តិមួយនាពេលបច្ចុប្បន្ននេះ ដោយសារតែមានបច្ចេកវិទ្យាដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញ។ គុណសម្បត្តិនៃតំបន់នេះគឺជាចំណុចតូចចង្អៀតបំផុតនៃប្រទេសសម្រាប់ការតភ្ជាប់អន្តរជាតិ។ មធ្យោបាយធ្វើដំណើរទាំងអស់ត្រូវឆ្លងកាត់ខេត្ត៖ មានព្រលានយន្តហោះ កំពង់ផែសមុទ្រ ផ្លូវរថភ្លើង ផ្លូវជាតិ ផ្លូវហូជីមិញ ផ្លូវល្បឿនលឿន និងប្រព័ន្ធផ្លូវទឹក។

ដើម្បីធ្វើដូច្នេះបាន ជាដំបូង គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Quang Tri ត្រូវកសាងផែនការ ដើម្បីអភិវឌ្ឍ ប្រមូលផ្តុំធនធាន អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាយុទ្ធសាស្ត្រលើវិស័យថាមពល គមនាគមន៍ សុខាភិបាល វប្បធម៌ សង្គម និងកីឡា ដូច្នេះហើយទើបអភិវឌ្ឍលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ក្នុងឱកាសរំលឹកខួបលើកទី៧៨ នៃទិវាយុទ្ធជនពិការ និងយុទ្ធជនពលី (ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៤៧ / ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥) លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា ខេត្តនឹងថែរក្សា និងជួសជុលទីបញ្ចុះសពយុទ្ធជនពលីក្នុងខេត្តឲ្យមានភាព "ភ្លឺស្វាង បៃតង ស្អាត និងស្រស់បំព្រង" ឆ្លើយតបនឹងតម្រូវការទស្សនា និងគោរពវិញ្ញាណក្ខន្ធរបស់ប្រជាពលរដ្ឋទូទាំងប្រទេស សក្តិសមនឹងការពលីជីវិតរបស់វីរជនពលីទាំងឡាយ៕

បកប្រែដោយ Huyen Trang