ក្នុងឱកាសនេះ លោក Tran Phuoc Anh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសិង្ហបុរី បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានអំពីសារៈសំខាន់នៃដំណើរទស្សនកិច្ច ក៏ដូចជាជំហានដែលវៀតណាម និងសិង្ហបុរីកំពុងជំរុញ ដើម្បីសម្រេចបាននូវសក្ដានុពលនៃកិច្ចសហប្រតិបត្តិការក្នុងខ្លឹមសារនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលភាគីទាំងពីរទើបតែបានតម្លើងក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស To Lam នៅសិង្ហបុរី។
អ្នកយកព័ត៌មាន៖ លោកឯកអគ្គរដ្ឋទូតវាយតម្លៃពីអត្ថន័យនៃដំណើរទស្សនកិច្ចរបស់លោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរីនៅវៀតណាមយ៉ាងដូចម្តេច?
លោកឯកអគ្គរដ្ឋទូត Tran Phuoc Anh៖ លោកនាយករដ្ឋមន្ត្រី Lawrence Wong បានចូលកាន់តំណែងនៅខែឧសភា ឆ្នាំ២០២៤ ហើយតាមប្រពៃណី នៅពេលដែលថ្នាក់ដឹកនាំបណ្តាប្រទេសអាស៊ាន ចូលកាន់តំណែង ពួកគេនឹងទៅជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំនៃប្រទេសអាស៊ានដទៃទៀត។ ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Lawrence Wong ទៅកាន់ប្រទេសវៀតណាមលើកនេះ ក៏មានអត្ថន័យដូច្នេះដែរ។
    |
 |
លោកឯកអគ្គរដ្ឋទូត Tran Phuoc Anh បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី ទៅកាន់ប្រទេសវៀតណាមមានអត្ថន័យជាច្រើន (រូបថតឧទាហរណ៍៖ vnanet.vn) |
ទោះយ៉ាងណាក៏ដោយ ខ្ញុំគិតថាពេលវេលានៃដំណើរទស្សនកិច្ចនេះ ក៏មានអត្ថន័យផ្សេងទៀត។ ទីមួយ ដំណើរទស្សនកិច្ចបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់សិង្ហបុរីចំពោះកិច្ចសហប្រតិបត្តិការជាមួយវៀតណាម។ ក្នុងបរិបទស្ថានភាពពិភពលោក និងតំបន់បច្ចុប្បន្នមានការប្រែប្រួលយ៉ាងឆាប់រហ័ស និងជ្រាលជ្រៅ ការពង្រឹងទំនាក់ទំនងរវាងថ្នាក់ដឹកនាំនៃប្រទេសនានា ជាពិសេសថ្នាក់ដឹកនាំសិង្ហបុរី និងវៀតណាម មានអត្ថន័យ និងតួនាទីសំខាន់ណាស់។
ទីពីរ ដំណើរទស្សនកិច្ចក៏ជាព្រឹត្តិការណ៍ដ៏សំខាន់ ព្រោះឆ្នាំ២០២៥ ជាឆ្នាំពិសេសក្នុងទំនាក់ទំនងរវាងវៀតណាម និងសិង្ហបុរី។ ក្រៅពីការដែលប្រទេសទាំងពីរនាពេលថ្មីៗនេះបានប្រកាសអំពីការតម្លើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ឆ្នាំនេះ សិង្ហបុរីប្រារព្ធទិវាបុណ្យឯករាជ្យជាតិលើកទី ៦០ ហើយវៀតណាមប្រារព្ធទិវាបុណ្យឯករាជ្យជាតិលើកទី ៨០។ ក្រៅពីនោះ នៅមានព្រឹត្តិការណ៍សំខាន់ៗជាច្រើនទៀតក្នុងការអភិវឌ្ឍន៍របស់ប្រទេសទាំងពីរ។
អត្ថន័យមួយទៀតគឺថា ដំណើរទស្សនកិច្ចនេះបានធ្វើឡើងត្រឹមតែមួយសប្តាហ៍បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស To Lam ទៅកាន់ប្រទេសសិង្ហបុរី ខ្ញុំគិតថានេះក៏ជាជំហានមួយដើម្បីអនុវត្តការយល់ដឹងរួម និងកិច្ចព្រមព្រៀងដែលថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសទាំងពីរសម្រេចបានក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស To Lam។
អ្នកយកព័ត៌មាន៖ យោងតាមលោកឯកអគ្គរដ្ឋទូត តើសិង្ហបុរីរំពឹងអ្វីខ្លះពីកិច្ចសហប្រតិបត្តិការជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពជាមួយវៀតណាម?
លោកឯកអគ្គរដ្ឋទូត Tran Phuoc Anh៖ ខ្ញុំគិតថា មានវិស័យសហប្រតិបត្តិការជាច្រើនដែលសិង្ហបុរីចង់ជំរុញជាមួយវៀតណាម។ ជាឧទាហរណ៍ សន្តិសុខស្បៀង និងសន្តិសុខថាមពល។ សិង្ហបុរីមានផ្ទៃដីតូច និងធនធានធម្មជាតិមានកម្រិត ខណៈដែលវៀតណាមមានទីផ្សារធំ និងធនធានធម្មជាតិសម្បូរបែប វៀតណាមអាចផ្តល់ការធានាជាច្រើនអំពីសន្តិសុខស្បៀង និងថាមពលសម្រាប់សិង្ហបុរី។ ដូច្នេះហើយ គម្រោងដូចជាថាមពលខ្យល់នៅឆ្នេរសមុទ្រ ឬស្បៀងអាហារ ខ្ញុំគិតថាសិង្ហបុរីពិតជាចង់មានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយវៀតណាម។ ក្រៅពីនោះ ក៏មានគម្រោងដូចជា មណ្ឌលឧស្សាហកម្មវៀតណាម-សិង្ហបុរី (VSIP) ឬគម្រោងមជ្ឈមណ្ឌលទិន្នន័យ។ មជ្ឈមណ្ឌលហិរញ្ញវត្ថុក៏ជាវិស័យដែលវៀតណាមពិតជាចង់អភិវឌ្ឍ ហើយសិង្ហបុរីមានបទពិសោធន៍ជាច្រើនក្នុងវិស័យនេះ។
អាស្រ័យហេតុនេះ ខ្ញុំគិតថា សិង្ហបុរីក៏ត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយវៀតណាម ដោយនាំមកនូវផលប្រយោជន៍ដល់ទំនាក់ទំនងទ្វេភាគី។ បញ្ហាមួយទៀតដែលខ្ញុំគិតថា វៀតណាមក៏អាចរំពឹងពីសិង្ហបុរីដែរ គឺការគាំទ្រផ្នែកបណ្តុះបណ្តាល មិនត្រឹមតែសម្រាប់អ្នកដឹកនាំថ្នាក់យុទ្ធសាស្ត្រប៉ុណ្ណោះទេ ថែមទាំងអ្នកជំនាញការងារ កម្មាភិបាល សិស្សានុសិស្ស។ល។ សិង្ហបុរីជាមជ្ឈមណ្ឌលបណ្តុះបណ្តាលគុណភាពខ្ពស់របស់ពិភពលោក ហើយចម្ងាយរវាងសិង្ហបុរី និងវៀតណាមមិនឆ្ងាយប៉ុន្មានទេ ដូច្នេះនឹងជួយភាគីទាំងពីរ បំពេញតាមការរំពឹងទុករបស់សិង្ហបុរី និងតម្រូវការរបស់វៀតណាម។
ខ្ញុំគិតថា ការរំពឹងទុកមួយទៀតកើតចេញពីភាគីទាំងពីរ ដែលស្ថិតក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន។ ប្រទេសទាំងពីរជាសមាជិកយ៉ាងសកម្ម និងស្វាហាប់ ហើយចាត់ទុកអាស៊ានជាផ្ទះរួម ដើម្បីការពារសន្តិភាព និងស្ថិរភាព។ នេះជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ប្រទេសទាំងពីរបន្តអភិវឌ្ឍ។ សិង្ហបុរីត្រូវសហប្រតិបត្តិការជាមួយប្រទេសផ្សេងៗជាមុនគេក្នុងតំបន់អាស៊ានដើម្បីអភិវឌ្ឍន៍។ ចំណែកវៀតណាមវិញ សិង្ហបុរីក៏ជាទីផ្សារធំមួយដែលអាចឈោងចាប់ផលប្រយោជន៍ជាតិ ដែលជាបរិយាកាសសន្តិភាព និងស្ថិរភាព ឱកាស និងការអភិវឌ្ឍន៍ កន្លែងបើកចំហដើម្បីលើកកំពស់ឋានៈ និងកិត្យានុភាពរបស់វៀតណាមក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។
អ្នកយកព័ត៌មាន៖ យោងតាមលោកឯកអគ្គរដ្ឋទូត តើវៀតណាម និងសិង្ហបុរីគួរធ្វើយ៉ាងណា ដើម្បីបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យអភិវឌ្ឍសមស្របនឹងសក្ដានុពលដែលមានស្រាប់?
លោកឯកអគ្គរដ្ឋទូត Tran Phuoc Anh៖ ខ្ញុំគិតថា ដំបូងគឺការសម្របសម្រួលក្នុងគោលការណ៍ និងគោលនយោបាយ ក្នុងនាមជាសមាជិកយ៉ាងសកម្ម និងមានទំនួលខុសត្រូវខ្ពស់នៃសហគមន៍ពិភពលោក និងតំបន់អាស៊ាន។ មានបញ្ហាក្នុងតំបន់ និងពិភពលោកជាច្រើនដែលទាមទារឲ្យមានការពួតដៃគ្នារបស់វៀតណាម និងសិង្ហបុរី ព្រមទាំងសមាជិកអាស៊ានដទៃទៀត។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរជួបគ្នាជាប្រចាំ និងផ្លាស់ប្តូរជាមួយគ្នានៅក្នុងវេទិកាតំបន់ ឬពហុភាគី។ តាមគំនិតរបស់ខ្ញុំ ការផ្លាស់ប្តូរដើម្បីស្វែងយល់អំពីគោលការណ៍ និងគោលនយោបាយ និងការបញ្ចេញសំឡេងរួមគ្នាលើបញ្ហាតំបន់ និងពិភពលោក មានសារៈសំខាន់ខ្លាំងណាស់។
ទីពីរគឺការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងការអនុវត្តខ្លឹមសារ និងគម្រោងសហប្រតិបត្តិការនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ទោះបីជាមានវិស័យថ្មីៗជាច្រើនដែលប្រទេសទាំងពីរផ្តោតសំខាន់ ហើយដោយសារវាថ្មី ពេលខ្លះមូលដ្ឋានច្បាប់ ឬលក្ខខណ្ឌ ឬការយល់ដឹងពីគ្នាទៅវិញទៅមកមិនដូចការចង់បាន ដូច្នេះខ្ញុំគិតថាការផ្លាស់ប្តូរ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធដើរតួនាទីយ៉ាងសំខាន់។ ទីបី ការប្រមូលផ្តុំធនធានសម្រាប់ការអនុវត្តខ្លឹមសារ ពោលគឺការយល់ដឹងរួមមើលឃើញពីសារៈសំខាន់ ប៉ុន្តែការប្រមូលផ្តុំធនធានមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការអនុវត្តជាក់ស្តែង និងនាំមកនូវផលប្រយោជន៍៕
បកប្រែដោយ Huyen Trang