ពិធីប្រគល់រង្វាន់យុវជនវ័យក្មេងឆ្នើមវៀតណាមឆ្នាំ ២០២៤ សំដៅលើកតម្កើងគំរូឆ្នើម ផ្សព្វផ្សាយតម្លៃវិជ្ជមាន និងបំផុសគំនិត និងប្រាថ្នាលះបង់របស់យុវជនវៀតណាម។

ថ្លែងមតិក្នុងពិធីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ ដែលបានខិតខំប្រឹងប្រែងឥតឈប់ឈរ អនុវត្ដគោលនយោបាយរបស់បក្ស និងរដ្ឋលើការអភិវឌ្ឍន៍យុវជន និងបំបន់​ទេពកោសល្យវ័យក្មេង និងបណ្តុះបណ្តាលធនធានមនុស្សមានគុណភាពខ្ពស់សម្រាប់ប្រទេសជាតិ។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងក្នុងពិធី

ក្នុងនោះរង្វាន់យុវជនវ័យក្មេងឆ្នើមវៀតណាម គឺជាគំនិតផ្តួចផ្តើមមួយដែលមានអត្ថន័យពិសេស និងជារង្វាន់ដ៏ថ្លៃថ្លារបស់មជ្ឈិមសម្ព័ន្ធយុវជន  ដើម្បីផ្តល់​កិត្តិយសដល់យុវជនវ័យក្មេងឆ្នើមដែលមានស្នាដៃល្អក្នុងការកសាង និងការពារមាតុភូមិ។

តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានកោតសរសើរ និងអបអរសាទរចំពោះយុវជនវ័យក្មេងឆ្នើមដែលបានទទួលរង្វាន់ក្នុងពិធី និងយុវជនវៀតណាមទាំងអស់ដែលបានខិតខំទាំងយប់ទាំងថ្ងៃ ពុះពារការលំបាក រួមជាមួយជនរួមជាតិ និងយុទ្ធជននៅទូទាំងប្រទេសលើកកម្ពស់ស្មារតីទទួលខុសត្រូវខ្ពស់ ប្តេជ្ញាចិត្ត រួមចំណែកក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ដើម្បីសុភមង្គល វិបុលភាព និងជីវភាពរស់នៅសុខសាន្តរបស់ប្រជាជន។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យយុវជនវ័យក្មេងឆ្នើមវៀតណាមនិយាយដោយឡែក និងយុវជនវៀតណាមនិយាយរួម បន្តលើកកម្ពស់ស្មារតីឈានទៅមុខ ច្នៃប្រឌិត  ប្តេជ្ញាចិត្ត  លះបង់គ្រប់យ៉ាង   ហ៊ានគិត ហ៊ានធ្វើ ខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីសម្រេចបាននូវសេចក្តីប្រាថ្នា ក្តីសុបិនរបស់ខ្លួន។ 

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងថ្នាក់ដឹកនាំមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ ប្រគល់រង្វាន់យុវជនវ័យក្មេងឆ្នើមវៀតណាម

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ និងសហភាពសហព័ន្ធយុវជនវៀតណាមបន្ដបំផុសចលនាប្រឡងប្រណាំង ជាក់ស្តែង និងមានប្រសិទ្ធភាព   រៀបចំកម្មវិធី ផែនការ ភារកិច្ច និងដំណោះស្រាយជាក់លាក់ ដើម្បីលើកកំពស់តួនាទី ការរួមចំណែក និងការលះបង់របស់យុវជនលើគ្រប់វិស័យ៕

បកប្រែដោយ Pham Diep